យើងបានជ្រើសរើសពួកលេវី ជាបងប្អូនរបស់អ្នករាល់គ្នា ចេញពីចំណោមកូនចៅអ៊ីស្រអែលប្រគល់ឲ្យអ្នករាល់គ្នា ដើម្បីឲ្យពួកគេបម្រើការងារនៅក្នុងជំរំជួបអុលឡោះតាអាឡា។
ជនគណនា 8:13 - អាល់គីតាប បន្ទាប់មក ចូរឲ្យពួកលេវីឈរនៅមុខហារូន និងកូនចៅរបស់គាត់ ហើយអ្នកត្រូវធ្វើពិធីញែកពួកគេទុកជាជំនូនសម្រាប់យើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក អ្នកត្រូវឲ្យពួកលេវីឈរនៅមុខអើរ៉ុន និងកូនចៅរបស់លោក ហើយអ្នកត្រូវថ្វាយគេទុកជាតង្វាយគ្រវីដល់ព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ចូរឲ្យពួកលេវីឈរនៅមុខអើរ៉ុន និងកូនចៅរបស់គាត់ ហើយអ្នកត្រូវធ្វើពិធីញែកពួកគេទុកជាតង្វាយសម្រាប់យើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចត្រូវឲ្យឯងនាំពួកលេវីទៅឈរនៅមុខអើរ៉ុន នឹងពួកកូនលោក ព្រមទាំងថ្វាយគេទុកជាដង្វាយដល់ព្រះយេហូវ៉ា |
យើងបានជ្រើសរើសពួកលេវី ជាបងប្អូនរបស់អ្នករាល់គ្នា ចេញពីចំណោមកូនចៅអ៊ីស្រអែលប្រគល់ឲ្យអ្នករាល់គ្នា ដើម្បីឲ្យពួកគេបម្រើការងារនៅក្នុងជំរំជួបអុលឡោះតាអាឡា។
ហារូនត្រូវធ្វើពិធីញែកពួកលេវី ទុកជាជំនូនដែលកូនចៅអ៊ីស្រអែលយកមកជូនយើង ដើម្បីឲ្យបម្រើយើង។
ពួកលេវីត្រូវដាក់ដៃលើក្បាលគោបាទាំងពីរ រួចហើយអ្នកត្រូវធ្វើគោមួយជាគូរបានរំដោះបាប និងមួយទៀតជាគូរបានដុត ដើម្បីជម្រះពួកលេវីឲ្យរួចពីបាប។
ចូរញែកពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រអែល ហើយពួកលេវីនឹងបានជាចំណែករបស់យើង។
ពួកលេវីនាំគ្នាធ្វើពិធីជម្រះកាយ និងបោកសម្លៀកបំពាក់របស់ខ្លួន។ ហារូនបានធ្វើពិធីញែកពួកគេជូនអុលឡោះតាអាឡានៅចំពោះទ្រង់ ហើយធ្វើពិធីលោះបាបពួកគេ និងជម្រះពួកគេឲ្យបានបរិសុទ្ធ។
ហេតុនេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូនថា ដោយអុលឡោះអាណិតអាសូរបងប្អូន ចូរប្រគល់ខ្លួនទៅអុលឡោះ ទុកជាគូរបានដ៏មានជីវិត ដ៏វិសុទ្ធ ហើយជាទីគាប់បំណងរបស់អុលឡោះ។ បើបងប្អូនធ្វើដូច្នេះ ទើបហៅថាគោរពបម្រើអុលឡោះតាមរបៀបត្រឹមត្រូវមែន។
ឲ្យបម្រើអាល់ម៉ាហ្សៀសអ៊ីសាសម្រាប់សាសន៍ដទៃ។ ខ្ញុំប្រកាសដំណឹងល្អរបស់អុលឡោះជាមុខងារមួយដ៏ពិសិដ្ឋ ដើម្បីនាំសាសន៍ដទៃមកប្រគល់ខ្លួនទុកជាជំនូនដែលគាប់ចិត្តអុលឡោះ និងជាជំនូនដែលរសអុលឡោះដ៏វិសុទ្ធប្រោសឲ្យបានបរិសុទ្ធ។