អ្នករាល់គ្នាត្រូវអនុវត្តតាមហ៊ូកុំនេះ ទុកជាហ៊ូកុំគ្រប់ជំនាន់ និងគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។
នេះជាបញ្ញត្តិច្បាប់សម្រាប់អ្នករាល់គ្នាគ្រប់ជំនាន់ និងគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។
អ្នករាល់គ្នាត្រូវអនុវត្តតាមវិន័យនេះ ទុកជាច្បាប់គ្រប់ជំនាន់ និងគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។
នេះជាបញ្ញត្តច្បាប់ សំរាប់ឯងរាល់គ្នា នៅគ្រប់ទីលំនៅរបស់ឯង នៅអស់ទាំងដំណតរៀងទៅ។
ហារូន និងកូនរបស់គាត់ ត្រូវមើលថែទាំចង្កៀងនៅក្នុងជំរំជួបអុលឡោះតាអាឡា។ ចង្កៀងនេះត្រូវស្ថិតនៅខាងមុខវាំងននដែលបាំងបន្ទះថ្មនៃសន្ធិសញ្ញា ហើយត្រូវឲ្យឆេះនៅចំពោះមុខយើងជានិច្ច ពីល្ងាចរហូតទល់ព្រឹក។ នេះជាហ៊ូកុំដែលកូនចៅអ៊ីស្រអែលគ្រប់ជំនាន់ ត្រូវតែអនុវត្តតាមរហូតតទៅ។
ពួកលេវីដែលបម្រើការងារនៅក្នុងជំរំជួបអុលឡោះតាអាឡា នឹងទទួលខុសត្រូវលើកំហុសដែលខ្លួនប្រព្រឹត្ត។ នេះជាហ៊ូកុំដែលត្រូវណែនាំឲ្យពួកលេវីគ្រប់ជំនាន់ដឹងថា ពួកគេនឹងមិនទទួលចំណែកមត៌កអ្វីក្នុងចំណោមជនជាតិអ៊ីស្រអែលឡើយ។
ពេលនោះ កូនស្រីរបស់លោកស្លូផិហាត ជាចៅរបស់លោកហេភើរ ជាចៅទួតរបស់លោកកាឡាដក្នុងអំបូរម៉ាកៀរ នៃកុលសម្ព័ន្ធម៉ាណាសេ ដែលត្រូវជាកូនរបស់យូសុះ នាំគ្នាចូលមក។ នាងទាំងនោះឈ្មោះ ម័សឡា ណូហា ហុកឡា មីលកា និងធើសា។
ប្រសិនបើឪពុករបស់គាត់គ្មានបងប្អូនទេ ត្រូវប្រគល់កេរមត៌កនោះទៅឲ្យសាច់ញាតិណាម្នាក់ ដែលជិតជាងគេ ក្នុងអំបូររបស់គាត់ គឺអ្នកនោះហើយដែលត្រូវទទួលមត៌កនេះ”»។ ជនជាតិអ៊ីស្រអែលត្រូវអនុវត្តតាមគោលការណ៍នេះជាហ៊ូកុំ ស្របនឹងបន្ទូលដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។
អ្នកសម្លាប់គេត្រូវរស់នៅក្នុងក្រុងជំរក រហូតដល់មូស្ទីស្លាប់។ ក្រោយពេលមូស្ទីស្លាប់ផុតទៅ ទើបអ្នកសម្លាប់គេអាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញបាន។