រីឯទឹកក៏កាន់តែស្រកទៅៗ រហូតដល់ខែទីដប់។ នៅថ្ងៃទីមួយនៃខែទីដប់ កំពូលភ្នំនានាក៏លេចឡើង។
ទំនុកតម្កើង 104:8 - អាល់គីតាប ទឹកខ្លះឡើងទៅលើកំពូលភ្នំ ខ្លះទៀតហូរចុះទៅជ្រលងភ្នំ តាមកន្លែងដែលទ្រង់បានកំណត់ទុក។ ព្រះគម្ពីរខ្មែរសាកល ទឹកដ៏ច្រើនបានឡើងទៅលើភ្នំនានា រួចចុះទៅក្នុងជ្រលងភ្នំទាំងឡាយ ឆ្ពោះទៅកន្លែងដែលព្រះអង្គបានកំណត់សម្រាប់វា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ភ្នំទាំងឡាយងើបឡើង ហើយជ្រលងភ្នំទាំងប៉ុន្មានក៏ស្រុតចុះ ទៅរកកន្លែងដែលព្រះអង្គបានកំណត់ឲ្យវា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទឹកខ្លះឡើងទៅលើកំពូលភ្នំ ខ្លះទៀតហូរចុះទៅជ្រលងភ្នំ តាមកន្លែងដែលព្រះអង្គបានកំណត់ទុក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងភ្នំបានដុះឡើង ហើយច្រកទាំងប៉ុន្មានក៏ស្រុតទៅ គឺនៅត្រង់កន្លែងដែលទ្រង់បានកំណត់ឲ្យ |
រីឯទឹកក៏កាន់តែស្រកទៅៗ រហូតដល់ខែទីដប់។ នៅថ្ងៃទីមួយនៃខែទីដប់ កំពូលភ្នំនានាក៏លេចឡើង។
ទ្រង់បានធ្វើឲ្យទឹកសមុទ្រ មកផ្ដុំគ្នានៅកន្លែងតែមួយ ទ្រង់បានបង្ខាំងមហាសមុទ្រ ឲ្យនៅមួយកន្លែង។