ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 2:9 - អាល់គីតាប

គឺ​ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន​នេះ​ទេ យើង​នឹង​ធ្វើ​ទោស​អ្នក​រាល់​គ្នា​មិន​ខាន។ អ្នក​រាល់​គ្នា​បាន​ឃុប‌ឃិត​គ្នា ប្រឌិត​រឿង​ក្លែង‌ក្លាយ​បញ្ឆោត​យើង ដើម្បី​ឲ្យ​បាន​ចំណេញ​ពេល។ ឥឡូវ​នេះ ត្រូវ​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន​មក នោះ​យើង​នឹង​ឃើញ​ថា អ្នក​រាល់​គ្នា​ពិត​ជា​អាច​បក​ស្រាយ​អត្ថ‌ន័យ​ប្រាប់​យើង​មែន!»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប្រសិនបើ​អ្នករាល់គ្នា​មិន​ឲ្យ​យើង​ដឹង​យល់សប្តិ​នោះ​ទេ នោះ​មាន​បទបញ្ជា​តែមួយ​សម្រាប់​អ្នករាល់គ្នា​។ ដ្បិត​អ្នករាល់គ្នា​បាន​ឃុបឃិតគ្នា​ដើម្បី​និយាយ​ពាក្យ​ភូតភរ និង​ផ្ដេសផ្ដាស​នៅចំពោះ​យើង រហូតដល់​ស្ថានភាព​បាន​ផ្លាស់ប្ដូរ ដូច្នេះ​ចូរ​ប្រាប់​យល់សប្តិ​នោះ​ដល់​យើង​ចុះ នោះ​យើង​នឹង​ដឹង​ថា អ្នករាល់គ្នា​អាច​បង្ហាញ​ការកាត់ស្រាយ​ដល់​យើង​បាន”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រសិន‌បើ​អ្នក​រាល់​គ្នា​មិន​ប្រាប់​សុបិន​នោះ​ដល់​យើង​ទេ នោះ​មាន​ទោស​តែ​មួយ​ប៉ុណ្ណោះ​សម្រាប់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​បាន​បង្កើត​ពាក្យ​ភូត​ភរ ហើយ​ឆ​បោក​សម្រាប់​ឆ្លើយ​មក​យើង ចាំ​ទម្រាំ​តែ​ពេល​វេលា​ផ្លាស់​ប្ដូរ។ ដូច្នេះ ចូរ​ប្រាប់​សុបិន​នោះ​ឲ្យ​យើង​ដឹង នោះ​យើង​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ពិត​ជា​អាច​កាត់​ស្រាយ​ប្រាប់​យើង​បាន»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គឺ​ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន​នេះ​ទេ យើង​នឹង​ធ្វើ​ទោស​អ្នក​រាល់​គ្នា​មិន​ខាន។ អ្នក​រាល់​គ្នា​បាន​ឃុប‌ឃិត​គ្នា ប្រឌិត​រឿង​ក្លែង‌ក្លាយ​បញ្ឆោត​យើង ដើម្បី​ឲ្យ​បាន​ចំណេញ​ពេល។ ឥឡូវ​នេះ ត្រូវ​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន​មក នោះ​យើង​នឹង​ឃើញ​ថា អ្នក​រាល់​គ្នា​ពិត​ជា​អាច​បក​ស្រាយ​អត្ថ‌ន័យ​ប្រាប់​យើង​មែន!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​ប្រាប់​សប្តិ​នោះ​ដល់​យើង​ទេ នោះ​មាន​ទោស​តែ​១​ប៉ុណ្ណោះ​សំរាប់​អ្នក​ទាំង​អស់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​បាន​បង្កើត​ពាក្យ​ភូត‌ភរ ហើយ​ឆ‌បោក​សំរាប់​ឆ្លើយ​មក​យើង ចាំ​ទំរាំ​តែ​គ្រា​នេះ​បាន​ផ្លាស់​ប្រែ​ទៅ ដូច្នេះ ចូរ​ប្រាប់​សប្តិ​នោះ​ដល់​យើង នោះ​យើង​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​អាច​នឹង​កាត់​ស្រាយ​បាន​មែន

សូមមើលជំពូក



ដានី‌យ៉ែល 2:9
17 ការដាក់ឲ្យឆ្លើយតបគ្នា  

វិញ្ញាណ​នោះ​ឆ្លើយ​ថា “ខ្ញុំ​នឹង​បណ្តាល​ចិត្ត​អ្នក​ប្រឹក្សា​ទាំង​អស់​របស់​ស្តេច​ឲ្យ​ពោល​តែ​ពាក្យ​ភូត​កុហក”។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា “នេះ​ជា​មធ្យោ‌បាយ​ដ៏​ប្រសើរ​សម្រាប់​ទាក់‌ទាញ​ចិត្ត​គេ ដូច្នេះ ចូរ​ទៅ​ធ្វើ​ចុះ!”។


ស្តេច​អ៊ីស្រ‌អែល​កោះ​ហៅ​ណាពី​ប្រមាណ​បួន​រយ​នាក់​មក ហើយ​សួរ​ពួក​គេ​ថា៖ «តើ​យើង​ត្រូវ​ចេញ​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាដ ឬ​មិន​ត្រូវ​ទៅ?»។ ពួក​គេ​ជម្រាប​ថា៖ «សូម​ស្តេច​ទៅ​ចុះ។ អុលឡោះ‌តាអាឡា​នឹង​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច»។


«ពួក​អ្នក​បម្រើ និង​ប្រជា‌ជន​នៅ​ក្នុង​អាណា‌ខេត្ត​របស់​ស្ដេច សុទ្ធ​តែ​ដឹង​ថា​បុរស ឬ​ស្ត្រី​ណា​ដែល​ហ៊ាន​ចូល​ទៅ​ជួប​ស្ដេច នៅ​សាល​ខាង​ក្នុង​ដំណាក ដោយ​ស្ដេច​មិន​បាន​ត្រាស់​ហៅ​នោះ នឹង​មាន​ទោស​ដល់​ស្លាប់ ស្រប​តាម​ច្បាប់​ដែល​មាន​ចែង​ទុក​សម្រាប់​មនុស្ស​ទួទៅ។ ប៉ុន្តែ បើ​ស្តេច​ហុច​ដំបង​រាជ្យ​ធ្វើ​ពី​មាស​ឲ្យ​នោះ ទើប​រួច​ជីវិត។ ចំពោះ​ខ្ញុំ​វិញ ស្តេច​មិន​បាន​ហៅ​ខ្ញុំ​ឲ្យ​ចូល​ជួប អស់​រយៈ​ពេល​មួយ​ខែ​មក​ហើយ»។


ពាក្យ​ពិត​នៅ​មាន​តម្លៃ​រហូត រីឯ​ពាក្យ​ភូត‌ភរ​ស្ថិត​នៅ​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ។


ចូរ​និយាយ​ប្រាប់​យើង​អំពី​ហេតុ‌ការណ៍ ដែល​នឹង​កើត​មាន​នៅ​ពេល​ខាង​មុខ ដូច្នេះ យើង​នឹង​ទទួល​ស្គាល់​ថា អ្នក​រាល់​គ្នា​ពិត​ជា​ម្ចាស់​មែន ចូរ​ធ្វើ​ការ​អ្វី​មួយ ទោះ​បី​អាក្រក់​ក្ដី​ល្អ​ក្ដី ដើម្បី​ឲ្យ​យើង​ឃើញ និង​ស្ងើច​សរសើរ។


យើង​ធ្វើ​ឲ្យ​ទំនាយ​របស់​ណាពី​ក្លែង​ក្លាយ ទៅ​ជា​ឥត​បាន​ការ យើង​ធ្វើ​ឲ្យ​ពួក​គ្រូ​ទាយ​វង្វេង​វង្វាន់ យើង​នឹង​រំលាយ​គម្រោង‌ការ​របស់​ពួក​អ្នក​ប្រាជ្ញ ដោយ​ធ្វើ​ឲ្យ​ចំណេះ​របស់​គេ​ក្លាយ​ទៅ​ជា​ការ​លេលា​ទៅ​វិញ។


កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ស្រីៗ​នៃ​ប្រជា‌ជន​របស់​អ្នក ដែល​ទស្សន៍‌ទាយ​តាម​អំពើ​ចិត្ត​របស់​ខ្លួន។ ចូរ​ថ្លែង​បន្ទូល​ប្រឆាំង​នឹង​ស្រី​ទាំង​នោះ​ទៅ!


ពួក​នាង​បន្ថោក​យើង​នៅ​ចំពោះ​មុខ​ប្រជា‌ជន​របស់​យើង ព្រោះ​ចង់​បាន​អង្ករ​ពីរ​បី​ក្តាប់ និង​នំបុ័ង​ពីរ​បី​ដុំ។ ពួក​នាង​បោក​ប្រាស់​ប្រជា‌ជន​របស់​យើង ដ្បិត​គេ​ឆាប់​ជឿ​ពាក្យ​កុហក​របស់​ពួក​នាង​ធ្វើ​ដូច្នេះ ពួក​នាង​សម្លាប់​អស់​អ្នក​ដែល​មិន​ត្រូវ​ស្លាប់ តែ​ទុក​ជីវិត​ឲ្យ​អស់​អ្នក​ដែល​មិន​ត្រូវ​រស់»។


អ្នក​រាល់​គ្នា​រៀប​រាប់​ពី​និមិត្ត‌ហេតុ​ឥត​បាន​ការ និង​ពាក្យ​ទស្សន៍‌ទាយ​បោក​ប្រាស់។ អ្នក​រាល់​គ្នា​តែង​ពោល​ថា “នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា” តែអុលឡោះ‌តាអាឡា​ពុំ​បាន​ចាត់​អ្នក​រាល់​គ្នា​មក​ទេ។ អ្នក​រាល់​គ្នា​សង្ឃឹម​ថា ពាក្យ​របស់​ខ្លួន​នឹង​សម្រេច​ជា​រូប​រាង។


ដានី‌យ៉ែល​ទៅ​ជួប​ស្តេច សូម​ពន្យារ​ពេល ដើម្បី​ទុក​ឲ្យ​គាត់​ពន្យល់​អត្ថ‌ន័យ​នៃ​សុបិន​ជូន។


ទ្រង់​ប្រកប​ដោយ​ប្រាជ្ញា‌ញាណ និង​អំណាច ទ្រង់​ធ្វើ​ឲ្យ​ពេល​វេលា និង​រដូវ​កាល ផ្លាស់​ប្ដូរ​ជា​បន្ត​បន្ទាប់​គ្នា ទ្រង់​ទម្លាក់​ស្ដេច​នានា​ពី​រាជ​បល្ល័ង្ក ទ្រង់​លើក​ស្ដេច​នានា​ឲ្យ​ឡើង​គ្រង​រាជ្យ ទ្រង់​ប្រទាន​ប្រាជ្ញា​ដល់​ពួក​អ្នក​ប្រាជ្ញ និង​ប្រទាន​ចំណេះ​ដល់​អ្នក​ដែល​ចេះ​ពិចារណា


ស្តេច​មាន​ប្រសាសន៍​ទៅ​ពួក​គេ​វិញ​ថា៖ «យើង​ដឹង​ច្បាស់​ណាស់​ថា អ្នក​រាល់​គ្នា​ចង់​ពន្យារ​ពេល ព្រោះ​តែ​យើង​បាន​សម្រេច​ដូច្នេះ


ឥឡូវ​នេះ ចូរ​ប្រុង​ប្រៀប​ខ្លួន​ទៅ! ពេល​ពួក​អ្នក​ឮ​សំឡេង​ស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និង​តន្ត្រី​គ្រប់​យ៉ាង ពួក​អ្នក​ត្រូវ​តែ​អោន​កាយ​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិមា​ដែល​យើង​បាន​កសាង​នេះ ប្រសិន​បើ​ពួក​អ្នក​មិន​ក្រាប​ថ្វាយ‌បង្គំ​ទេ យើង​នឹង​ឲ្យ​គេ​បោះ​ពួក​អ្នក​ភ្លាម ទៅ​ក្នុង​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ គ្មាន​ព្រះ​ណា​អាច​ជួយ​ពួក​អ្នក​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន​ឡើយ!»។


“ពេរេស” (ប្រែ​ថា​ចែក) មាន​ន័យ​ថា អុលឡោះ​នឹង​ចែក​រាជា‌ណាចក្រ​របស់​ស្តេច​ជា​ពីរ គឺ​មួយ​ចំណែក​ឲ្យ​ជន‌ជាតិ​មេឌី និង​មួយ​ចំណែក​ទៀត​ឲ្យ​ជន‌ជាតិ​ពែរ្ស»។


ស្តេច​ដារី‌យូស ជា​ជន‌ជាតិ​មេឌី បាន​ឡើង​ស្នង​រាជ្យ ក្នុង​អាយុ​ហុក‌សិប​ពីរ​ឆ្នាំ។


ស្ដេច​នេះ​នឹង​មាន​ប្រសាសន៍​ប្រឆាំង​អុលឡោះ​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ស្ដេច​នឹង​ជិះ‌ជាន់​សង្កត់‌សង្កិន​ប្រជា‌រាស្ត្រ​ដ៏‌វិសុទ្ធ​របស់​អុលឡោះ​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ហើយ​មាន​បំណង​នឹង​ផ្លាស់​ប្ដូរ​ពេល​កំណត់​ធ្វើ​ពិធី​បុណ្យ និង​ផ្លាស់​ប្ដូរ​ហ៊ូកុំ​ទៀត​ផង។ ស្តេច​នឹង​ធ្វើ​បាប​ប្រជា‌ជន​ដ៏‌វិសុទ្ធ​អស់​រយៈ​ពេល​មួយ​ឆ្នាំ ពីរ​ឆ្នាំ និង​ពាក់​កណ្ដាល​ឆ្នាំ។


យើង​មិន​មែន​ជា​អ្នក​ក្លែង​បន្លំ​បន្ទូល​របស់​អុលឡោះ ដូច​មនុស្ស​មួយ​ចំនួន​ធំ​នោះ​ឡើយ គឺ​យើង​និយាយ​ដោយ​ចិត្ត​បរិសុទ្ធ ក្នុង​នាម​អុលឡោះ នៅ​ចំពោះ​អុលឡោះ និង​នៅ​ក្នុង​អាល់ម៉ា‌ហ្សៀស។