Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 35:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ឯ​អ្នក​ដែល​ត្រូវ​សង‌សឹក​នឹង​ឈាម នោះ​ត្រូវ​តែ​សំឡាប់​អ្នក​ដែល​បាន​សំឡាប់​គេ​នោះ​វិញ កាល​ជួប​ប្រទះ​ឃើញ​អ្នក​នោះ​វេលា​ណា នោះ​ត្រូវ​តែ​សំឡាប់​ចោល​ចេញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 អ្នក​ដែល​ត្រូវ​សង‌សឹក​ដោយ​ឈាម គឺ​ជា​អ្នក​ដែល​ត្រូវ​សម្លាប់​ឃាតក​នោះ។ ពេល​គេ​ជួប​អ្នក​នោះ​នៅ​វេលា​ណា អ្នក​ដែល​ត្រូវ​សង‌សឹក​ដោយ​ឈាម ត្រូវ​តែ​សម្លាប់​អ្នក​នោះ​ចោល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 អ្នក​ដែល​មាន​សិទ្ធិ​សង‌សឹក​ត្រូវ​សម្លាប់​ឃាតក​នោះ គឺ​នៅ​ពេល​ណា​ចាប់​ឃាតក​បាន ត្រូវ​តែ​សម្លាប់​ចោល។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 អ្នក​ដែល​មាន​សិទ្ធិ​សង​សឹក​ត្រូវ​សម្លាប់​ឃាតក​នោះ គឺ​នៅ​ពេល​ណា​ចាប់​ឃាតក​បាន​ត្រូវ​តែ​សម្លាប់​ចោល។

សូមមើលជំពូក ចម្លង




ជន‌គណនា 35:19
16 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល នៅ​ថ្ងៃ​នេះ ទ្រង់​បាន​បណ្តេញ​ទូលបង្គំ​ចេញ​ពី​ស្រុក​ហើយ ដូច្នេះ ទូលបង្គំ​នឹង​ត្រូវ​នៅ​ឃ្លាត​ពី​ទ្រង់​ទៅ ហើយ​ត្រូវ​សាត់‌ព្រាត់​អណ្តែត​ទៅ​មក​លើ​ផែនដី រួច​អស់​អ្នក​ណា​ដែល​ឃើញ​ទូលបង្គំ គេ​នឹង​សំឡាប់​ទូលបង្គំ​បង់


រួច​នាង​ទូល​ថា សូម​ទ្រង់​ព្រះ‌ករុណា​នឹក​ចាំ​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​សង‌សឹកនឹង​ឈាម មក​បំផ្លាញ​ទៀត​ឡើយ ក្រែង​គេ​សំឡាប់​កូន​របស់​ខ្ញុំ​ម្ចាស់ នោះ​ទ្រង់​មាន​បន្ទូល​ថា យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា នឹង​គ្មាន​សក់​១​សរសៃ​ជ្រុះ​ពី​ក្បាល​របស់​កូន​នាង​ចុះ​ដល់​ដី​ឡើយ។


ឥឡូវ​នេះ ញាតិ‌សន្តាន​ទាំង​អស់​បាន​លើក​គ្នា មក​ទាស់​នឹង​ខ្ញុំ​ម្ចាស់ ជា​អ្នក​បំរើ​ទ្រង់​ដោយ​ថា ចូរ​ប្រគល់​អា​១​ដែល​សំឡាប់​បង​ខ្លួន​មក​ឲ្យ​យើង​សំឡាប់​ចោល ឲ្យ​ធួន​នឹង​ជីវិត​របស់​បង ដែល​វា​បាន​សំឡាប់​ចុះ យើង​នឹង​សំឡាប់ ទាំង​អ្នក​ដែល​ត្រូវ​ស៊ី​មរដក​នេះ​ទៅ​ផង ដូច្នេះគេ​នឹង​ពន្លត់​រងើក​ភ្លើង​របស់​ខ្ញុំ​ម្ចាស់​ដែល​នៅ​សល់​នេះ ឥត​ទុក​ឲ្យ​ប្ដី​ខ្ញុំ​ម្ចាស់​មាន​ឈ្មោះ មាន​ពូជ‌ពង្ស​សល់​នៅ​លើ​ផែនដី​ឡើយ។


កាល​អ័ប៊ី‌នើរ​បាន​មក​ដល់​ក្រុង​ហេប្រុន​វិញ នោះ​យ៉ូអាប់​ក៏​នាំ​លោក ទៅ​ឯ​ទី​កណ្តាល​ទ្វារ​កំផែង​ក្រុង​ដោយ‌ឡែក ដើម្បី​មាន​ប្រសាសន៍​នឹង​លោក​ដោយ​សំងាត់ រួច​ក៏​ចាក់​លោក​ត្រង់​ពោះ​នៅ​ទី​នោះ​ឲ្យ​ស្លាប់​ទៅ ដើម្បី​សង‌សឹក​ចំពោះ​ឈាម​អេសា‌អែល ជា​ប្អូន​ខ្លួន


គឺ​យ៉ាង​នោះ ដែល​យ៉ូអាប់ នឹង​អ័ប៊ី‌សាយ ជា​ប្អូន​លោក​បាន​សំឡាប់​អ័ប៊ី‌នើរ​ទៅ ដោយ​ព្រោះ​សំឡាប់​អេសា‌អែល​ជា​ប្អូន នៅ​ក្នុង​ចំបាំង​ត្រង់​គីបៀន។


ទី​ក្រុង​ទាំង​នោះ​នឹង​បាន​សំរាប់​ជា​ទី​ពំនាក់ ឲ្យ​ឯង​រាល់​គ្នា​បាន​រួច​ពី​អ្នក​ដែល​សង‌សឹក​ចេញ ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​សំឡាប់​គេ​បាន​ត្រូវ​ស្លាប់​ឡើយ ដរាប​ដល់​បាន​ជំនុំ‌ជំរះ​នៅ​មុខ​ពួក​ជំនុំ​ហើយ


ឬ​បើ​អ្នក​នោះ​បាន​ប្រហារ​គេ​ដោយ​គ្រឿង​ឈើ​ដែល​កាន់​នៅ​ដៃ ជា​ប្រដាប់​ល្មម​ឲ្យ​ស្លាប់​បាន ហើយ​គេ​ក៏​ស្លាប់​ទៅ អ្នក​នោះ​ឈ្មោះ​ថា​ជា​អ្នក​សំឡាប់​គេ​ហើយ អ្នក​ណា​ដែល​សំឡាប់​គេ​ដូច្នេះ នោះ​ត្រូវ​តែ​សំឡាប់​វិញ​ជា​មិន​ខាន


បើ‌សិន​ជា​អ្នក​នោះ​បាន​ប្រហារ​គេ​ដោយ​ចិត្ត​ស្អប់ ឬ​បាន​លប​ចោល​គេ​នឹង​អ្វី​ឲ្យ​ដល់​ស្លាប់


ឬ​បាន​ដាល់​គេ​ដោយ​ចិត្ត​ក្នាញ់​ឲ្យ​ដល់​ស្លាប់ នោះ​ត្រូវ​តែ​សំឡាប់​អ្នក​ដែល​បាន​វាយ​គេ​នោះ ចោល​ចេញ​ជា​មិន​ខាន អ្នក​នោះ​ឈ្មោះ​ថា​បាន​សំឡាប់​គេ​ហើយ ឯ​អ្នក​ដែល​ត្រូវ​សង‌សឹក​នឹង​ឈាម នោះ​ត្រូវ​សំឡាប់​អ្នក​នោះ​វិញ ក្នុង​វេលា​ដែល​ជួប​ប្រទះ​នោះ​ឯង។


នោះ​ពួក​ជំនុំ​ត្រូវ​ជំនុំ‌ជំរះ​អ្នក​ដែល​បាន​សំឡាប់​គេ នឹង​អ្នក​ដែល​រក​សង‌សឹក​នឹង​ឈាម​គេ​នោះ តាម​មាត្រា​ច្បាប់​ទាំង​នេះ


ហើយ​ជួន​ជា​អ្នក​ដែល​ត្រូវ​សង‌សឹក​នឹង​ឈាម​បាន​ប្រទះ​ឃើញ នៅ​ត្រង់​ខាង​ក្រៅ​ព្រំ​ទី​ក្រុង​ពំនាក់​នោះ ហើយ​សំឡាប់​អ្នក​នោះ​ទៅ នោះ​គ្មាន​ទោស​នឹង​ឈាម​អ្នក​នោះ​ឡើយ


នោះ​ពួក​ចាស់‌ទុំ​នៃ​ក្រុង​របស់​អ្នក​នោះ ត្រូវ​ចាត់​គេ​ឲ្យ​ទៅ​នាំ​អ្នក​នោះ​មក ហើយ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អ្នក ដែល​ត្រូវ​សង‌សឹក​នឹង​ឈាម​វិញ ដើម្បី​ឲ្យ​ត្រូវ​ស្លាប់​ចុះ


ក្រែង​អ្នក​ដែល​ត្រូវ​សង‌សឹក​នឹង​ឈាម បាន​ដេញ​តាម​អ្នក​ដែល​សំឡាប់​គេ​ឲ្យ​ទាន់ ដោយ​ព្រោះ​ផ្លូវ​នោះ​ឆ្ងាយ ក្នុង​កាល​ដែល​ចិត្ត​កំពុង​ខឹង​ក្តៅ​នៅ​ឡើយ រួច​ក៏​វាយ​អ្នក​នោះ​សំឡាប់​ទៅ តែ​អ្នក​នោះ​មិន​គួរ​នឹង​ស្លាប់​ទេ ពី​ព្រោះ​មិន​បាន​ស្អប់​គេ​ពី​ដើម​ឡើយ


ដើម្បី​ឲ្យ​អ្នក​ណា ដែល​សំឡាប់​គេ មិន​ប្រកប​ដោយ​ចិត្ត​ប៉ង ហើយ​ឥត​ដឹង​ខ្លួន បាន​រត់​ទៅ​ជ្រក​អាស្រ័យ​នៅ​ទី​នោះ ទី​ក្រុង​ទាំង​នោះ​នឹង​បាន​សំរាប់​ជា​ទី​ពំនាក់​ដល់​ឯង​រាល់​គ្នា ឲ្យ​បាន​រួច​ពី​អ្នក​ដែល​សង‌សឹក​នឹង​ឈាម


បើ​អ្នក​សង‌សឹក​នឹង​ឈាម​ដេញ​តាម​មក នោះ​ពួក​ចាស់‌ទុំ​នៃ​ក្រុង​នោះ​មិន​ត្រូវ​ប្រគល់​អ្នក​ដែល​បាន​សំឡាប់​គេ ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​នោះ​ឡើយ ពី​ព្រោះ​បាន​វាយ​អ្នក​ជិត​ខាង​ខ្លួន​ដោយ​ឥត​ដឹង​ទេ ក៏​មិន​បាន​ស្អប់​គេ​ពី​ដើម​មក​ដែរ


លោក​ក៏​តប​ថា នោះ​គឺ​ជា​បង​ប្អូន​ពោះ​មួយ​នឹង​អញ​ហើយ ដូច្នេះ​អញ​ស្បថ​នឹង​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា បើ​សិន​ជា​ឯង​បាន​ទុក​ជីវិត​ឲ្យ​គេ​រស់​នៅ នោះ​អញ​មិន​សំឡាប់​ឯង​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម