ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 32:29 - អាល់គីតាប

គាត់​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន ឆ្លង​ទន្លេ​យ័រដាន់​ជា​មួយ​អ្នក​រាល់​គ្នា ទាំង​ប្រដាប់​អាវុធ​ធ្វើ​សឹក​នៅ​ចំពោះអុលឡោះ‌តាអាឡា ពេល​ណា​អ្នក​រាល់​គ្នា​ដណ្តើម​យក​បាន​ស្រុក​នោះ​ហើយ ចូរ​ប្រគល់​ទឹក​ដី​នៅ​ស្រុក​កាឡាដ​ឲ្យ​ពួក​គេ ទុក​ជា​កម្ម‌សិទ្ធិ​ចុះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​ពួកគេ​ថា៖ «ប្រសិន‌បើ​កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន ឆ្លង​ទន្លេ​យ័រ‌ដាន់​ទៅ​ជា‌មួយ​អ្នក​រាល់​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​គ្រប់​គ្នា​កាន់​អាវុធ​សម្រាប់​ច្បាំង ហើយ​បាន​បង្រ្កាប​ស្រុក​នោះ​នៅ​មុខ​អ្នក​រាល់​គ្នា នោះ​ត្រូវ​ប្រគល់​ស្រុក​កាឡាដ​នេះ​ឲ្យ​ពួកគេ​ទុក​ជា​កេរ‌អាករ​ចុះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន ឆ្លង​ទន្លេ​យ័រដាន់​ជា​មួយ​អ្នក​រាល់​គ្នា ទាំង​ប្រដាប់​អាវុធ​ធ្វើ​សឹក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ពេល​ណា​អ្នក​រាល់​គ្នា​ដណ្ដើម​យក​បាន​ស្រុក​នោះ​ហើយ ចូរ​ប្រគល់​ទឹក​ដី​នៅ​ស្រុក​កាឡាដ​ឲ្យ​ពួក​គេ ទុក​ជា​កម្មសិទ្ធិ​ចុះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​ប្រាប់​អ្នក​ទាំង​នោះ​ថា បើ‌សិន​ជា​ពួក​កូន​ចៅ​កាឌ់ នឹង​ពួក​កូន​ចៅ​រូបេន ឆ្លង​ទន្លេ​យ័រដាន់​ទៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​គ្រប់​គ្នា​មាន​គ្រឿង​ចំបាំង​ប្រុង​ជា​ស្រេច ដូច្នេះ កាល​ណា​ស្រុក​នោះ​បាន​ចុះ​ចាញ់​នៅ​មុខ​ឯង​រាល់​គ្នា​ហើយ នោះ​ត្រូវ​ចែក​ស្រុក​កាឡាត​នេះ​ឲ្យ​ដល់​គេ ទុក​ជា​កេរ‌អាករ​ចុះ

សូមមើលជំពូក



ជន‌គណនា 32:29
10 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក យើង​ខ្ញុំ​ប្រញាប់‌ប្រញាល់​រៀប​ចំ​ខ្លួន​ប្រដាប់​អាវុធ​ដើរ​នៅ​មុខ​អ៊ីស្រ‌អែល រហូត​ទាល់​តែ​យើង​ខ្ញុំ​នាំ​ពួក​គេ​ចូល​ទៅ​ដល់​ទឹក​ដី​របស់​ពួក​គេ។ កូន​ចៅ​របស់​យើង​ខ្ញុំ នឹង​រស់​នៅ​ក្នុង​ក្រុង​ដែល​មាន​កំពែង​រឹង​មាំ ការ​ពារ​មិន​ឲ្យ​អ្នក​ស្រុក​នេះ​ធ្វើ​អ្វី​ពួក​គេ​បាន។


ម៉ូសា​បាន​ចេញ​បញ្ជា​ទៅ​អ៊ីមុាំ​អេឡាសារ យ៉ូស្វេ ជា​កូន​របស់​លោក​នូន និង​មេ​ដឹក​នាំ​អំបូរ​នានា​នៃ​កុល‌សម្ព័ន្ធ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ស្តី​អំពី​កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​រូបេន។


ក៏​ប៉ុន្តែ ប្រសិន​បើ​ពួក​គេ​មិន​ប្រដាប់​អាវុធ​ទៅ​ជា​មួយ​អ្នក​រាល់​គ្នា​ទេ ចូរ​ឲ្យ​ពួក​គេ​តាំង​ទី​លំនៅ ក្នុង​ស្រុក​កាណាន​ជា​មួយ​អ្នក​រាល់​គ្នា»។


ម៉ូសា ជា​អ្នក​បម្រើអុលឡោះ‌តាអាឡា និង​ជន‌ជាតិ​អ៊ីស្រ‌អែល បាន​វាយ​ប្រហារ​ស្តេច​ទាំង​ពីរ​នាក់​នេះ ហើយ​ម៉ូសា​ជា​អ្នក​បម្រើអុលឡោះ‌តាអាឡា ប្រគល់​ទឹក​ដី​នោះ​ឲ្យ​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្តាល​ទុក​ជា​កម្ម‌សិទ្ធិ។


និង​ស្រុក​កាឡាដ​ទឹក​ដី​ស្រុក​កេ‌ស៊ួ‌រី និង​ម៉ា‌កា‌ធី ព្រម​ទាំង​តំបន់​ភ្នំ​ហ៊ើរ‌ម៉ូន ទាំង​មូល និង​តំបន់​បាសាន​ទាំង​មូល រហូត​ដល់​សាល‌កា


ដ្បិត​កាល​ពី​មុន ម៉ូសា​ចែក​ទឹក​ដី​ឲ្យ​កុល‌សម្ព័ន្ធ​ពីរ និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ ចំនួន​ពាក់​កណ្តាល​នៅ​ខាង​កើត​ទន្លេ​យ័រដាន់​រួច​មក​ហើយ តែ​គាត់​ពុំ​បាន​ចែក​ទឹក​ដី​ឲ្យ​កុល‌សម្ព័ន្ធ​លេវី ដូច​កុល‌សម្ព័ន្ធ​ឯ​ទៀតៗ​ទេ។


ប៉ុន្តែ កុល‌សម្ព័ន្ធ​លេវី​នឹង​មិន​ទទួល​ចំណែក​ជា​ទឹក​ដី ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ ព្រោះ​មុខ‌ងារ​ជា​អ៊ីមុាំ បម្រើអុលឡោះ‌តាអាឡា ជា​ចំណែក​មត៌ក​របស់​ពួក​គេ។ រីឯ​កុល‌សម្ព័ន្ធ​កាដ កុល‌សម្ព័ន្ធ​រូបេន និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្តាល បាន​ទទួល​មត៌ក​របស់​ខ្លួន​នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់​រួច​ហើយ គឺ​ជា​មត៌ក​ដែល​ម៉ូសា​ជា​អ្នក​បម្រើអុលឡោះ‌តាអាឡា​បាន​ប្រគល់​ឲ្យ»។


កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្តាល បាន​វិល​ត្រឡប់​ទៅ​វិញ។ ពួក​គេ​ចាក​ចេញ​ពី​ជន‌ជាតិ​អ៊ីស្រ‌អែល​នៅ​ស៊ីឡូ ក្នុង​ស្រុក​កាណាន ឆ្ពោះ​ទៅ​ស្រុក​កាឡាដ ជា​ទឹក​ដី​ដែល​ពួក​គេ​បាន​ទទួល​ជា​កម្ម‌សិទ្ធិ ស្រប​តាម​បញ្ជា​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។


ក្រោយ​ពេល​លោក​ថូឡា​ស្លាប់​ទៅ លោក​យ៉ាអៀរ ជា​អ្នក​ស្រុក​កាឡាដ បាន​ងើប​ឡើង​គ្រប់‌គ្រង​លើ​ស្រុក​អ៊ីស្រ‌អែល​អស់​រយៈ​ពេល​ម្ភៃ​ពីរ​ឆ្នាំ។


ស្តេច​សូល​នឹក​ថា៖ «អញ​មិន​ចង់​សម្លាប់​ទត​ដោយ​ផ្ទាល់​ឡើយ គឺ​ទុក​ឲ្យ​ពួក​ភីលី‌ស្ទីន​សម្លាប់​វិញ»។ ដូច្នេះ ស្តេច​មាន​ប្រសាសន៍​ទៅ​កាន់​ទត​ថា៖ «យើង​នឹង​លើក​នាង​ម៉្រាប ជា​កូន​ច្បង​របស់​យើង​ឲ្យ​អ្នក។ ចូរ​មាន​ចិត្ត​ក្លាហាន​បម្រើ​យើង ហើយ​ចេញ​ទៅ​ច្បាំង​សម្រាប់អុលឡោះ‌តាអាឡា»។