ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 9:2 - អាល់គីតាប

«ចូរ​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ប្រារព្ធ​ពិធី​បុណ្យ​រំលង​នៅ​ថ្ងៃ​ដែល​បាន​កំណត់​ទុក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«ចូរ​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ប្រារព្ធ​ពិធី​បុណ្យ​រំលង​នៅ​វេលា​ដែល​បាន​កំណត់ ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«ចូរ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​នៅ​ថ្ងៃ​ដែល​បាន​កំណត់​ទុក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ត្រូវ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ធ្វើ​បុណ្យ​រំលង​នៅ​វេលា​កំណត់​ដែរ

សូមមើលជំពូក



ជន‌គណនា 9:2
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​បង្គាប់​ដល់​ប្រជា‌ជន​ទាំង​មូល​ថា៖ «ចូរ​នាំ​គ្នា​ប្រារឰ​បុណ្យ​រំលង​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ស្រប​តាម​សេចក្តី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​សម្ពន្ធ‌មេត្រី»។


ស្តេច​យ៉ូ‌សៀស​ប្រារព្ធ​ពិធី​បុណ្យ​រំលង ជូនអុលឡោះ‌តាអាឡា នៅ​ក្រុង​យេរូ‌សាឡឹម។ គេ​បាន​សម្លាប់​កូន​ចៀម ធ្វើ​ពិធី​បុណ្យ​រំលង​នៅ​ថ្ងៃ​ទី​ដប់‌បួន ក្នុង​ខែ​ទី​មួយ។


អស់​អ្នក​ដែល​គេ​កៀរ​ទៅ​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​វិញ​នោះ នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​រំលង នៅ​ថ្ងៃ​ទី​ដប់‌បួន ក្នុង​ខែ​ទី​មួយ។


នៅ​ខែ​ទី​មួយជា​បុណ្យ​រំលង​ជូនអុលឡោះ‌តាអាឡា។


«នៅ​ថ្ងៃ​ទី​ដប់​បួន ក្នុង​ខែ​ទី​មួយ ជា​ថ្ងៃ​បុណ្យ​រំលង​របស់អុលឡោះ‌តាអាឡា។


ចូរ​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​នេះ​នៅ​ថ្ងៃ​កំណត់​ទុក គឺ​នៅ​ថ្ងៃ​ទី​ដប់​បួន​កើត ក្នុង​ខែ​នេះ ក្រោយ​ពេល​ថ្ងៃ​លិច។ អ្នក​រាល់​គ្នា​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ តាម​ហ៊ូកុំ និង​តាម​វិន័យ​ដែល​មាន​ចែង​ទុក»។


នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ ជា​ថ្ងៃ​ដែល​គេ​ត្រូវ​សម្លាប់​កូន​ចៀម​ធ្វើ​គូរបាន សម្រាប់​បុណ្យ​រំលង ពួក​សិស្ស​សួរ​អ៊ីសា​ថា៖ «តើ​តួន​ចង់​ឲ្យ​យើង​ខ្ញុំ​រៀប‌ចំ​ពិធី​ជប់‌លៀង​ជូន​ក្នុង​ឱកាស​បុណ្យ​រំលង​នៅ​កន្លែង​ណា?»។


លុះ​ដល់​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​ម ជា​ថ្ងៃ​ដែល​គេ​ត្រូវ​សម្លាប់​កូន​ចៀម​ធ្វើ​គូរបាន សម្រាប់​បុណ្យ​រំលង


ជន‌ជាតិ​អ៊ីស្រ‌អែល​បោះ​ជំរំ​នៅ​គីល‌កាល់ ហើយ​នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ​រំលង នៅ​ល្ងាច​ថ្ងៃ​ទី​ដប់​បួន នៃ​ខែ​នោះ​ក្នុង​តំបន់​វាល​ទំនាប​យេរីខូ។