ម្ចាស់គូរបានដាក់ដៃលើក្បាលសត្វ ដែលត្រូវធ្វើជាគូរបានដុតជូនអុលឡោះតាអាឡា នឹងទទួលគូរបាននោះ ហើយរំដោះគាត់ឲ្យរួចពីបាប។
ជនគណនា 8:10 - អាល់គីតាប ចូរនាំពួកលេវីចូលមកជិតយើង ហើយឲ្យជនជាតិអ៊ីស្រអែលដាក់ដៃលើពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលអ្នកនាំពួកលេវីមកដាក់នៅចំពោះព្រះយេហូវ៉ា ប្រជាជនអ៊ីស្រាអែលត្រូវដាក់ដៃលើគេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរនាំពួកលេវីចូលមកជិតយើង ហើយឲ្យជនជាតិអ៊ីស្រាអែលដាក់ដៃលើពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះត្រូវនាំពួកលេវីមកនៅចំពោះព្រះយេហូវ៉ា ឲ្យពួកកូនចៅអ៊ីស្រាអែលដាក់ដៃលើគេ |
ម្ចាស់គូរបានដាក់ដៃលើក្បាលសត្វ ដែលត្រូវធ្វើជាគូរបានដុតជូនអុលឡោះតាអាឡា នឹងទទួលគូរបាននោះ ហើយរំដោះគាត់ឲ្យរួចពីបាប។
អស់លោកអះលីជំអះរបស់សហគមន៍ដាក់ដៃលើក្បាលគោបានោះនៅចំពោះអុលឡោះតាអាឡា ហើយអះលីជំអះមួយនាក់អារកវានៅចំពោះអុលឡោះតាអាឡា។
«ចូរញែកពួកលេវីទុកសម្រាប់យើង ដែលជាអុលឡោះតាអាឡា ជំនួសកូនប្រុសច្បងទាំងអស់របស់ជនជាតិអ៊ីស្រអែល ហើយហ្វូងសត្វរបស់ពួកលេវី ក៏ជំនួសកូនដំបូងនៃហ្វូងសត្វរបស់ជនជាតិអ៊ីស្រអែលដែរ ដ្បិតពួកលេវីជាកម្មសិទ្ធិរបស់យើង។ យើងជាអុលឡោះតាអាឡា។
គេនាំអ្នកទាំងនោះមកជួបក្រុមសាវ័ក ក្រុមសាវ័កក៏នាំគ្នាទូរអា ហើយដាក់ដៃពីលើអ្នកទាំងនោះ។
កុំធ្វេសប្រហែសនឹងអំណោយទាន ដែលស្ថិតនៅក្នុងអ្នក គឺជាអំណោយទាន ដែលអ្នកបានទទួល ដោយពាក្យដែលគេបានថ្លែងប្រាប់ក្នុងនាមអ៊ីសាជាអម្ចាស់ និងដោយក្រុមអះលីជំអះបានដាក់ដៃលើ
កុំប្រញាប់ដាក់ដៃតែងតាំងអ្នកណាម្នាក់ពេក ដើម្បីកុំឲ្យចូលរួមក្នុងអំពើបាបរបស់អ្នកដទៃ។ ចូររក្សាខ្លួនឲ្យបានបរិសុទ្ធ។