Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 35:28 - អាល់គីតាប

28 អ្នក​សម្លាប់​គេ​ត្រូវ​រស់​នៅ​ក្នុង​ក្រុង​ជំរក រហូត​ដល់​មូស្ទី​ស្លាប់។ ក្រោយ​ពេល​មូស្ទី​ស្លាប់​ផុត​ទៅ ទើប​អ្នក​សម្លាប់​គេ​អាច​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋាន​របស់​ខ្លួន​វិញ​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ដ្បិត​អ្នក​សម្លាប់​គេ​ត្រូវ​រស់​នៅ​ក្នុង​ទី​ក្រុង​ជម្រក ដែល​ខ្លួន​ជ្រក​កោន​នោះ រហូត​ដល់​ពេល​សម្ដេច​សង្ឃ​ស្លាប់ តែ​ក្រោយ​ពី​សម្ដេច​សង្ឃ​នោះ​ស្លាប់​ផុត​ទៅ នោះ​អ្នក​សម្លាប់​គេ​អាច​ត្រឡប់​មក​ស្រុក ដែល​ជា​កេរ‌អាករ​របស់​ខ្លួន​វិញ​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 អ្នក​សម្លាប់​គេ​ត្រូវ​រស់​នៅ​ក្នុង​ក្រុង​ជម្រក រហូត​ដល់​មហា​បូជា‌ចារ្យ​ទទួល​មរណ‌ភាព។ ក្រោយ​ពេល​មហា​បូជា‌ចារ្យ​ទទួល​មរណ‌ភាព​ផុត​ទៅ ទើប​អ្នក​សម្លាប់​គេ​អាច​វិល​ត្រឡប់​ទៅ​លំ‌នៅ‌ដ្ឋាន​របស់​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ពី​ព្រោះ​ត្រូវ​តែ​នៅ​ក្នុង​ទី​ក្រុង​ពំនាក់ ដែល​ខ្លួន​ជ្រក​អាស្រ័យ​នោះ ដរាប​ដល់​សំដេច​សង្ឃ​បាន​សុគត​ហើយ​សិន លុះ​ក្រោយ​ដែល​សំដេច​សង្ឃ​នោះ​សុគត​ហើយ នោះ​ទើប​នឹង​ត្រឡប់​មក​ឯ​ស្រុក ដែល​ជា​កេរ‌អាករ​របស់​ខ្លួន​វិញ​បាន

សូមមើលជំពូក ចម្លង




ជន‌គណនា 35:28
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ប្រសិន​បើ​អ្នក​ដែល​មាន​សិទ្ធិ​សង​សឹក ជួប​គាត់​នៅ​ខាង​ក្រៅ​ទី​ក្រុង​ជំរក រួច​សម្លាប់​គាត់ អ្នក​សង​សឹក​នោះ​គ្មាន​ទោស​អ្វី​ចំពោះ​ឃាត‌កម្ម​នេះ​ទេ។


អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម​ហ៊ូកុំ​នេះ ទុក​ជា​ហ៊ូកុំ​គ្រប់​ជំនាន់ និង​គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ។


ពេល​គាត់​ទៅ​ដល់ ហើយ​ឃើញ​ក្តី​មេត្តា​របស់​អុលឡោះ​ដូច្នេះ គាត់​ត្រេក​អរ​សប្បាយ។ គាត់​ទូន្មាន​គេ​ទាំង​អស់​គ្នា​ឲ្យ​ប្ដេជ្ញា​ចិត្ដ​នៅ​ស្មោះ​ត្រង់​នឹង​អ៊ីសា‌ជាអម្ចាស់​ជា‌និច្ច។


លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​នាយ​ទាហាន និង​កូន​ទាហាន​ថា៖ «ប្រសិន​បើ​អ្នក​ទាំង​នេះ​មិន​នៅ​ក្នុង​សំពៅ​ទេ អស់​លោក​ប្រាកដ​ជា​ពុំ​អាច​រួច​ជីវិត​បាន​ឡើយ»។


ចំពោះ​យើង​វិញ យើង​មិន​មែន​ជា​អ្នក​ថយ​ក្រោយ​ឲ្យ​ត្រូវ​វិនាស​បាត់​បង់​នោះ​ទេ គឺ​យើង​ជា​អ្នក​ជឿ​ដើម្បី​សង្គ្រោះ​ជីវិត។


ប្រសិន​បើ​យើង​រក្សា​ជំហរ​រឹង‌ប៉ឹង ដែល​យើង​មាន​តាំង​ពី​ដំបូង​មក រហូត​ដល់​ចុង​បញ្ចប់​មែន​នោះ យើង​បាន​ចូល​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម