ពួកលេវីខ្លះមានភារកិច្ចថែរក្សាគ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់ក្នុងដំណាក់ គឺពួកគេត្រូវរាប់នៅពេលយកចេញមកប្រើ ហើយពេលយកទៅទុកវិញ ក៏ត្រូវរាប់ដែរ។
ជនគណនា 4:12 - អាល់គីតាប ពួកគេត្រូវយកគ្រឿងបរិក្ខារទាំងប៉ុន្មានដែលប្រើប្រាស់ក្នុងទីសក្ការៈ មកខ្ចប់ក្នុងក្រណាត់ពណ៌ស្វាយមួយ ហើយយកស្បែកផ្សោតមករុំពីលើរួចដាក់លើប្រដាប់សម្រាប់ស្នែង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវយកប្រដាប់ប្រដាទាំងអស់ ដែលសម្រាប់ប្រើក្នុងទីបរិសុទ្ធ មកខ្ចប់ក្នុងសំពត់ពណ៌ផ្ទៃមេឃ ហើយរុំស្បែកផ្សោតពីលើ រួចដាក់នៅលើប្រដាប់សម្រាប់សែង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេត្រូវយកគ្រឿងបរិក្ខារទាំងប៉ុន្មានដែលប្រើប្រាស់ក្នុងទីសក្ការៈ មកខ្ចប់ក្នុងក្រណាត់ពណ៌ស្វាយមួយ ហើយយកស្បែកផ្សោតមករុំពីលើ រួចដាក់លើប្រដាប់សម្រាប់ស្នែង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវយកប្រដាប់ប្រដាទាំងអស់ ដែលសំរាប់ប្រើក្នុងទីបរិសុទ្ធ ទៅដាក់ក្នុងសំពត់ពណ៌ផ្ទៃមេឃ ហើយគ្របនឹងស្បែកផ្សោត រួចស៊កឈើស្នែងចូល |
ពួកលេវីខ្លះមានភារកិច្ចថែរក្សាគ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់ក្នុងដំណាក់ គឺពួកគេត្រូវរាប់នៅពេលយកចេញមកប្រើ ហើយពេលយកទៅទុកវិញ ក៏ត្រូវរាប់ដែរ។
អ្នកខ្លះទទួលភារកិច្ចថែរក្សាគ្រឿងបរិក្ខារឯទៀតៗ និងគ្រឿងសម្ភារៈនៅក្នុងទីសក្ការៈ ព្រមទាំងម្សៅម៉ដ្ត ស្រាទំពាំងបាយជូរ ប្រេង គ្រឿងក្រអូប និងប្រេងក្រអូបផ្សេងៗផង។
កាលលោកហ៊ីរ៉ាមធ្វើអាង ប្រដាប់ចូកផេះ និងផើងដាក់ឈាមរួចរាល់ហើយ កិច្ចការទាំងអស់ដែលលោកធ្វើជូនស្តេចស៊ូឡៃម៉ាន នៅក្នុងដំណាក់របស់អុលឡោះតាអាឡា ក៏បានចប់សព្វគ្រប់
ធុងសម្រាប់ដាក់ផេះ ប្រដាប់ចូកផេះ និងសមសម្រាប់ចាក់សាច់។ គ្រឿងប្រដាប់ទាំងអស់ដែលលោកហ៊ីរ៉ាមធ្វើជូនស្តេចស៊ូឡៃម៉ាន សម្រាប់ដាក់ក្នុងដំណាក់របស់អុលឡោះតាអាឡា សុទ្ធតែធ្វើអំពីលង្ហិន ដែលខាត់យ៉ាងរលោង។
ស្តេចស៊ូឡៃម៉ានបានឲ្យគេធ្វើគ្រឿងប្រដាប់ផ្សេងទៀតអំពីមាស សម្រាប់ដំណាក់របស់អុលឡោះតាអាឡា គឺមាន អាសនៈមាស តុសម្រាប់តម្កល់នំបុ័ងជូនអុលឡោះតាអាឡា
កាំបិត ផើងដាក់ឈាម ពែង និងភាជន៍ធ្វើអំពីមាសសុទ្ធទាំងអស់។ រីឯសន្លឹកទ្វារប៉ែកខាងក្នុងរបស់ដំណាក់ សម្រាប់ចូលទៅក្នុងទីសក្ការៈបំផុត និងសន្លឹកទ្វារចូលដំណាក់សុទ្ធតែធ្វើពីមាស។
អ្នករាល់គ្នាត្រូវសង់ជំរំសក្ការៈ និងធ្វើគ្រឿងបរិក្ខារទាំងប៉ុន្មាន តាមគំរូដែលយើងនឹងបង្ហាញអ្នក។
សម្លៀកបំពាក់សម្រាប់ពិធីបុណ្យ គឺសម្លៀកបំពាក់សក្ការៈរបស់អ៊ីមុាំហារូន និងសម្លៀកបំពាក់កូនប្រុសគាត់ សម្រាប់បំពេញមុខងារជាអ៊ីមុាំ។
ពួកគេត្រូវថែទាំគ្រឿងបរិក្ខារទាំងអស់របស់ជំរំជួបអុលឡោះតាអាឡា ហើយបម្រើជនជាតិអ៊ីស្រអែលដោយបំពេញមុខងារនៅក្នុងជំរំសក្ការៈ។
ពួកគេត្រូវយកក្រណាត់ពណ៌ស្វាយ ក្រាលលើអាសនៈមាស ហើយយកស្បែកផ្សោតមករុំពីលើ រួចស៊កឈើសម្រាប់សែង។
យកទៅគ្របលើហិបនៃសន្ធិសញ្ញា។ បន្ទាប់មក ពួកគេយកស្បែកផ្សោតគ្របពីលើ ហើយយកក្រណាត់ពណ៌ស្វាយមករុំពីលើមួយជាន់ទៀត រួចទើបស៊កឈើសម្រាប់សែង។
ពួកគេត្រូវយកក្រណាត់ពណ៌ស្វាយមកក្រាលលើតុសម្រាប់តម្កល់នំបុ័ង រួចយកចាន ពែង ចានគោម ព្រមទាំងថូសម្រាប់ធ្វើពិធីច្រួចស្រាមកដាក់ពីលើ។ រីឯនំបុ័ងស្ថិតនៅលើតុនោះស្រាប់។
ពួកគេត្រូវយកក្រណាត់ពណ៌ស្វាយមករុំជើងចង្កៀងសម្រាប់បំភ្លឺ ចង្កៀង ឃ្នាបប្រឆេះភាជន៍ដាក់កំទេច និងដបប្រេងទាំងប៉ុន្មានសម្រាប់ដុតចង្កៀងនោះ