ទំនុកតម្កើង 104:22 - អាល់គីតាប ពេលព្រះអាទិត្យរះឡើង វានាំគ្នាដកខ្លួនថយ ទៅដេកក្នុងរូងរបស់វាវិញ។ ព្រះគម្ពីរខ្មែរសាកល កាលណាព្រះអាទិត្យរះឡើង វាក៏ប្រមូលគ្នាទៅដេកនៅក្នុងរូងរបស់វាវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះអាទិត្យរះឡើង វាក៏ដកខ្លួនថយ ចូលទៅដេកក្នុងរូងរបស់វាវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្រះអាទិត្យរះឡើង វានាំគ្នាដកខ្លួនថយ ទៅដេកក្នុងរូងរបស់វាវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះថ្ងៃរះឡើងកាលណា វាក៏បាត់ទៅ ចូលទៅដេកក្នុងរូងវាវិញ |
នាម៉ឺនរបស់អ្នកមានចំនួនច្រើនដូចហ្វូងកណ្ដូប ពួករាជការរបស់អ្នកមានចំនួនច្រើន ដូចឃ្មុំដែលធ្វើសំបុកតាមរបងផ្ទះ នៅពេលរងា។ ពេលថ្ងៃរះវាហើរទៅបាត់អស់ គ្មាននរណាដឹងថា វាធ្លាប់ទំនៅកន្លែងណាទេ។
អស់អ្នកដែលប្រព្រឹត្ដអំពើអាក្រក់តែងតែស្អប់ពន្លឺ ហើយមិនចូលមករកពន្លឺឡើយ ព្រោះខ្លាចគេឃើញអំពើដែលខ្លួនប្រព្រឹត្ដ។