ពាក្យដែលអស់លោកនិយាយ សុទ្ធតែជាពាក្យស្លោកឥតបានការ ដូចផេះ ពាក្យដែលអស់លោកលើកយកមកតវ៉ា ប្រៀបបាននឹងភក់។
ដានីយ៉ែល 4:36 - អាល់គីតាប នៅគ្រានោះ យើងបានដឹងស្មារតីឡើងវិញ គេក៏បានប្រគល់កិត្តិយសរាជសម្បត្តិសិរីរុងរឿង និងភាពថ្កុំថ្កើងមកយើងវិញ ហើយក្រុមប្រឹក្សា និងនាម៉ឺនមន្ត្រីរបស់យើងក៏បានសុំឲ្យយើងវិលមកកាន់កាប់អំណាច គេលើកយើងឲ្យគ្រងរាជ្យឡើងវិញ ហើយយើងក៏បានថ្កុំថ្កើងកាន់តែខ្លាំងឡើង។ ព្រះគម្ពីរខ្មែរសាកល នៅពេលនោះឯង វិចារណញ្ញាណរបស់យើងក៏ត្រឡប់មកយើងវិញ ហើយសិរីរុងរឿងនៃអាណាចក្ររបស់យើង ភាពឧត្ដុង្គឧត្ដមរបស់យើង ព្រមទាំងភាពថ្កុំថ្កើងរបស់យើង ក៏ត្រឡប់មកយើងវិញដែរ។ ពួកទីប្រឹក្សារបស់យើង និងពួកនាម៉ឺនរបស់យើង បានស្វែងរកយើង ហើយយើងត្រូវបានតាំងឡើងលើអាណាចក្ររបស់យើងវិញ ក៏មានអានុភាពដ៏ខ្លាំងក្រៃលែងត្រូវបានបន្ថែមដល់យើងទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅពេលនោះ ស្មារតីរបស់យើងក៏វិលមករកយើងវិញ ឯសិរីល្អនៃរាជ្យរបស់យើង ហើយតេជានុភាព ព្រមទាំងភាពថ្កុំថ្កើងរបស់យើង ក៏វិលមករកយើងវិញដែរ។ ពួកទីប្រឹក្សា និងពួកសេនាបតី បានស្វែងរកយើង គេតាំងយើងក្នុងរាជ្យរបស់យើងឡើងវិញ ហើយអំណាចយើងក៏កាន់តែធំឡើងថែមទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ យើងបានដឹងស្មារតីឡើងវិញ គេក៏បានប្រគល់កិត្តិយសរាជសម្បត្តិសិរីរុងរឿង និងភាពថ្កុំថ្កើងមកយើងវិញ ហើយក្រុមប្រឹក្សា និងនាម៉ឺនមន្ត្រីរបស់យើងក៏បានសុំឲ្យយើងវិលមកកាន់កាប់អំណាច គេលើកយើងឲ្យគ្រងរាជ្យឡើងវិញ ហើយយើងក៏បានថ្កុំថ្កើងកាន់តែខ្លាំងឡើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅវេលានោះឯង សតិស្មារតីរបស់យើងក៏ត្រឡប់មកវិញ ឯសិរីល្អនៃរាជ្យយើង ហើយនឹងឥទ្ធានុភាព ព្រមទាំងរស្មីពន្លឺ ក៏មកឯយើងវិញដែរ ពួកប្រឹក្សា នឹងពួកសេនាបតី គេមករកយើង គឺយើងបានតាំងឡើងនៅក្នុងរាជ្យរបស់យើងវិញ ហើយអំណាចយើងក៏កាន់តែធំថែមឡើង |
ពាក្យដែលអស់លោកនិយាយ សុទ្ធតែជាពាក្យស្លោកឥតបានការ ដូចផេះ ពាក្យដែលអស់លោកលើកយកមកតវ៉ា ប្រៀបបាននឹងភក់។
មនុស្សរាបសាតែងតែគោរពកោតខ្លាចអុលឡោះតាអាឡា គេនឹងទទួលទ្រព្យសម្បត្តិ កិត្តិយស និងមានអាយុវែង។
សូមស្តេចជ្រាប ក្នុងសុបិននិមិត្ត ស្តេចឃើញរូបបដិមាមួយ ដែលមានទំហំយ៉ាងធំពន់ពេកក្រៃ ហើយថ្កុំថ្កើងរុងរឿងអស្ចារ្យណាស់។ រូបនោះឈរនៅមុខស្តេច និងមានសភាពគួរឲ្យខ្លាចណាស់។
ដើមឈើនោះគឺស្តេចផ្ទាល់! ស្តេចបានចំរើនឡើង និងមានឫទ្ធិអំណាចក្រៃលែង ឋានៈរបស់ស្តេចខ្ពង់ខ្ពស់រហូតដល់មេឃ។ ស្តេចគ្រប់គ្រងរហូតដល់ទីដាច់ស្រយាលនៃផែនដី។
គេនឹងដេញអ្នកចេញពីចំណោមមនុស្សលោក ឲ្យទៅរស់នៅជាមួយសត្វព្រៃ ហើយគេនឹងឲ្យអ្នកស៊ីស្មៅដូចគោ រហូតដល់គំរប់ប្រាំពីររយៈកាល គឺទាល់តែអ្នកទទួលស្គាល់ថា អុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជសម្បត្តិមនុស្សលោក ហើយទ្រង់ប្រគល់រាជសម្បត្តិទៅនរណាក៏បាន ស្រេចតែចិត្តរបស់ទ្រង់»។
«លុះពេលកំណត់កន្លងផុតទៅ យើងនេប៊ូក្នេសាងើបមុខឡើងទៅលើមេឃ ហើយយើងក៏ដឹងស្មារតីឡើងវិញ។ យើងក៏អរគុណអុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត យើងសរសើរ និងលើកតម្កើងទ្រង់ដែលនៅអស់កល្បជានិច្ច។ អំណាចគ្រប់គ្រងរបស់ទ្រង់នៅស្ថិតស្ថេរអស់កល្បជានិច្ច ទ្រង់គ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ចូរស្វែងរកនគររបស់អុលឡោះ និងសេចក្ដីសុចរិតរបស់ទ្រង់ជាមុនសិន ទើបទ្រង់ប្រទានរបស់ទាំងនោះមកអ្នករាល់គ្នាថែមទៀត។
ដ្បិតទុក្ខលំបាកបន្ដិចបន្ដួចដែលយើងជួបប្រទះម្ដងម្កាលនោះ ធ្វើឲ្យយើងមានសិរីរុងរឿងដ៏ប្រសើរលើសលប់ ជាសិរីរុងរឿងនៅស្ថិតស្ថេរអស់កល្បជានិច្ច ដែលរកអ្វីមកប្រៀបផ្ទឹមពុំបាន។
ហេតុនេះ អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែលមានបន្ទូលដូចតទៅ: “យើងធ្លាប់សន្យាពីមុនមកថា ពូជពង្សនៃបុព្វបុរសរបស់អ្នក គឺពូជពង្សរបស់អ្នក នឹងបម្រើយើងអស់កល្បជាអង្វែងតរៀងទៅ។ ក៏ប៉ុន្តែ ឥឡូវនេះ យើងសូមប្រកាសយ៉ាងឱឡារឹកថា យើងលុបបំបាត់ចោលនូវពាក្យសន្យានោះហើយ! ដ្បិតយើងផ្តល់កិត្តិយសដល់អស់អ្នកដែលលើកកិត្តិយសយើង តែបើអ្នកណាមើលងាយយើង យើងក៏លែងរាប់រកអ្នកនោះវិញដែរ!