ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 33:38 - អាល់គីតាប

អ៊ីមុាំ​ហារូន​បាន​ឡើង​ទៅ​លើ​ភ្នំ​ហោរ​តាម​បង្គាប់​របស់អុលឡោះ‌តាអាឡា ហើយ​គាត់​ទទួល​មរណ‌ភាព​នៅ​ទីនោះ ក្នុង​ឆ្នាំ​ទី​សែ‌សិប​ក្រោយ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​នៅ​ថ្ងៃ​ទី​មួយ​ខែ​ទី​ប្រាំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សង្ឃ​អើរ៉ុន​បាន​ឡើង​ទៅ​លើ​ភ្នំ​ហោរ តាម​បង្គាប់​របស់​ព្រះ‌យេហូវ៉ា ហើយ​គាត់​បាន​ស្លាប់​នៅ​ទី​នោះ ក្នុង​ឆ្នាំ​ទី​សែសិប ក្រោយ​ពី​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ នៅ​ថ្ងៃ​ទី​មួយ ខែ​ទី​ប្រាំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​បូជា‌ចារ្យ​អើរ៉ុន​បាន​ឡើង​ទៅ​លើ​ភ្នំ​ហោរ តាម​បង្គាប់​របស់​ព្រះ‌អម្ចាស់ ហើយ​លោក​ទទួល​មរណ‌ភាព​នៅ​ទី​នោះ ក្នុង​ឆ្នាំ​ទី​សែ‌សិប ក្រោយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប នៅ​ថ្ងៃ​ទី​មួយ ខែ​ទី​ប្រាំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​ទី​នោះ អើរ៉ុន​ដ៏​ជា​សង្ឃ​បាន​ឡើង​ទៅ​លើ​ភ្នំ​ហោរ តាម​បង្គាប់​ព្រះ‌យេហូវ៉ា ហើយ​ក៏​ស្លាប់​ទៅ នៅ​ថ្ងៃ​ដំបូង ក្នុង​ខែ​ស្រាពណ៍ នា​ឆ្នាំ​ទី​៤០ ក្រោយ​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

សូមមើលជំពូក



ជន‌គណនា 33:38
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​អ៊ីមុាំ​ហារូន​ទទួល​មរណ‌ភាព​នៅ​លើ​ភ្នំ​ហោរ គាត់​មាន​អាយុ​មួយ​រយ​ម្ភៃ​បី​ឆ្នាំ។


នៅ​ឆ្នាំ​ទី​សែ‌សិប ថ្ងៃ​ទី​មួយ ខែ​ទី​ដប់​មួយ ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រ‌អែល នូវ​បន្ទូល​ទាំង​ប៉ុន្មាន​ដែលអុលឡោះ‌តាអាឡា​បង្គាប់​ឲ្យ​គាត់​ថ្លែង​ប្រាប់​ពួក​គេ


ជន‌ជាតិ​អ៊ីស្រ‌អែល​ចេញ​ដំណើរ​ពី​ប្អៀរ៉ូត–បេនេ‌យ៉ា‌កាន ឆ្ពោះ​ទៅ​ម៉ូសា‌រ៉ា។ នៅ​ទី​នោះ ហារូន​បាន​ស្លាប់ ហើយ​គេ​ក៏​បញ្ចុះ​សព​គាត់។ លោក​អេឡា‌សារ​ជា​កូន បាន​ទទួល​មុខ‌ងារ​ជា​អ៊ីមុាំ​បន្ត​ពី​គាត់។


អ្នក​នឹង​ស្លាប់​នៅ​លើ​ភ្នំ​ដែល​អ្នក​ឡើង​ទៅ​នោះ គឺ​អ្នក​នឹង​ទៅ​ជួប​ជុំ​ដូន​តា​របស់​អ្នក ដូច​ហារូន​ដែល​បាន​ស្លាប់​នៅ​លើ​ភ្នំ​ហោរ ទៅ​ជួប​ជុំ​ដូន​តា​របស់​គាត់​ដែរ។