ពេលនោះ ទ្វារម៉ាស្ជិទរបស់អុលឡោះនៅសូរ៉កាក៏បើកចំហឡើង ហើយហិបនៃសម្ពន្ធមេត្រីរបស់ទ្រង់ ក៏លេចមកនៅក្នុងម៉ាស្ជិទ ហើយក៏មានផ្លេកបន្ទោរ មានឮសូរសំឡេង មានផ្គរលាន់ មានរញ្ជួយផែនដី និងមានព្រឹលធ្លាក់មកយ៉ាងខ្លាំងផងដែរ។
ទំនុកតម្កើង 105:32 - អាល់គីតាប ទ្រង់ធ្វើឲ្យមានព្រឹលបង្អុរ ចុះមកជំនួសភ្លៀង ព្រមទាំងមានរន្ទះបាញ់ឆេះស្រុករបស់គេផង។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានបង្អុរដុំទឹកកកលើពួកគេជំនួសភ្លៀង ក៏បង្អុរអណ្ដាតភ្លើងលើទឹកដីរបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គប្រទានព្រឹលឲ្យគេជំនួសភ្លៀង ហើយរន្ទះក៏បាញ់ឆេះពេញក្នុងស្រុករបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គធ្វើឲ្យមានព្រឹលបង្អុរ ចុះមកជំនួសភ្លៀង ព្រមទាំងមានរន្ទះបាញ់ឆេះស្រុករបស់គេផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ប្រទានឲ្យគេមានព្រឹលជំនួសភ្លៀង ហើយភ្លើងក៏ឆេះនៅក្នុងស្រុកគេ |
ពេលនោះ ទ្វារម៉ាស្ជិទរបស់អុលឡោះនៅសូរ៉កាក៏បើកចំហឡើង ហើយហិបនៃសម្ពន្ធមេត្រីរបស់ទ្រង់ ក៏លេចមកនៅក្នុងម៉ាស្ជិទ ហើយក៏មានផ្លេកបន្ទោរ មានឮសូរសំឡេង មានផ្គរលាន់ មានរញ្ជួយផែនដី និងមានព្រឹលធ្លាក់មកយ៉ាងខ្លាំងផងដែរ។
ពេលនោះ មានព្រឹលធ្លាក់មកយ៉ាងខ្លាំង គ្រាប់ព្រឹលនីមួយៗមានទម្ងន់ប្រមាណជាងសាមសិបគីឡូក្រាម ធ្លាក់ចុះពីលើមេឃមកលើមនុស្សលោក។ គេក៏នាំគ្នាជេរប្រមាថអុលឡោះ ព្រោះតែគ្រោះកាចដែលកើតមានពីព្រឹលនោះ ជាគ្រោះកាចដ៏ខ្លាំងបំផុត។
ម៉ាឡាអ៊ីកាត់ទីមួយផ្លុំត្រែឡើង ស្រាប់តែមានព្រឹល និងភ្លើង លាយជាមួយឈាម ធ្លាក់មកលើផែនដី ផែនដីក៏ឆេះអស់មួយភាគបី ដើមឈើក៏ឆេះអស់មួយភាគបី ហើយស្មៅខៀវខ្ចីទាំងប៉ុន្មានក៏ឆេះអស់ដែរ។