ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាមិនធ្វើដូច្នេះទេ បានសេចក្តីថាអ្នករាល់គ្នាប្រព្រឹត្តអំពើបាប ទាស់នឹងបំណងអុលឡោះតាអាឡា ហើយអ្នករាល់គ្នាមុខជាទទួលទោស ព្រោះតែអំពើបាបរបស់ខ្លួនមិនខាន។
ជនគណនា 34:14 - អាល់គីតាប ដ្បិតកុលសម្ព័ន្ធរូបេន តាមអំបូររបស់ពួកគេ និងកុលសម្ព័ន្ធកាដ តាមអំបូររបស់ពួកគេបានទទួលទឹកដីជាចំណែកមត៌ករួចហើយ។ រីឯកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលទៀត ក៏បានទទួលទឹកដីដែលជាចំណែកមត៌ករបស់ពួកគេហើយដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតកុលសម្ព័ន្ធកូនចៅរូបេន តាមវង្សានុវង្សរបស់ឪពុកគេ និងកុលសម្ព័ន្ធកូនចៅកាដ តាមវង្សានុវង្សរបស់ឪពុកគេ បានទទួលមត៌ករបស់គេហើយ ឯកុលសម្ព័ន្ធម៉ាណាសេមួយចំហៀងក៏បានទទួលហើយដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតកុលសម្ព័ន្ធរូបេន តាមអំបូររបស់ពួកគេ និងកុលសម្ព័ន្ធកាដ តាមអំបូររបស់ពួកគេ បានទទួលទឹកដីជាចំណែកមត៌ករួចហើយ។ រីឯកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលទៀត ក៏បានទទួលទឹកដីដែលជាចំណែកមត៌ករបស់ពួកគេហើយដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះពូជអំបូរនៃកូនចៅរូបេន តាមវង្សានុវង្សរបស់ឪពុកគេ បានទទួលមរដកគេហើយ ព្រមទាំងពូជអំបូរនៃកូនចៅកាឌ់ តាមវង្សានុវង្សរបស់ឪពុកគេ នឹងពូជអំបូរម៉ាន៉ាសេ១ចំហៀងផង គេសុទ្ធតែទទួលមរកដរបស់គេហើយ |
ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាមិនធ្វើដូច្នេះទេ បានសេចក្តីថាអ្នករាល់គ្នាប្រព្រឹត្តអំពើបាប ទាស់នឹងបំណងអុលឡោះតាអាឡា ហើយអ្នករាល់គ្នាមុខជាទទួលទោស ព្រោះតែអំពើបាបរបស់ខ្លួនមិនខាន។
ម៉ូសាក៏ប្រគល់នគររបស់ស្តេចស៊ីហុន ជាស្តេចរបស់ជនជាតិអាម៉ូរី នគររបស់ស្តេចអុក ជាស្តេចស្រុកបាសាន គឺទាំងទឹកដី ទាំងទីក្រុង ព្រមទាំងស្រុកភូមិដែលនៅជុំវិញ ឲ្យកុលសម្ព័ន្ធកាដ កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្តាល ដែលជាពូជពង្សរបស់យូសុះ។
កុលសម្ព័ន្ធទាំងពីរ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលបានទទួលទឹកដីជាចំណែកមត៌ករបស់ខ្លួននៅត្រើយខាងកើតទន្លេយ័រដាន់ទល់មុខនឹងក្រុងយេរីខូ»។
កាដចាប់យកដីមួយចំណែកដ៏ល្អនៅក្នុងស្រុក ជាចំណែកសម្រាប់មេដឹកនាំកាដដើរនៅមុខប្រជាជន គេបានសម្រេចតាមគម្រោងការរបស់អុលឡោះតាអាឡា ហើយប្រព្រឹត្តចំពោះអ៊ីស្រអែល តាមហ៊ូកុំរបស់ទ្រង់។
អុលឡោះបានបណ្តេញប្រជាជាតិនានា ដែលមានគ្នាច្រើន និងមានកម្លាំងខ្លាំងជាងអ្នក ដើម្បីឲ្យអ្នកចូលកាន់កាប់ស្រុករបស់គេ ហើយទ្រង់ប្រគល់ស្រុកនោះមកឲ្យអ្នក ទុកជាកេរមត៌ក ដូចអ្នកឃើញសព្វថ្ងៃនេះស្រាប់។