Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 3:19 - អាល់គីតាប

19 ពេល​នោះ ស្តេច​នេប៊ូ‌ក្នេសា​ខឹង​នឹង​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ​យ៉ាង​ខ្លាំង មុខ​របស់​ស្តេច​បាន​ផ្លាស់​ប្រែ។ ស្តេច​ក៏​បញ្ជា​ឲ្យ​គេ​ដុត​ឡ​ភ្លើង​ឲ្យ​ក្ដៅ​ជាង​ធម្មតា​ប្រាំ‌ពីរ​ដង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 នេប៊ូក្នេសា​ក៏​ពេញ​ដោយ​សេចក្ដីក្ដៅក្រហាយ ហើយ​សណ្ឋាន​ព្រះភក្ត្រ​ទ្រង់​បាន​ផ្លាស់ប្រែ​ទាស់នឹង​សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ​។ ទ្រង់​មានរាជឱង្ការ​បញ្ជា​ឲ្យ​ដុត​ឡ​នោះ​ឲ្យក្ដៅ គឺ​ដុត​វា​ឲ្យក្ដៅ​ជាង​ធម្មតា​មួយ​ជា​ប្រាំពីរដង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ពេល​នោះ ព្រះ​បាទ​នេប៊ូ‌ក្នេសា​មាន​ពេញ​ដោយ​សេចក្ដី​ក្រេវ​ក្រោធ ទាស់​នឹង​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ហើយ​ព្រះ‌ភក្ត្រ​របស់​ស្ដេច​ក៏​ផ្លាស់​ប្រែ។ ស្ដេច​បញ្ជា​ឲ្យ​គេ​ដុត​គុក​ភ្លើង ឲ្យ​ក្តៅ​ជាង​ធម្មតា​ប្រាំ​ពីរ​ដង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ពេល​នោះ ព្រះចៅ​នេប៊ូ‌ក្នេសា​ទ្រង់​ខ្ញាល់​នឹង​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ​យ៉ាង​ខ្លាំង ព្រះ‌ភ័ក្ត្រ​របស់​ស្ដេច​បាន​ផ្លាស់​ប្រែ។ ទ្រង់​ក៏​បញ្ជា​ឲ្យ​គេ​ដុត​ឡ​ភ្លើង​ឲ្យ​ក្ដៅ​ជាង​ធម្មតា​ប្រាំ‌ពីរ​ដង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 នោះ​នេប៊ូ‌ក្នេសា ទ្រង់​មាន​ពេញ​ដោយ​សេចក្ដី​ឃោរ‌ឃៅ ព្រះ‌ភក្ត្រ​ទ្រង់​ក៏​ផ្លាស់​ប្រែ​ទៅ ទាស់​នឹង​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ ទ្រង់​ក៏​បង្គាប់​ឲ្យ​គេ​ដុត​គុក​ភ្លើង​ឲ្យ​ក្តៅ​ជាង​ធម្មតា​១​ជា​៧

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 3:19
26 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកកូប​សង្កេត​ឃើញ​ថា ឡាបាន់​មិន​សូវ​រាប់​រក​គាត់​ដូច​មុន​ទៀត​ឡើយ។


ពេល​លោក​ហាម៉ាន​ឃើញ​លោក​ម៉ាដេ‌កាយ​ពុំ​ព្រម​អោន​គោរព ឬ​ថ្វាយ‌បង្គំ​គាត់​ទេ​នោះ គាត់​ខឹង​ជា​ខ្លាំង។


ស្តេច​ខឹង​យ៉ាង​ខ្លាំង ស្ដេច​ចេញ​ពី​កន្លែង​ជប់‌លៀង ឆ្ពោះ​ទៅ​ឧទ្យាន​នៃ​រាជ‌វាំង។ រីឯ​លោក​ហាម៉ាន​វិញ គាត់​នៅ​ទី​នោះ សូម‌អង្វរ​មហា‌ក្សត្រិ‌យានី​អេសធើរ សុំ​ឲ្យ​បាន​រួច​ជីវិត ដ្បិត​គាត់​ឃើញ​យ៉ាង​ច្បាស់​ថា ស្តេច​សម្រេច​ធ្វើ​ទោស​គាត់​ហើយ។


ទ្រង់​ធ្វើ​ឲ្យ​កំហឹង​របស់​មនុស្ស​លោក ប្រែ​ទៅ​ជា​ការ​លើក​សរសើរ​តម្កើង​ទ្រង់​វិញ ហើយ​អស់​អ្នក​ដែល​នៅ​សេស‌សល់ ពី​សង្គ្រាម​នឹង​នាំ​គ្នា​មក​ថ្វាយ‌បង្គំ​ទ្រង់។


កំហឹង​របស់​ស្ដេច​ប្រៀប​បាន​នឹង​ពេជ្ឈ‌ឃាត​នាំ​គេ​យក​ទៅ​សម្លាប់ តែ​មនុស្ស​មាន​ប្រាជ្ញា​អាច​ទប់​កំហឹង​របស់​ស្ដេច។


មនុស្ស​អួត​បំប៉ោង និង​ព្រហើន តែងតែ​ចំអក​ឲ្យ​អ្នក​ដទៃ អ្វីៗ​ដែល​គេ​ធ្វើ​សុទ្ធ​តែ​បង្ហាញ​នូវ​ការ​អួត​បំប៉ោង​របស់​ខ្លួន។


យើង​នឹង​ឲ្យ​សត្រូវ​ដែល​ធ្វើ​បាប​អ្នក ផឹក​ពី​ពែង​នេះ​វិញ។ គឺ​ពួក​នោះ​ដែល​ធ្លាប់​ពោល​មក​អ្នក​ថា “ក្រាប​ចុះ ទុក​ឲ្យ​យើង​ដើរ​លើ​ខ្នង​ឯង!” ពេល​នោះ អ្នក​ក៏​ក្រាប​ចុះ ធ្វើ​ដូច​ដី និង​ដូច​ផ្លូវ​ដែល​គេ​ដើរ​ជាន់។


ពេល​ឮ​ដូច្នេះ ស្តេច​ខឹង​យ៉ាង​ខ្លាំង​ឥត​ឧបមា ស្តេច​ក៏​ចេញ​បញ្ជា​ឲ្យ​គេ​ប្រហារ​ជីវិត​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​បាប៊ី‌ឡូន។


ពេល​នោះ ស្តេច​នេប៊ូ‌ក្នេសា​ខឹង ហើយ​ក្ដៅ​ក្រហាយ​ជា​ខ្លាំង ស្តេច​ក៏​ចេញ​បញ្ជា​ឲ្យ​គេ​នាំ​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ​មក។ គេ​ក៏​នាំ​អ្នក​ទាំង​បី​មក​ជួប​ស្តេច។


រួច​បញ្ជា​ទាហាន​ខ្លះ​ដែល​មាន​កម្លាំង​ខ្លាំង‌ក្លា​ឲ្យ​ចាប់​ចង​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ទម្លាក់​ទៅ​ក្នុង​ឡ​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ។


មុខ​របស់​ស្តេច​ប្រែ​ជា​ស្លេក‌ស្លាំង គាត់​រំជួល​ចិត្ត មាន​រូប‌កាយ​ទន់​ខ្សោយ និង​ជើង​ញាប់‌ញ័រ។


បន្ទាប់​មក ស្តេច​បញ្ជា​ឲ្យ​គេ​នាំ​ពួក​នាម៉ឺន​មន្ត្រី ដែល​បាន​ចោទ​ប្រកាន់​ដានី‌យ៉ែល​យក​ទៅ​បោះ​នៅ​ក្នុង​រូង​តោ​ទាំង​ប្រពន្ធ ទាំង​កូន។ មុន​ពេល​អ្នក​ទាំង​នោះ​ធ្លាក់​ទៅ​ដល់​បាត​រូង តោ​បាន​លោត​មក​ត្របាក់​ស៊ី​ពួក​គេ​ខ្ទេច‌ខ្ទី​អស់។


ទោះ​បី​យ៉ាង​នេះ​ក្តី ប្រសិន​បើ​អ្នក​រាល់​គ្នា​នៅ​តែ​ពុំ​ព្រម​ស្តាប់​យើង​ទេ យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​ខ្លាំង​ជាង​នេះ​ប្រាំ‌ពីរ​ដង ព្រោះ​តែ​អំពើ​បាប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។


ប្រសិន​បើ​អ្នក​រាល់​គ្នា​នៅ​តែ​ជំទាស់​នឹង​យើង ហើយ​មិន​ព្រម​ស្តាប់​យើង​ទេ យើង​នឹង​វាយ​អ្នក​រាល់​គ្នា​ខ្លាំង​ជាង​នេះ​ប្រាំ‌ពីរ​ដង ស្រប​តាម​អំពើ​បាប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។


យើង​ក៏​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា​វិញ​ដែរ យើង​វាយ​អ្នក​រាល់​គ្នា​ប្រាំ‌ពីរ​ដង​ខ្លាំង​ជាង​នេះ ព្រោះ​តែ​អំពើ​បាប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។


យើង​ក៏​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា​វិញ​យ៉ាង​ខ្លាំង​ដែរ។ យើង​នឹង​វាយ​ប្រដៅ​អ្នក​រាល់​គ្នា​ប្រាំ‌ពីរ​ដង​ខ្លាំង​ជាង ព្រោះ​តែ​អំពើ​បាប​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។


កាល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ឮ​ដូច្នេះ គេ​ខឹង​ជា​ខ្លាំង ហើយ​ចង់​សម្លាប់​ក្រុម​សាវ័ក​ថែម​ទៀត​ផង។


កាល​សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ឮ​ដូច្នោះ គេ​ខឹង​ជា​ខ្លាំង​គេ​សង្កៀត​ធ្មេញ​ដាក់​លោក​ស្ទេផាន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម