ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 6:15 - អាល់គីតាប

គាត់​ក៏​ត្រូវ​យក​ល្អី​មួយ​ដែល​មាន​ដាក់​នំបុ័ង​ឥត​មេ នំ​ធ្វើ​ពី​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង នំ​ក្រៀប​ធ្វើ​ពី​ម្សៅ​ឥត​មេ​លាប​ប្រេង​ពី​លើ ព្រម​ទាំង​ជំនូន​ម្សៅ និង​ស្រា​ទំពាំង​បាយ​ជូរ​សម្រាប់​ច្រួច​លើ​គូរបាន​មក​ជា​មួយ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​យក​កញ្ច្រែង​មួយ​ដែល​មាន​ដាក់​នំបុ័ង​ឥត​ដំបែ នំ​ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត​លាយ​ជា‌មួយ​ប្រេង នំ​ក្រៀប​ឥត​ដំបែ​ប្រោះ​ដោយ​ប្រេង ព្រម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច​មក​ជា‌មួយ​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គាត់​ក៏​ត្រូវ​យក​ល្អី​មួយ​ដែល​មាន​ដាក់​នំប៉័ង​ឥត​មេ នំ​ធ្វើ​ពី​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង នំ​ក្រៀប​ធ្វើ​ពី​ម្សៅ​ឥត​មេ​លាប​ប្រេង​ពី​លើ ព្រម​ទាំង​តង្វាយ​ម្សៅ និង​ស្រា​ទំពាំង‌បាយជូរ សម្រាប់​ច្រួច​លើ​យញ្ញ‌បូជា មក​ជា​មួយ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នឹង​កញ្ច្រែង​១​ផ្ទុក​ដោយ​នំបុ័ង​ឥត​ដំបែ នំ​ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត​លាយ​ដោយ​ប្រេង នំ​ក្រៀប​ឥត​ដំបែរ​ប្រោះ​ដោយ​ប្រេង ហើយ​ដង្វាយ​ម្សៅ នឹង​ដង្វាយ​ច្រួច​នោះ​ផង

សូមមើលជំពូក



ជន‌គណនា 6:15
15 ការដាក់ឲ្យឆ្លើយតបគ្នា  

នំ​បុ័ង​ឥត​មេ នំ​ធ្វើ​ពី​ម្សៅ​ឥត​មេ លាយ​នឹង​ប្រេង ព្រម​ទាំង​នំ​ក្រៀប​ដែល​លាប​ប្រេង។


ផ្ទុយ​ទៅ​វិញ អស់​អ្នក​ដែល​ច្រូត​កាត់ នឹង​បាន​ស្រូវ​អង្ករ​បរិភោគ ហើយ​នាំ​គ្នា​សរសើរ​តម្កើងអុលឡោះ‌តាអាឡា។ រីឯ​អស់​អ្នក​ដែល​បេះ​ផ្លែ​ទំពាំង‌បាយជូរ នឹង​បាន​ស្រា​ទំពាំង‌បាយជូរ​ផឹក​នៅ ក្នុង​ទីធ្លា​សក្ការៈ​របស់​យើង។


ពួក​អ៊ីមុាំ​អើយ ចូរ​នាំ​គ្នា​ស្លៀក​បាវ ហើយ​កាន់​ទុក្ខ​ទៅ! អ្នក​រាល់​គ្នា​ដែល​បំពេញ​មុខ‌ងារ​បម្រើ​អាសនៈ ចូរ​សោក​សង្រេង​ទៅ! អស់​អ្នក​ដែល​បម្រើ​អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ​អើយ ចូរ​នាំ​គ្នា​មក ហើយ​កាន់​ទុក្ខ​ពេញ​មួយ​យប់​ទៅ ដ្បិត​គ្មាន​នរណា​យក​ម្សៅ ឬ​ស្រា​ទំពាំង‌បាយជូរ មក​ជូន​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា នៅ​ក្នុង​ដំណាក់​ទៀត​ឡើយ។


គ្មាន​នរណា​យក​ម្សៅ ឬ​ស្រា​ទំពាំង‌បាយជូរ មក​ជូនអុលឡោះ‌តាអាឡា​ក្នុង​ដំណាក់​ទៀត​ទេ ពួក​អ៊ីមុាំ​ដែល​បំពេញ​មុខ‌ងារ​បម្រើ អុលឡោះ‌តាអាឡា​នាំ​គ្នា​កាន់​ទុក្ខ។


ដូច្នេះ ប្រហែល​ជា​ទ្រង់​លែង​ដាក់​ទោស អ្នក​រាល់​គ្នា ហើយ​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា​វិញ គឺ​អ្នក​រាល់​គ្នា​នឹង​មាន​ម្សៅ ស្រា​ទំពាំង‌បាយ‌ជូរ និង​ប្រេង ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។


ប្រសិន​បើ​ជំនូន​ដែល​អ្នក​យក​មក​ជូន​នោះ ជា​នំ​ដុត​ចំអិន​ក្នុង​ឡ ត្រូវ​ធ្វើ​នំ​ពី​ម្សៅ​ម៉ដ្ត លាយ​ជា​មួយ​ប្រេង​ឥត​ដាក់​មេ ឬ​ធ្វើ​នំ​ក្រៀប​ពី​ម្សៅ​ឥត​ដាក់​មេ ហើយ​ច្រួច​ប្រេង​ពី​លើ។


ប្រសិន​បើ​នរណា​ម្នាក់​ជូន​ជំនូន​សម្រាប់​សំដែង​ការ​អរ​គុណ​ត្រូវ​យក​នំ​ធ្វើ​ពី​ម្សៅ​ឥត​មេ លាយ​ជា​មួយ​ប្រេង​នំ​ក្រៀប លាយ​ជា​មួយ​ប្រេង និង​ធ្វើ​ពី​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង មក​ជូន​ជា​មួយ​គូរបាន​សម្រាប់​អរ​គុណ។


«ចូរ​នាំ​ហារូន និង​កូន​ប្រុស​របស់​គាត់​ទាំង​អស់ ដោយ​យក​សម្លៀក​បំពាក់​អ៊ីមុាំ ប្រេង​សម្រាប់​ធ្វើ​ពិធី​តែង‌តាំង ព្រម​ទាំង​គោ​បា​សម្រាប់​ធ្វើ​គូរបាន​រំដោះ​បាប ចៀម​ឈ្មោល​ពីរ និង​ល្អី​ដែល​ដាក់​នំបុ័ង​ឥត​មេ


ហើយ​យក​គោ​ឈ្មោល​មួយ និង​ចៀម​ឈ្មោល​មួយ​ជូនអុលឡោះ‌តាអាឡា​ជា​គូរបាន​មេត្រី​ភាព រួម​ជា​មួយ​ជំនូន​ម្សៅ​លាយ​នឹង​ប្រេង ដ្បិត​នៅ​ថ្ងៃ​នេះ អុលឡោះ‌តាអាឡា​នឹង​បង្ហាញ​ទ្រង់​នៅ​ចំពោះ​មុខ​អ្នក​រាល់​គ្នា”»។


ហើយ​យក​ស្រា​ទំពាំង​បាយ​ជូរ​បី​លីត្រ​មក​ជូន​ជា​មួយ​ដែរ។ នេះ​ជា​គូរបាន​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។


អ៊ីមុាំ​យក​ជំនូន​ទាំង​នោះ​ទៅ​ជូនអុលឡោះ‌តាអាឡា ព្រម​ទាំង​ធ្វើ​គូរបាន​រំដោះ​បាប និង​គូរបាន​ដុត។


ដូច្នេះ ទោះ​បី​បង​ប្អូន​ពិសា​ម្ហូប​អាហារ​អ្វី ពិសា​ភេសជ្ជៈ​អ្វី ឬ​ទោះ​បី​បង​ប្អូន​ធ្វើ​ការ​អ្វី​ក៏​ដោយ ត្រូវ​ធ្វើ​ទាំង​អស់ ដើម្បី​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ។


រៀង​រាល់​ពេល​ដែល​បង​ប្អូន​ពិសា​នំបុ័ង និង​ពិសា​ពី​ពែង​នេះ បង​ប្អូន​ប្រកាស​អំពី​អ៊ីសា‌ជាអម្ចាស់​ស្លាប់ រហូត​ដល់​គាត់​មក​វិញ។