ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 6:28 - អាល់គីតាប

ដានី‌យ៉ែល​បាន​ចំរុង‌ចំរើន​រុង‌រឿង​ឡើង ក្នុង​រជ្ជកាល​ស្តេច​ដារី‌យូស និង​ក្នុង​រជ្ជកាល​ស្តេច​ស៊ីរូស ជា​ជន‌ជាតិ​ពែរ្ស។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គឺយ៉ាងនេះឯង​ដែល​ដានីយ៉ែល​នេះ​បាន​ចម្រើនឡើង​នៅក្នុង​រជ្ជកាល​របស់​ដារីយុស និង​ក្នុង​រជ្ជកាល​របស់​ស៊ីរូស​ជនជាតិពើស៊ី​៕

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ដានី‌យ៉ែល​នេះក៏​ចម្រុង​ចម្រើន​ឡើង ក្នុង​រជ្ជ‌កាល​ព្រះ​បាទ​ដារី‌យុស និង​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ស៊ីរូស ជា​សាសន៍​ពើស៊ី។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ដានី‌យ៉ែល​បាន​ចម្រុង‌ចម្រើន​រុងរឿង​ឡើង ក្នុង​រជ្ជកាល​ព្រះចៅ​ដារី‌យូស និង​ក្នុង​រជ្ជកាល​ព្រះចៅ​ស៊ីរូស ជា​ជន‌ជាតិ​ពែរ្ស។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យ៉ាង​នោះ ដានី‌យ៉ែល​នេះ ក៏​ចំរើន​ឡើង​នៅ​ក្នុង​រាជ្យ​របស់​ដារី‌យុស ហើយ​ក្នុង​រាជ្យ​របស់​ស៊ីរូស ជា​សាសន៍​ពើស៊ី​ដែរ។

សូមមើលជំពូក



ដានី‌យ៉ែល 6:28
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ឆ្នាំ​ទី​មួយ​នៃ​រជ្ជ‌កាល​ស្តេច​ស៊ីរូស​ជា​ស្តេច​ស្រុក​ពែរ្ស អុលឡោះ‌តាអាឡា​បាន​ជំរុញ​ចិត្ត​ស្តេច​ស៊ីរូស ឲ្យ​ចេញ​ប្រកាស និង​រាជ‌ក្រឹត្យ​ក្នុង​អាណា‌ចក្រ​របស់​ស្តេច​ទាំង​មូល ស្រប​តាម​បន្ទូល​ដែល​ទ្រង់​បាន​ថ្លែង តាម​រយៈ​ណាពី​យេរេ‌មា មាន​សេចក្តី​ដូច​ត​ទៅ៖


«ស្តេច​ស៊ីរូស ជា​ស្តេច​ស្រុក​ពែរ្ស​មាន​ប្រសាសន៍​ដូច​ត​ទៅ: អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​សូរ៉កា បាន​ប្រគល់​នគរ​ទាំង​អស់​នៅ​លើ​ផែនដី មក​ឲ្យ​យើង​គ្រប់‌គ្រង។ ទ្រង់​បញ្ជា​ឲ្យ​យើង​សង់​ដំណាក់​មួយ​នៅ​ក្រុង​យេរូ‌សាឡឹម ក្នុង​ស្រុក​យូដា ជូន​ទ្រង់។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ណា​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ អ្នក​នោះ​វិល​ទៅ​កាន់​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​សូម​ឲ្យ​អុលឡោះ​ជា​ម្ចាស់​របស់​គេ នៅ​ជា​មួយ​គេ»។


ទ្រង់​បាន​ប្រើ​អំណាច លោះ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ គឺ​ទ្រង់​បាន​រំដោះ​ពូជ‌ពង្ស​របស់​យ៉ាកកូប និង​ពូជ‌ពង្ស​របស់​យូសុះ។ - សម្រាក


យើង​និយាយ​អំពី​ស្តេច​ស៊ីរូស​ថា អ្នក​នេះ​ជា​មេ​ដឹក​នាំ​ដែល​យើង​បាន​តែង‌តាំង។ គាត់​នឹង​បំពេញ​អ្វីៗ​តាម​ចិត្ត ដែល​យើង​ប្រាថ្នា​ចង់​បាន គាត់​នឹង​បញ្ជា​ឲ្យ​គេ​សង់​ក្រុង​យេរូ‌សាឡឹម និង​ម៉ាស្ជិទ​ឡើង​វិញ”។


កាល​ពី​ដើម ទ្រង់​សំដែង​ឲ្យ​គេ​ស្គាល់​ទ្រង់ ដោយ​ធ្វើ​ទី​សំគាល់ និង​ការ​អស្ចារ្យ​ផ្សេងៗ​នៅ​ស្រុក​អេស៊ីប។ សព្វ​ថ្ងៃ​នេះ ទ្រង់​ក៏​សំដែង​ឲ្យ​គេ​ស្គាល់​ទ្រង់ ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល និង​មនុស្ស​ជាតិ​ទាំង​មូល​ដែរ។ នាម​របស់​ទ្រង់​បាន​ល្បី‌ល្បាញ ដូច​យើង​ខ្ញុំ​ឃើញ​សព្វ​ថ្ងៃ​ស្រាប់។


ដានី‌យ៉ែល​រស់​នៅ​ក្នុង​រាជ‌វាំង រហូត​ដល់​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​របស់​ស្តេច​ស៊ីរូស។


នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ស្តេច​ស៊ីរូស ជា​ស្តេច​របស់​ចក្រភព​ពែរ្ស អុលឡោះ​មាន​បន្ទូល​មក​កាន់​ដានី‌យ៉ែល ហៅ​បេល‌ថិស្សា‌សារ។ បន្ទូល​នេះ​ជា​សេចក្ដី​ពិត​ដែល​ប្រកាស​ពី​គ្រា​មួយ​ដ៏​សែន​លំបាក។ ដានី‌យ៉ែល​រិះ‌គិត​ពិចារណា​អំពី​បន្ទូល​នេះ ហើយ​យល់​អត្ថ‌ន័យ​របស់​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ដែល​គាត់​បាន​ឃើញ។


ឥឡូវ​នេះ យើង​សុំ​ចេញ​បញ្ជា​ដូច​ត​ទៅ: មនុស្ស​ទាំង​អស់ ទោះ​បី​មក​ពី​ស្រុក​ណា ជាតិ​សាសន៍​អ្វី ហើយ​និយាយ​ភាសា​អ្វី​ក៏​ដោយ ឲ្យ​តែ​ហ៊ាន​និយាយ​ប្រមាថ​អុលឡោះ​ជា​ម្ចាស់​របស់​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ត្រូវ​តែ​ទទួល​ទោស​ដល់​ជីវិត ហើយ​ផ្ទះ​របស់​គេ​នឹង​ត្រូវ​ដុត​ឲ្យ​ទៅ​ជា​ផេះ ដ្បិត​គ្មាន​ព្រះ​ណា​អាច​រំដោះ​មនុស្ស​ដូច​អុលឡោះ​ទេ»។


“ពេរេស” (ប្រែ​ថា​ចែក) មាន​ន័យ​ថា អុលឡោះ​នឹង​ចែក​រាជា‌ណាចក្រ​របស់​ស្តេច​ជា​ពីរ គឺ​មួយ​ចំណែក​ឲ្យ​ជន‌ជាតិ​មេឌី និង​មួយ​ចំណែក​ទៀត​ឲ្យ​ជន‌ជាតិ​ពែរ្ស»។