Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 8:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 បន្ទាប់​មក អ្នក​ត្រូវ​ឲ្យ​ពួក​លេវី​ឈរ​នៅ​មុខ​អើរ៉ុន និង​កូន​ចៅ​របស់​លោក ហើយ​អ្នក​ត្រូវ​ថ្វាយ​គេ​ទុក​ជា​តង្វាយ​គ្រវី​ដល់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 បន្ទាប់​មក ចូរ​ឲ្យ​ពួក​លេវី​ឈរ​នៅ​មុខ​អើរ៉ុន និង​កូន​ចៅ​របស់​គាត់ ហើយ​អ្នក​ត្រូវ​ធ្វើ​ពិធី​ញែក​ពួក​គេ​ទុក​ជា​តង្វាយ​សម្រាប់​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 រួច​ត្រូវ​ឲ្យ​ឯង​នាំ​ពួក​លេវី​ទៅ​ឈរ​នៅ​មុខ​អើរ៉ុន នឹង​ពួក​កូន​លោក ព្រម​ទាំង​ថ្វាយ​គេ​ទុក​ជា​ដង្វាយ​ដល់​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

13 បន្ទាប់​មក ចូរ​ឲ្យ​ពួក​លេវី​ឈរ​នៅ​មុខ​ហារូន និង​កូន​ចៅ​របស់​គាត់ ហើយ​អ្នក​ត្រូវ​ធ្វើ​ពិធី​ញែក​ពួក​គេ​ទុក​ជា​ជំនូន​សម្រាប់​យើង។

សូមមើលជំពូក ចម្លង




ជន‌គណនា 8:13
7 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល៍ យើង​បាន​យក​ពួក​លេវី​ជា​បង​ប្អូន​របស់​អ្នក ចេញ​ពី​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល​ប្រគល់​ឲ្យ​អ្នក ដ្បិត​គេ​បាន​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ហើយ ដើម្បី​បម្រើ​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ។


ហើយ​អើរ៉ុន​ត្រូវ​ថ្វាយ​ពួក​លេវី ទុក​ជា​តង្វាយ​គ្រវី​របស់​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​គេ​បាន​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា។


ពួក​លេវី​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​ទាំង​ពីរ ហើយ ត្រូវថ្វាយ​មួយ​ជា​តង្វាយ​លោះ​បាប និង​មួយ​ទៀត​ជា​តង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ដើម្បី​រំដោះ​ពួក​លេវី​ឲ្យ​រួច​ពី​បាប។


អ្នក​ត្រូវ​ញែក​ពួក​លេវី​ចេញ​ពី​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ​ឯង ហើយ​ពួក​លេវី​នឹង​បាន​ជា​ចំណែក​របស់​យើង។


ពួក​លេវី​បាន​ធ្វើ​ពិធី​សម្អាត​ខ្លួន​ពី​បាប ហើយ​បាន​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន​ដែរ រួច​លោក​អើរ៉ុន​ក៏​បាន​ថ្វាយ​គេ​ជា​តង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ធ្វើ​ពិធី​លោះ​បាប​ឲ្យ​ពួកគេ ដើម្បី​ឲ្យ​ពួកគេ​បាន​ស្អាត។


ដូច្នេះ បង‌ប្អូន​អើយ ខ្ញុំ​សូម​ដាស់​តឿន​អ្នក​រាល់​គ្នា ដោយ​សេចក្តី​មេត្តា‌ករុណា​របស់​ព្រះ ឲ្យ​ថ្វាយ​រូប‌កាយ​ទុក​ជា​យញ្ញ‌បូជា​រស់ បរិសុទ្ធ ហើយ​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ។ នេះ​ហើយ​ជា​ការ​ថ្វាយ​បង្គំ​របស់​អ្នក​រាល់​គ្នា​តាម​របៀប​ត្រឹម​ត្រូវ។


ឲ្យ​ខ្ញុំ​ធ្វើ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ដល់​ពួក​សាសន៍​ដទៃ ក្នុង​ការ‌ងារ​ជា​សង្ឃ​នៃ​ដំណឹង​ល្អ​របស់​ព្រះ ដើម្បី​នាំ​ពួក​សាសន៍​ដទៃ​ជា​តង្វាយ​ដែល​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ ទាំង​ញែក​ចេញ​ជា​បរិសុទ្ធ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម