ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 5:17 - អាល់គីតាប

ពេល​នោះ ដានី‌យ៉ែល​ជម្រាប​ស្តេច​វិញ​ថា៖ «សូម​ស្តេច​ទុក​កិត្តិយស​នេះ សម្រាប់​អ្នក​ដទៃ​ចុះ រីឯ​ខ្ញុំ ខ្ញុំ​សូម​អាន​អក្សរ​នេះ ព្រម​ទាំង​ពន្យល់​អត្ថ‌ន័យ​ជូន​ស្តេច​ជ្រាប។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពេលនោះ ដានីយ៉ែល​ទូល​តប​នៅចំពោះ​ស្ដេច​ថា​៖ “សូម​ព្រះករុណា​ទុក​អំណោយ​សម្រាប់​ខ្លួនព្រះករុណា ហើយ​សូម​ប្រទាន​រង្វាន់​របស់ព្រះករុណា​ដល់​អ្នក​ដទៃ​ចុះ ប៉ុន្តែ​ខ្ញុំព្រះបាទ​នឹង​អាន​សំណេរ​នេះ​ថ្វាយ​ព្រះរាជា ហើយ​ឲ្យ​ព្រះករុណា​ជ្រាប​ការបកស្រាយ​នោះ​ផង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ដានី‌យ៉ែល​ទូល​តប​នៅ​ចំពោះ​ស្តេច​ថា៖ «សូម​ទុក​អំណោយ‌របស់​ព្រះ‌ករុណា ហើយ​សូម​ប្រទាន​រង្វាន់​របស់​ព្រះ​ករុណា​សម្រាប់​អ្នក​ដទៃ​វិញ​ចុះ តែ​ឯ​ទូល‌បង្គំ​វិញ ទូល​បង្គំ​នឹង​អាន​អក្សរ​នេះថ្វាយ​ព្រះ‌ករុណា ហើយ​ក៏​កាត់​ស្រាយ​ថ្វាយ​ព្រះ‌ករុណា​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ លោក​ដានី‌យ៉ែល​ទូល​ព្រះ‌រាជា​វិញ​ថា៖ «សូម​ព្រះ‌ករុណា​ទុក​កិត្តិយស​នេះ សម្រាប់​អ្នក​ដទៃ​ចុះ រីឯ​ទូលបង្គំ ទូលបង្គំ​សូម​អាន អក្សរ​នេះ ព្រម​ទាំង​ពន្យល់​អត្ថ‌ន័យ​ថ្វាយ​ព្រះ‌ករុណា​ជ្រាប។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ដានី‌យ៉ែល លោក​ទូល​តប​នឹង​ស្តេច​ថា ឯ​អំណោយ​ទាន​របស់​ព្រះ‌ករុណា សូម​ទុក​សំរាប់​ព្រះ‌អង្គ​ទ្រង់ ហើយ​សូម​ប្រទាន​រង្វាន់​ដល់​អ្នក​ដទៃ​ទៀត​ចុះ ប៉ុន្តែចំណែក​ទូលបង្គំៗ​នឹង​អាន​មើល​អក្សរ​នេះ ថ្វាយ​ទ្រង់​ព្រះ‌ករុណា ហើយ​នឹង​បក​ប្រែ​ថ្វាយ​ទ្រង់​ជ្រាប​ផង

សូមមើលជំពូក



ដានី‌យ៉ែល 5:17
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​មិន​យក​អ្វីៗ​ដែល​ជា​សម្បត្តិ​របស់​ស្តេច​សោះ​ឡើយ សូម្បី​តែ​អំបោះ​មួយ​សរសៃ ឬ​ខ្សែ​ស្បែក​ជើង​មួយ ក៏​ខ្ញុំ​មិន​យក​ដែរ កុំ​ឲ្យ​ស្តេច​មាន​ប្រសាសន៍​ថា “យើង​បាន​ធ្វើ​ឲ្យ​អ៊ីប្រាំ​ទៅ​ជា​អ្នក​មាន”។


អេលី‌យ៉ាសាក់​ជម្រាប​ស្តេច​អ៊ីស្រ‌អែល​ថា៖ «តើ​ស្តេច​មក​រក​ខ្ញុំ​ធ្វើ​អ្វី? ម្តេច​ក៏​មិន​ទៅ​រក​ពួក​ព្យាការី​របស់​បិតា‌ម្តាយ​ស្តេច​ទៅ!»។ ស្តេច​ស្រុក​អ៊ីស្រ‌អែល​ប្រាប់​គាត់​ថា៖ «ទេ ដ្បិតអុលឡោះ‌តាអាឡា​ហើយ​ដែល​បាន​ហៅ​យើង​ទាំង​បី​នាក់​មក ដើម្បី​ប្រគល់​យើង​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​ម៉ូអាប់»។


អេលី‌យ៉ាសាក់​តប​វិញ​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាមអុលឡោះ‌តាអាឡា​ដែល​នៅ​អស់‌កល្ប ហើយ​ដែល​ខ្ញុំ​គោរព​បម្រើ​ថា ខ្ញុំ​មិន​ទទួល​ជំនូន​អ្វី​ពី​លោក​ទេ!»។ លោក​ណាម៉ាន់​ទទូច​ទូរអា​សូម​ឲ្យ​ណាពី​ទទួល តែ​គាត់​មិន​ព្រម​ទទួល​ជា​ដាច់​ខាត។


គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ពុំ​បាន​ទៅ​ណា​ទេ​លោក»។ អេលី‌យ៉ាសាក់​មាន​ប្រសាសន៍​ថា៖ «ចិត្ត​គំនិត​របស់​ខ្ញុំ​ទៅ​តាម​ឯង​ជាប់ នៅ​ពេល​លោក​មេ‌ទ័ព​ចុះ​ពី​រទេះ​មក​ទទួល​ឯង។ ពេល​នេះ មិន​មែន​ជា​ពេល​ដែល​ត្រូវ​ទទួល​យក​ប្រាក់ សម្លៀក‌បំពាក់ ឬ​ផ្លែ​អូលីវ ផ្លែ​ទំពាំង‌បាយ‌ជូរ ចៀម គោ ឬ​អ្នក​បម្រើ​ប្រុស​ស្រី​ឡើយ។


ខ្ញុំ​នឹង​ថ្លែង​អំពី​ដំបូន្មាន​របស់​ទ្រង់ ជម្រាប​ស្តេច​នានា ខ្ញុំ​នឹង​មិន​ខ្មាស​សោះ​ឡើយ។


ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន ព្រម​ទាំង​កាត់​ស្រាយ​ន័យ យើង​នឹង​ឲ្យ​រង្វាន់​ដ៏​មាន​តម្លៃ និង​យស‌ស័ក្ដិ​ដ៏​ខ្ពង់‌ខ្ពស់​ដល់​អ្នក​រាល់​គ្នា​ទៀត​ផង។ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​តែ​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន និង​អត្ថ‌ន័យ​របស់​វា»។


ពេល​នោះ ស្តេច​បេលសា‌សារ​បញ្ជា​ឲ្យ​គេ​យក​សម្លៀក‌បំពាក់​ពណ៌​ក្រហម​ទុំ និង​ខ្សែ​ក​មាស មក​ពាក់​ឲ្យ​ដានី‌យ៉ែល​ភ្លាម ព្រម​ទាំង​ចេញ​រាជ​ប្រកាស​ថា គាត់​នឹង​មាន​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី​នៅ​ក្នុង​រាជា‌ណាចក្រ។


ពេត្រុស​តប​ទៅ​គាត់​វិញ​ថា៖ «ចូរ​ឲ្យ​ប្រាក់​របស់​អ្នក​វិនាស​អន្ដរាយ​ជា​មួយ​អ្នក​ទៅ អ្នក​នឹក​ស្មាន​ថា អាច​យក​ប្រាក់​មក​ទិញ​អំណោយ​ទាន​របស់​អុលឡោះ​បាន!