ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 6:11 - អាល់គីតាប

ពេល​នោះ ពួក​នាម៉ឺន​មន្ត្រី​ក៏​លើក​គ្នា​ចូល​មក ឃើញ​ដានី‌យ៉ែល​កំពុង​តែ​ទូរអា‌អង្វរ​អុលឡោះ​ជា​ម្ចាស់​របស់​គាត់។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

រីឯ​មនុស្ស​ទាំងនោះ​បាន​ប្រមូលគ្នាមក ហើយ​ឃើញ​ដានីយ៉ែល​កំពុង​អធិស្ឋាន និង​ទូលអង្វរ​នៅចំពោះ​ព្រះ​របស់គាត់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​អ្នក​ទាំង​នោះ​ក៏​លើក​គ្នា​ចូល​មក ហើយ​ឃើញ​ដានី‌យ៉ែល​កំពុង​តែ​អធិ‌ស្ឋាន ទូល​អង្វរ​នៅ​ចំពោះ​ព្រះ​របស់​លោក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ពួក​នាម៉ឺន​មន្ត្រី​ក៏​លើក​គ្នា​ចូល​មក ឃើញ​លោក​ដានី‌យ៉ែល​កំពុង​តែ​ទូល‌អង្វរ​ព្រះ​របស់​លោក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​អ្នក​ទាំង​នោះ គេ​ក៏​មូល​គ្នា​មក​ឃើញ​ដានី‌យ៉ែល​កំពុង​តែ​អធិស្ឋាន ទូល​អង្វរ​នៅ​ចំពោះ​ព្រះ​នៃ​លោក

សូមមើលជំពូក



ដានី‌យ៉ែល 6:11
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ក្នុង​ស្រុក​ដែល​ខ្មាំង​ចាប់​ពួក​គេ​យក​ទៅ​ជា​ឈ្លើយ​នោះ ប្រសិន​បើ​ពួក​គេ​វិល​មក​រក​ទ្រង់​យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត រួច​អង្វរ​ទ្រង់​ឆ្ពោះ​មក​ស្រុក​ដែល​ទ្រង់​ប្រទាន​ឲ្យ​ដូន‌តា​របស់​គេ ឆ្ពោះ​មក​ក្រុង​ដែល​ទ្រង់​បាន​ជ្រើស​រើស និង​ឆ្ពោះ​មក​ដំណាក់​ដែល​ខ្ញុំ​បាន​សង់​ជូន​ទ្រង់


គេ​ពួន​ដូច​សត្វ​សិង្ហ​សំងំ​នៅ​តាម​គុម្ពោត គេ​ពួន​ស្ទាក់​ចាំ​ចាប់​ជន​ទុគ៌ត គេ​ចាប់​ជន​ទុគ៌ត ដោយ​ទាក់‌ទាញ ឲ្យ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​ខ្លួន។


ខ្ញុំ​សរសើរ​តម្កើង​ទ្រង់​មួយ​ថ្ងៃ​ប្រាំ‌ពីរ​ដង ព្រោះ​តែ​ហ៊ូកុំ​ដ៏​សុចរិត​របស់​ទ្រង់។


ពេល​ខ្ញុំ​ស្រែក​រក​ទ្រង់ ពេល​ខ្ញុំ​លើក​ដៃ​ឆ្ពោះ​ទៅ​កាន់​ទី‌សក្ការៈ​បំផុត​ របស់​ទ្រង់ សូម​ទ្រង់​ស្តាប់​ពាក្យ​សូម‌អង្វរ របស់​ខ្ញុំ​ផង។


អស់​អ្នក​ដែល​គេច​ផុត​ពី​មុខ​ដាវ​អើយ ចូរ​រត់​ទៅ​ចុះ កុំ​ឈប់​ឲ្យ​សោះ ចូរ​គិត​ដល់អុលឡោះ‌តាអាឡា​ពី​ចម្ងាយ ហើយ​នឹក​ដល់​ក្រុង​យេរូ‌សាឡឹម​ជា‌និច្ច!


បន្ទាប់​មក ពួក​មហា‌មន្ត្រី និង​ចៅហ្វាយ​ខេត្ត បាន​លើក​គ្នា​ចូល​ទៅ​ជួប​ស្តេច​ជម្រាប​ថា៖ «ស្តេច​ដារី‌យូស​អើយ! សូម​ស្តេច​រស់​នៅ​រហូត​ត​ទៅ!