សមុទ្រស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទ្រង់ ព្រោះទ្រង់បានបង្កើតសមុទ្រមក រីឯផែនដីក៏ទ្រង់បានបង្កើតមកដែរ។
ទំនុកតម្កើង 107:24 - អាល់គីតាប បានឃើញស្នាដៃរបស់អុលឡោះតាអាឡា ព្រមទាំងការអស្ចារ្យរបស់ទ្រង់នៅសមុទ្រ។ ព្រះគម្ពីរខ្មែរសាកល ពួកគេបានឃើញស្នាព្រះហស្តរបស់ព្រះយេហូវ៉ា និងកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គនៅក្នុងទីជម្រៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេឃើញកិច្ចការរបស់ព្រះយេហូវ៉ា គឺការដ៏អស្ចារ្យរបស់ព្រះអង្គនៅក្នុងទីជម្រៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បានឃើញស្នាព្រះហស្ដរបស់ព្រះអម្ចាស់ ព្រមទាំងការអស្ចារ្យរបស់ព្រះអង្គនៅសមុទ្រ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកនោះគេឃើញអស់ទាំងការនៃព្រះយេហូវ៉ា នឹងការអស្ចារ្យរបស់ទ្រង់នៅទីជំរៅ |
សមុទ្រស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទ្រង់ ព្រោះទ្រង់បានបង្កើតសមុទ្រមក រីឯផែនដីក៏ទ្រង់បានបង្កើតមកដែរ។