Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 33:38 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 លោក​បូជា‌ចារ្យ​អើរ៉ុន​បាន​ឡើង​ទៅ​លើ​ភ្នំ​ហោរ តាម​បង្គាប់​របស់​ព្រះ‌អម្ចាស់ ហើយ​លោក​ទទួល​មរណ‌ភាព​នៅ​ទី​នោះ ក្នុង​ឆ្នាំ​ទី​សែ‌សិប ក្រោយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប នៅ​ថ្ងៃ​ទី​មួយ ខែ​ទី​ប្រាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 សង្ឃ​អើរ៉ុន​បាន​ឡើង​ទៅ​លើ​ភ្នំ​ហោរ តាម​បង្គាប់​របស់​ព្រះ‌យេហូវ៉ា ហើយ​គាត់​បាន​ស្លាប់​នៅ​ទី​នោះ ក្នុង​ឆ្នាំ​ទី​សែសិប ក្រោយ​ពី​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ នៅ​ថ្ងៃ​ទី​មួយ ខែ​ទី​ប្រាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 នៅ​ទី​នោះ អើរ៉ុន​ដ៏​ជា​សង្ឃ​បាន​ឡើង​ទៅ​លើ​ភ្នំ​ហោរ តាម​បង្គាប់​ព្រះ‌យេហូវ៉ា ហើយ​ក៏​ស្លាប់​ទៅ នៅ​ថ្ងៃ​ដំបូង ក្នុង​ខែ​ស្រាពណ៍ នា​ឆ្នាំ​ទី​៤០ ក្រោយ​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

38 អ៊ីមុាំ​ហារូន​បាន​ឡើង​ទៅ​លើ​ភ្នំ​ហោរ​តាម​បង្គាប់​របស់អុលឡោះ‌តាអាឡា ហើយ​គាត់​ទទួល​មរណ‌ភាព​នៅ​ទីនោះ ក្នុង​ឆ្នាំ​ទី​សែ‌សិប​ក្រោយ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​នៅ​ថ្ងៃ​ទី​មួយ​ខែ​ទី​ប្រាំ។

សូមមើលជំពូក ចម្លង




ជន‌គណនា 33:38
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​លោក​អើរ៉ុន​ទទួល​មរណ‌ភាព​នៅ​លើ​ភ្នំ​ហោរ លោក​មាន​អាយុ​មួយ​រយ​ម្ភៃ​បី​ឆ្នាំ។


នៅ​ឆ្នាំ​ទី​សែ‌សិប ថ្ងៃ​ទី​មួយ ខែ​ទី​ដប់​មួយ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រា‌អែល​នូវ​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​លោក​ថ្លែង​ប្រាប់​ពួក​គេ


ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ដំណើរ​ពី​ប្អៀរ៉ូត-‌បេនេ‌យ៉ា‌កាន​ឆ្ពោះ​ទៅ​ម៉ូសេ‌រ៉ា។ នៅ​ទី​នោះ លោក​អើរ៉ុន​បាន​ទទួល​មរណ‌ភាព ហើយ​គេ​ក៏​បញ្ចុះ​សព​លោក។ លោក​អេ‌ឡា‌សារ ជា​កូន បាន​ទទួល​មុខងារ​ជា​បូជា‌ចារ្យ​បន្ត​ពី​លោក។


អ្នក​នឹង​ស្លាប់​នៅ​លើ​ភ្នំ​ដែល​អ្នក​ឡើង​ទៅ​នោះ គឺ​អ្នក​នឹង​ទៅ​ជួប‌ជុំ​ដូនតា​របស់​អ្នក ដូច​អើរ៉ុន​ដែល​បាន​ស្លាប់​នៅ​លើ​ភ្នំ​ហោរ ទៅ​ជួប‌ជុំ​ដូនតា​របស់​គាត់​ដែរ ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម