Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 4:16 - អាល់គីតាប

16 ធុង​សម្រាប់​ដាក់​ផេះ ប្រដាប់​ចូក​ផេះ និង​សម​សម្រាប់​ចាក់​សាច់។ គ្រឿង​ប្រដាប់​ទាំង​អស់​ដែល​លោក​ហ៊ីរ៉ាម​ធ្វើ​ជូន​ស្តេច​ស៊ូឡៃ‌ម៉ាន សម្រាប់​ដាក់​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា សុទ្ធ​តែ​ធ្វើ​អំពី​លង្ហិន ដែល​ខាត់​យ៉ាង​រលោង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ឆ្នាំង ចប‌ចូក សម និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ឯ​បណ្ណា‌ការ​ទាំង​នោះ ហ៊ីរ៉ាម​ជា​មេ​ជាង បាន​ធ្វើ​ពី​លង្ហិន​យ៉ាង​ភ្លឺ ថ្វាយ​ព្រះបាទ​សាឡូម៉ូន សម្រាប់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ធុង​សម្រាប់​ដាក់​ផេះ ប្រដាប់​ចូក​ផេះ និង​សម​សម្រាប់​ចាក់​សាច់។ គ្រឿង​ប្រដាប់​ទាំង​អស់​ដែល​លោក​ហ៊ីរ៉ាម​ធ្វើ​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន សម្រាប់​ដាក់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ សុទ្ធ​តែ​ធ្វើ​អំពី​លង្ហិន ដែល​ខាត់​យ៉ាង​រលោង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ឆ្នាំង ចប‌ចូក សម នឹង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ឯ​បណ្តា‌ការ​ទាំង​នោះ ហ៊ីរ៉ាម ជា​មេ​ជាង បាន​ធ្វើ​ពី​លង្ហិន​យ៉ាង​ភ្លឺ ថ្វាយ​ស្តេច​សាឡូម៉ូន សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 4:16
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ធុង​សម្រាប់​ដាក់​ផេះ ប្រដាប់​ចូក​ផេះ និង​ផើង​សម្រាប់​ដាក់​ឈាម។ គ្រឿង​ប្រដាប់​ទាំង​អស់ ដែល​លោក​ហ៊ីរ៉ាម​ធ្វើ​ជូន​ស្តេច​ស៊ូឡៃ‌ម៉ាន សម្រាប់​ដាក់​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន ខាត់​យ៉ាង​រលោង។


ពួក​គេ​យក​ឆ្នាំង វែក កាំបិត ពែង និង​របស់​ឯ​ទៀតៗ​ធ្វើ​ពី​លង្ហិន សម្រាប់​ប្រើ​ប្រាស់​ក្នុង​ម៉ាស្ជិទ​ទៅ​ជា​មួយ។


ស្តេច​ទត​រឹប​អូស​យក​លង្ហិន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ពី​ក្រុង​បេថាស និង​ក្រុង​គូន ដែល​ជា​ក្រុង​របស់​ស្តេច​ហាដា‌រេស៊ើរ។ ក្រោយ​មក ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​យក​លង្ហិន​ទាំង​នោះ​ទៅ​សិត​ធ្វើ​អាង​ធំ សសរ និង​គ្រឿង​ប្រដាប់​ប្រដា​លង្ហិន​នៅ​ក្នុង​ម៉ាស្ជិទ។


ទម្ងន់​របស់​សម ផើង សម្រាប់​ប្រោះ​ឈាម ថូ​សម្រាប់​ពិធី​ច្រួច​ស្រា​ធ្វើ​ពី​មាស​សុទ្ធ ព្រម​ទាំង​ទម្ងន់​របស់​ពែង​មាស និង​ទម្ងន់​របស់​ពែង​ប្រាក់​នីមួយៗ


ឥឡូវ​នេះ ខ្ញុំ​សូម​ចាត់​ជាង​ដ៏​ជំនាញ​ម្នាក់ ដែល​មាន​ប្រាជ្ញា​ឈ្លាស​វៃ គឺ​លោក​ហ៊ី‌រ៉ាម


កាល​លោក​ហ៊ីរ៉ាម​ធ្វើ​អាង ប្រដាប់​ចូក​ផេះ និង​ផើង​ដាក់​ឈាម​រួច​រាល់​ហើយ កិច្ចការ​ទាំង​អស់​ដែល​លោក​ធ្វើ​ជូន​ស្តេច​ស៊ូឡៃ‌ម៉ាន នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា ក៏​បាន​ចប់​សព្វ​គ្រប់


អាង​ធំ និង​រូប​គោ​ចំនួន​ដប់‌ពីរ​សម្រាប់​ទ្រ​អាង


ស្តេច​ឲ្យ​គេ​សិត​គ្រឿង​ប្រដាប់​ទាំង​នោះ ក្នុង​ពុម្ព​ដី​ឥដ្ឋ នៅ​វាល​ទំនាប​ទន្លេ​យ័រ‌ដាន់ ត្រង់​ចន្លោះ​សិកូត និង​សារថាន។


ត្រូវ​ធ្វើ​គ្រឿង​សម្រាប់​ប្រើ​ប្រាស់​ពី​លង្ហិន​ទាំង​អស់ គឺ​មាន​ធុង​ដាក់​ផេះ ប្រដាប់​ចូក​ផេះ ផើង​ដាក់​ឈាម សម និង​ភាជន៍។


គាត់​ក៏​បាន​ធ្វើ​គ្រឿង​សម្រាប់​ប្រើ​ប្រាស់​ពី​លង្ហិន​ទាំង​អស់ គឺ​មាន​ធុង​ដាក់​ផេះ ប្រដាប់​ចូក​ផេះ ផើង​ដាក់​ឈាម សម និង​ភាជន៍។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម