កម្លាំងរបស់ខ្ញុំកាន់តែខ្សោយទៅៗ ប្រៀបដូចជាទឹកហូរមិនត្រឡប់វិញឡើយ ឆ្អឹងខ្ញុំទាំងប៉ុន្មានដាច់ចេញពីគ្នា ហើយទឹកចិត្តក្លាហានរបស់ខ្ញុំ រលាយបាត់អស់ទៅដូចក្រមួនត្រូវថ្ងៃ។
ដានីយ៉ែល 5:6 - អាល់គីតាប មុខរបស់ស្តេចប្រែជាស្លេកស្លាំង គាត់រំជួលចិត្ត មានរូបកាយទន់ខ្សោយ និងជើងញាប់ញ័រ។ ព្រះគម្ពីរខ្មែរសាកល រួចទឹកមុខរបស់ស្ដេចក៏ផ្លាស់ប្ដូរ ហើយគំនិតរបស់ទ្រង់ក៏ធ្វើឲ្យទ្រង់តក់ស្លុត សន្លាក់ចង្កេះរបស់ទ្រង់ក៏ល្វើយទៅ ហើយជង្គង់របស់ទ្រង់ក៏ទង្គិចគ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះភក្ត្របំព្រងរបស់ស្តេចក៏ផ្លាស់ប្រែ ហើយគំនិតស្ដេចក៏នាំឲ្យព្រួយបារម្ភ ព្រះកាយពលទន់ខ្សោយ ហើយជង្គង់ស្ដេចប្រដំគ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះភ័ក្ត្ររបស់ព្រះអង្គប្រែជាស្លេកស្លាំង ទ្រង់រំជួលព្រះហឫទ័យ មានព្រះកាយពលទន់ខ្សោយ និងព្រះបាទាញាប់ញ័រ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ព្រះភក្ត្របំព្រងនៃស្តេចក៏ផ្លាស់ប្រែទៅ ហើយគំនិតទ្រង់ក៏នាំឲ្យបារម្ភព្រួយវិញ កំឡាំងទ្រង់ក៏ល្វើយទៅ ហើយព្រះជង្ឃទ្រង់ប្រដំគ្នា |
កម្លាំងរបស់ខ្ញុំកាន់តែខ្សោយទៅៗ ប្រៀបដូចជាទឹកហូរមិនត្រឡប់វិញឡើយ ឆ្អឹងខ្ញុំទាំងប៉ុន្មានដាច់ចេញពីគ្នា ហើយទឹកចិត្តក្លាហានរបស់ខ្ញុំ រលាយបាត់អស់ទៅដូចក្រមួនត្រូវថ្ងៃ។
ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់នឿយហត់ គ្មាននរណាម្នាក់បាក់កម្លាំង ហើយក៏គ្មាននរណាម្នាក់ងោកងុយ ឬដេកលង់លក់ដែរ។ គ្មាននរណាម្នាក់ដោះខ្សែក្រវាត់ចេញពីចង្កេះ ឬស្រាយខ្សែស្បែកជើងសោះឡើយ។
ស្ដេចស្រុកបាប៊ីឡូនបានឮដំណឹងនេះ ក៏ទន់ដៃទន់ជើង អន្ទះសា និងឈឺចាប់ដូចស្ត្រីហៀបនឹងសំរាលកូន។
ពេលពួកគេសួរអ្នកថា ហេតុអ្វីបានជាអ្នកស្រែកថ្ងូរដូច្នេះ? ត្រូវឆ្លើយទៅពួកគេវិញថា: ខ្ញុំស្រែកថ្ងូរ ព្រោះខ្ញុំបានទទួលដំណឹងមួយ មនុស្សទាំងអស់នឹងភ័យស្លន់ស្លោ គេបាក់ទឹកចិត្ត ហើយទន់ដៃទន់ជើងទាំងអស់គ្នា ដ្បិតហេតុការណ៍នោះមកដល់ហើយ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
នៅឆ្នាំទីពីរនៃរជ្ជកាលស្តេចនេប៊ូក្នេសា គាត់បានយល់សុបិននិមិត្ត ដែលធ្វើឲ្យគាត់ខ្វល់ចិត្ត មិនអាចសម្រាន្តលក់ទៀតបានឡើយ។
ពេលនោះ ស្តេចនេប៊ូក្នេសាខឹងនឹងលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោយ៉ាងខ្លាំង មុខរបស់ស្តេចបានផ្លាស់ប្រែ។ ស្តេចក៏បញ្ជាឲ្យគេដុតឡភ្លើងឲ្យក្ដៅជាងធម្មតាប្រាំពីរដង
ពេលនោះ ដានីយ៉ែល ហៅបេលថិស្សាសារក៏តក់ស្លុតអស់មួយសន្ទុះ ដ្បិតការលាក់កំបាំងដែលគាត់ដឹងនៅក្នុងចិត្តគំនិត នាំឲ្យគាត់ភ័យរន្ធត់ជាខ្លាំង។ ស្តេចមានប្រសាសន៍មកកាន់គាត់សាជាថ្មីថា៖ «លោកបេលថិស្សាសារអើយ សូមកុំភ័យរន្ធត់ ព្រោះតែសុបិននេះ និងអត្ថន័យរបស់វាអី!»។ លោកបេលថិស្សាសារជម្រាបស្ដេចថា៖ «សូមជម្រាបស្តេច សូមឲ្យសុបិននេះធ្លាក់ទៅលើខ្មាំងសត្រូវរបស់ស្តេច ហើយឲ្យន័យរបស់វាធ្លាក់ទៅលើបច្ចាមិត្តរបស់ស្តេចវិញ!
យើងបានសុបិនធ្វើឲ្យយើងភ័យតក់ស្លុតជាខ្លាំង។ សូម្បីតែនៅលើបន្ទប់សម្រាន្ត យើងនៅតែនឹកគិតអំពីសុបិននេះជានិច្ច ហើយចិត្តយើងខ្វាយខ្វល់ណាស់។
ពេលនោះ ស្រាប់តែមានម្រាមដៃមនុស្សលេចចេញមក ហើយសរសេរលើជញ្ជាំងបរមរាជវាំង គឺនៅទល់មុខជើងចង្កៀង។ កាលស្តេចឃើញម្រាមដៃដែលកំពុងតែសរសេរនោះ
«សេចក្ដីនេះចប់តែប៉ុណ្ណេះ។ ខ្ញុំ ដានីយ៉ែល ភ័យតក់ស្លុតជាខ្លាំង ហេតុការណ៍ដែលខ្ញុំបានដឹងនៅក្នុងចិត្ត បានធ្វើឲ្យខ្ញុំស្លេកស្លាំង តែខ្ញុំរក្សាពាក្យពេចន៍ទាំងនេះទុកនៅក្នុងចិត្ត»។
ចូរសម្លាប់រង្គាល ចូរកំទេច ចូរបំផ្លាញឲ្យអស់ទៅ! អ្នកក្រុងនោះអស់កម្លាំងចិត្ត ទន់ជង្គង់ ញ័រខ្លួន និងមានទឹកមុខស្លេកស្លាំង។