អ្នកទាំងនោះត្រូវតែលើកតម្កើងអុលឡោះតាអាឡា ដែលបានសំដែងចិត្តមេត្តាករុណា និងស្នាដៃដ៏អស្ចារ្យចំពោះមនុស្សលោក!
ជនគណនា 31:50 - អាល់គីតាប យើងខ្ញុំសូមយកគ្រឿងអលង្ការធ្វើពីមាស គឺមានខ្សែក ខ្សែដៃ ចិញ្ចៀន ក្រវិល និងបន្តោងខ្សែក មកជូនអុលឡោះតាអាឡា ទុកជាគូរបានរំដោះបាប សម្រាប់យើងខ្ញុំទាំងអស់គ្នា នៅចំពោះអុលឡោះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងខ្ញុំបាននាំយកតង្វាយមកថ្វាយព្រះយេហូវ៉ា ជារបស់ដែលគ្រប់គ្នាចាប់យកបាន គឺជាគ្រឿងមាស មានខ្សែដៃ កងដៃ ចិញ្ចៀន កាវ និងខ្សែក ទុកជាតង្វាយរំដោះបាបយើងខ្ញុំនៅចំពោះព្រះយេហូវ៉ា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងខ្ញុំសូមយកគ្រឿងអលង្ការធ្វើពីមាស គឺមានខ្សែក ខ្សែដៃ ចិញ្ចៀន ក្រវិល និងបន្តោងខ្សែក មកថ្វាយព្រះអម្ចាស់ ទុកជាតង្វាយរំដោះបាប សម្រាប់យើងខ្ញុំទាំងអស់គ្នា នៅចំពោះព្រះភ័ក្ត្រព្រះអង្គ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយយើងខ្ញុំបានយកដង្វាយនេះមកថ្វាយដល់ព្រះយេហូវ៉ាជារបស់ដែលគ្រប់គ្នាចាប់យកបាន គឺជាគ្រឿងមាស ខ្សែ កងដៃ ចិញ្ចៀន កាវ ហើយនឹងខ្សែក ដើម្បីនឹងថ្វាយឲ្យធួននឹងជីវិតយើងខ្ញុំនៅចំពោះព្រះយេហូវ៉ា |
អ្នកទាំងនោះត្រូវតែលើកតម្កើងអុលឡោះតាអាឡា ដែលបានសំដែងចិត្តមេត្តាករុណា និងស្នាដៃដ៏អស្ចារ្យចំពោះមនុស្សលោក!
តើខ្ញុំអាចយកអ្វីមកតបស្នង នឹងមេត្តាករុណាទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាបានសំដែងមកលើរូបខ្ញុំ?
«នៅពេលដែលអ្នកជំរឿនប្រជាជនអ៊ីស្រអែល ពួកគេម្នាក់ៗត្រូវតែបង់ប្រាក់ជូនអុលឡោះតាអាឡា ទុកជាថ្លៃលោះជីវិតរបស់ខ្លួន។ ដូច្នេះ នឹងគ្មានគ្រោះកាចណាកើតឡើងដល់ពួកគេ ក្នុងពេលជំរឿនប្រជាជនឡើយ។
អស់អ្នកដែលមានចិត្តទូលាយ ទាំងប្រុស ទាំងស្រី បាននាំយកទំហូ ក្រវិល ចិញ្ចៀន និងបន្តោងខ្សែក ព្រមទាំងគ្រឿងអលង្ការគ្រប់យ៉ាងធ្វើពីមាស មក ហើយពួកគេទាំងអស់គ្នាធ្វើសញ្ញាឲ្យរបស់ទាំងនោះទៅអុលឡោះតាអាឡា។
ដ្បិតជីវិតរបស់សត្វលោកស្ថិតនៅក្នុងឈាម។ ហេតុនេះហើយបានយើងឲ្យអ្នករាល់គ្នាបង្ហូរឈាមនៅលើអាសនៈ ដើម្បីធ្វើពិធីរំដោះបាប។ ឈាមអាចរំដោះបាបបាន ព្រោះនៅក្នុងឈាមមានជីវិត។
ជម្រាបគាត់ថា៖ «យើងខ្ញុំបានរាប់ចំនួនទាហាន ដែលស្ថិតនៅក្រោមបញ្ជារបស់យើងខ្ញុំ ពុំឃើញមានបាត់នរណាម្នាក់សោះឡើយ។