ថ្ងៃនេះ ទ្រង់ដេញខ្ញុំចេញពីដីដែលមានជីជាតិល្អ ខ្ញុំក៏ត្រូវចេញឆ្ងាយពីទ្រង់ទៀត ហើយនឹងទៅជាមនុស្សអនាថាសាត់ព្រាត់នៅលើផែនដី បើមាននរណាម្នាក់ជួបខ្ញុំ គេមុខជាសម្លាប់ខ្ញុំមិនខាន»។
ជនគណនា 35:19 - អាល់គីតាប អ្នកដែលមានសិទ្ធិសងសឹកត្រូវសម្លាប់ឃាតកនោះ គឺនៅពេលណាចាប់ឃាតកបានត្រូវតែសម្លាប់ចោល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកដែលត្រូវសងសឹកដោយឈាម គឺជាអ្នកដែលត្រូវសម្លាប់ឃាតកនោះ។ ពេលគេជួបអ្នកនោះនៅវេលាណា អ្នកដែលត្រូវសងសឹកដោយឈាម ត្រូវតែសម្លាប់អ្នកនោះចោល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកដែលមានសិទ្ធិសងសឹកត្រូវសម្លាប់ឃាតកនោះ គឺនៅពេលណាចាប់ឃាតកបាន ត្រូវតែសម្លាប់ចោល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ្នកដែលត្រូវសងសឹកនឹងឈាម នោះត្រូវតែសំឡាប់អ្នកដែលបានសំឡាប់គេនោះវិញ កាលជួបប្រទះឃើញអ្នកនោះវេលាណា នោះត្រូវតែសំឡាប់ចោលចេញ |
ថ្ងៃនេះ ទ្រង់ដេញខ្ញុំចេញពីដីដែលមានជីជាតិល្អ ខ្ញុំក៏ត្រូវចេញឆ្ងាយពីទ្រង់ទៀត ហើយនឹងទៅជាមនុស្សអនាថាសាត់ព្រាត់នៅលើផែនដី បើមាននរណាម្នាក់ជួបខ្ញុំ គេមុខជាសម្លាប់ខ្ញុំមិនខាន»។
នាងជម្រាបទៀតថា៖ «សូមមេត្តាសន្យានឹងខ្ញុំ ក្នុងនាមអុលឡោះតាអាឡា ជាម្ចាស់របស់ស្តេច ដើម្បីកុំឲ្យអ្នកដែលត្រូវសងសឹកជំនួសកូនប្រុសខ្ញុំ ដែលស្លាប់ទៅហើយ ហ៊ានសម្លាប់កូនប្រុសខ្ញុំដែលនៅសល់នោះថែមទៀតឡើយ»។ ទតមានប្រសាសន៍ថា៖ «យើងសូមស្បថក្នុងនាមអុលឡោះតាអាឡាដែលនៅអស់កល្បថា: យើងមិនឲ្យសក់មួយសរសៃរបស់កូនប្រុសនាង ជ្រុះដល់ដីឡើយ»។
ឥឡូវនេះ ញាតិសន្តានរបស់ខ្ញុំ លើកគ្នាប្រឆាំងនឹងខ្ញុំ។ ពួកគេពោលថា “ចូរប្រគល់ឃាតកមកឲ្យយើង យើងនឹងសម្លាប់វា ដើម្បីសងសឹកជំនួសបងប្អូនរបស់វាដែលស្លាប់នោះ ហើយយើងក៏ចង់បំផ្លាញពូជពង្សរបស់វាផងដែរ”។ ពួកគេចង់បំផ្លាញក្តីសង្ឃឹមដែលខ្ញុំមានសេសសល់ ហើយមិនចង់ទុកឲ្យវង្សត្រកូលប្ដីរបស់ខ្ញុំ មានកូនចៅបន្តពូជពង្សនៅលើផែនដីនេះឡើយ»។
កាលលោកអប៊ីនើរមកដល់ក្រុងហេប្រូនវិញ លោកយ៉ូអាប់នាំគាត់ចេញឆ្ងាយពីមាត់ទ្វារក្រុង ធ្វើហាក់ដូចជាចង់និយាយជាមួយគាត់ដោយសម្ងាត់។ នៅទីនោះ លោកយ៉ូអាប់ចាក់លោកអប៊ីនើរមួយកាំបិតត្រង់ពោះ ដើម្បីសងសឹកឲ្យលោកអេសាអែលជាប្អូន ហើយលោកអប៊ីនើរក៏ស្លាប់ទៅ។
លោកយ៉ូអាប់ និងលោកអប៊ីសាយជាប្អូន បានសម្លាប់លោកអប៊ីនើរ ព្រោះលោកអប៊ីនើរបានសម្លាប់លោកអេសាអែល ជាប្អូនរបស់ពួកគាត់ក្នុងពេលប្រយុទ្ធនៅគីបៀន។
ក្រុងទាំងនោះ ជាជំរកការពារអ្នករាល់គ្នាឲ្យរួចពីអ្នកដែលមានសិទ្ធិសងសឹក។ ធ្វើដូច្នេះ អ្នកសងសឹកមិនប្រហារជីវិតអ្នកដែលសម្លាប់គេមុនពេលសហគមន៍កាត់ក្តីឡើយ។
ប្រសិនបើគេយករបស់អ្វីមួយធ្វើពីឈើ វាយអ្នកដទៃរហូតដល់ស្លាប់ អ្នកនោះជាឃាតក ហើយឃាតកត្រូវទទួលទោសប្រហារជីវិត។
ប្រសិនបើបុរសណាម្នាក់ច្រានអ្នកដទៃ ដោយកំហឹង ឬយករបស់អ្វីមួយគប់ទៅលើគេ ដោយបានគិតជាមុន បណ្តាលឲ្យគេស្លាប់
ឬប្រសិនបើអ្នកនោះលើកដៃវាយអ្នកដទៃដោយស្អប់ បណ្តាលឲ្យគេស្លាប់ អ្នកដែលសម្លាប់គេត្រូវតែទទួលទោសប្រហារជីវិត ព្រោះអ្នកនោះជាឃាតក។ អ្នកដែលមានសិទ្ធិសងសឹកត្រូវសម្លាប់ឃាតកនោះ នៅពេលចាប់គេបាន។
សហគមន៍ត្រូវសំរុះសំរួលអ្នកដែលធ្វើឲ្យគេស្លាប់ និងអ្នកដែលមានសិទ្ធិសងសឹកតាមហ៊ូកុំស្តីអំពីករណីនេះ។
ហើយប្រសិនបើអ្នកដែលមានសិទ្ធិសងសឹក ជួបគាត់នៅខាងក្រៅទីក្រុងជំរក រួចសម្លាប់គាត់ អ្នកសងសឹកនោះគ្មានទោសអ្វីចំពោះឃាតកម្មនេះទេ។
ពួកអះលីជំអះរបស់ក្រុងដែលជននោះរស់នៅ ត្រូវចាត់គេឲ្យទៅចាប់ជននោះមកវិញ ហើយប្រគល់ទៅឲ្យអ្នកដែលមានសិទ្ធិសងសឹក ដើម្បីឲ្យជននោះទទួលទោសដល់ស្លាប់។
ធ្វើដូច្នេះ ដោយផ្លូវឆ្ងាយ នោះអ្នកដែលមានសិទ្ធិសងសឹក ហើយកំពុងតែខឹងជាខ្លាំង ពុំអាចដេញតាមគាត់ទាន់ និងសម្លាប់គាត់បានឡើយ ដ្បិតបុរសនេះមិនត្រូវមានទោសដល់ស្លាប់ទេ ព្រោះគាត់ពុំបានសម្លាប់គេដោយចិត្តស្អប់។
ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមាននរណាម្នាក់បានសម្លាប់គេ ដោយអចេតនា គឺដោយគ្មានចិត្តប្រាថ្នាចង់សម្លាប់គេទេ អ្នកនោះអាចរត់ទៅជ្រកនៅក្រុងនោះ ដើម្បីគេចឲ្យផុតពីអ្នកដែលត្រូវសងសឹក។
ប្រសិនបើជាអ្នកដែលត្រូវសងសឹកមកតាមគាត់ ពួកអះលីជំអះគ្មានសិទ្ធិនឹងប្រគល់អ្នកដែលសម្លាប់គេទៅឲ្យអ្នកនោះទេ ដ្បិតគាត់បានសម្លាប់បងប្អូនរួមជាតិរបស់ខ្លួន ដោយគ្មានចិត្តប្រាថ្នាចង់សម្លាប់ ហើយគ្មានចិត្តសំអប់មកពីមុនឡើយ។
លោកគេឌានពោលថា៖ «ពួកគេជាបងប្អូនពោះមួយនឹងខ្ញុំ។ យើងសុំប្រាប់ពួកឯង ក្នុងនាមអុលឡោះតាអាឡាជាម្ចាស់ដ៏នៅអស់កល្បជានិច្ចថា ប្រសិនបើឯងពុំបានសម្លាប់អ្នកទាំងនោះទេ យើងនឹងទុកជីវិតពួកឯងជាមិនខាន!»។