Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 6:16 - អាល់គីតាប

16 អ៊ីមុាំ​យក​ជំនូន​ទាំង​នោះ​ទៅ​ជូនអុលឡោះ‌តាអាឡា ព្រម​ទាំង​ធ្វើ​គូរបាន​រំដោះ​បាប និង​គូរបាន​ដុត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 សង្ឃ​ត្រូវ​យក​តង្វាយ​ទាំង​នោះ ទៅ​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ថ្វាយ​តង្វាយ​លោះ​បាប និង​តង្វាយ​ដុត​របស់​អ្នក​នោះ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 បូជា‌ចារ្យ​យក​តង្វាយ​ទាំង​នោះ​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​រំដោះ​បាប និង​តង្វាយ​ដុត​ទាំង​មូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 រួច​ត្រូវ​ឲ្យ​សង្ឃ​យក​ទាំង​អស់ ទៅ​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដង្វាយ​លោះ​បាប នឹង​ដង្វាយ​ដុត​របស់​អ្នក​នោះ​ដែរ

សូមមើលជំពូក ចម្លង




ជន‌គណនា 6:16
3 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ក៏​ត្រូវ​យក​ល្អី​មួយ​ដែល​មាន​ដាក់​នំបុ័ង​ឥត​មេ នំ​ធ្វើ​ពី​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង នំ​ក្រៀប​ធ្វើ​ពី​ម្សៅ​ឥត​មេ​លាប​ប្រេង​ពី​លើ ព្រម​ទាំង​ជំនូន​ម្សៅ និង​ស្រា​ទំពាំង​បាយ​ជូរ​សម្រាប់​ច្រួច​លើ​គូរបាន​មក​ជា​មួយ​ផង។


គាត់​ជូន​ចៀម​ឈ្មោល​ទៅអុលឡោះ‌តាអាឡា ជា​គូរបាន​មេត្រី​ភាព ថែម​ពី​លើ​ល្អី​នំ​បុ័ង​ឥត​មេ។ អ៊ីមុាំ​ក៏​ត្រូវ​ជូន​ជំនូន​ម្សៅ និង​ធ្វើ​ពិធី​ច្រួច​ស្រា​ទំពាំង​បាយ​ជូរ​ដែរ។


ពួក​លេវី​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​បា​ទាំង​ពីរ រួច​ហើយ​អ្នក​ត្រូវ​ធ្វើ​គោ​មួយ​ជា​គូរបាន​រំដោះ​បាប និង​មួយ​ទៀត​ជា​គូរបាន​ដុត ដើម្បី​ជម្រះ​ពួក​លេវី​ឲ្យ​រួច​ពី​បាប។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម