ប្ដីរបស់នាងអាចរក្សាទុក ឬចាត់ទុកជាអាសារបង់ នូវបំណន់ទាំងប៉ុន្មានដែលនាងបានបន់ និងសម្បថទាំងប៉ុន្មានដែលនាងបានស្បថថា តមធ្វើការអ្វីមួយ។
គ្រប់ទាំងបំណន់ ឬសម្បថណាដែលនាងបង្អត់ខ្លួន នោះប្តីរបស់នាងអាចទុកឲ្យនៅជាប់ ឬអាចផ្តាច់ចេញក៏បាន។
ប្ដីរបស់នាងអាចរក្សាទុក ឬចាត់ទុកជាអសារបង់នូវបំណន់ទាំងប៉ុន្មានដែលនាងបានបន់ និងសម្បថទាំងប៉ុន្មានដែលនាងបានស្បថថា តមធ្វើការអ្វីមួយ។
គ្រប់ទាំងបំណន់ ហើយគ្រប់ទាំងសម្បថដែលនឹងស្បថ ដើម្បីនឹងបញ្ឈឺចិត្តខ្លួន នោះប្ដីនឹងតាំងឲ្យនៅជាប់ ឬផ្តាច់ចេញក៏បាន
នៅក្បែរព្រែកអាហាវ៉ានោះ ខ្ញុំបានប្រកាសឲ្យធ្វើពិធីតមអាហារ ដើម្បីដាក់ខ្លួននៅចំពោះអុលឡោះជាម្ចាស់នៃយើង សូមទ្រង់ប្រោសប្រទានឲ្យយើង និងកូនចៅរបស់យើង ធ្វើដំណើរប្រកបដោយសុខសាន្ត ហើយឲ្យទ្រព្យសម្បត្តិរបស់យើងបានគង់វង្សផង។
ពេលពួកគេឈឺ ខ្ញុំបានជួយរំលែកទុក្ខ ខ្ញុំបន្ទាបខ្លួន ទាំងតមអាហារ ហើយខ្ញុំទូរអាអង្វរឲ្យគេឥតឈប់ឈរ។
អ្នករាល់គ្នាតមអាហារ និងបន្ទាបខ្លួនបែបនេះ ស្មានថាយើងពេញចិត្តឬ? អ្នករាល់គ្នាអោនក្បាល ដូចដើមកក់ត្រូវខ្យល់បក់ អ្នករាល់គ្នាក្រាបលើបាវ និងអង្គុយលើផេះបែបនេះ ស្មានថាជា ការតមអាហារដែលគាប់ចិត្តយើងឬ?
នេះជាហ៊ូកុំដែលអ្នករាល់គ្នាត្រូវកាន់រហូតតទៅ ឥតប្រែប្រួលបានឡើយ។ នៅថ្ងៃទីដប់ ខែទីប្រាំពីរអ្នករាល់គ្នាត្រូវតមអាហារ ហើយអ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ គឺទាំងអ្នករាល់គ្នាដែលជាម្ចាស់ស្រុក ទាំងជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា
«នៅថ្ងៃទីដប់ក្នុងខែទីប្រាំពីរនេះ ជាថ្ងៃបុណ្យរំដោះបាប ដែលអ្នករាល់គ្នាត្រូវជួបជុំគ្នាថ្វាយបង្គំអុលឡោះតាអាឡា។ ត្រូវតមអាហារ ហើយធ្វើគូរបានដុតជូនអុលឡោះតាអាឡា។
ថ្ងៃនោះជាថ្ងៃដែលអ្នករាល់គ្នាត្រូវសម្រាក ដូចថ្ងៃឈប់សម្រាក ហើយត្រូវតមអាហារ។ នៅថ្ងៃទីប្រាំបួនក្នុងខែនោះ អ្នករាល់គ្នាត្រូវសម្រាក ដូចថ្ងៃឈប់សម្រាក ចាប់ពីពេលល្ងាចនៃថ្ងៃនោះ រហូតដល់ល្ងាចថ្ងៃបន្ទាប់»។
«នៅថ្ងៃទីដប់ ក្នុងខែទីប្រាំពីរនេះ ត្រូវជួបជុំគ្នាថ្វាយបង្គំអុលឡោះតាអាឡា ហើយតមអាហារ។ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនឿយហត់ឡើយ។
ក៏ប៉ុន្តែ នៅថ្ងៃដែលប្ដីរបស់នាងដឹង ប្រសិនបើគាត់ជំទាស់ នោះនាងនឹងមិនជំពាក់បំណន់ ឬសម្បថទាំងប៉ុន្មានដែលខ្លួនបានបន់ និងស្បថឡើយ។ ដោយប្ដីចាត់ទុកបំណន់ និងសម្បថរបស់នាងជាអាសារបង់ អុលឡោះតាអាឡាមិនប្រកាន់ទោសនាងទេ។
នៅថ្ងៃដែលប្ដីបានឮដំណឹង ប្រសិនបើគាត់នៅស្ងៀមរហូតដល់ថ្ងៃបន្ទាប់ បានសេចក្តីថាគាត់រក្សាទុកគ្រប់បំណន់ និងអ្វីៗទាំងប៉ុន្មានដែលនាងបានសន្យា។ ដោយគាត់នៅស្ងៀមក្នុងថ្ងៃដែលគាត់ឮដំណឹង បានសេចក្តីថាគាត់យល់ស្រប។
ក៏ប៉ុន្ដែ ខ្ញុំចង់ឲ្យបងប្អូនជ្រាបថា អាល់ម៉ាហ្សៀសនាំមុខ បុរសគ្រប់គ្នា បុរសនាំមុខស្ដ្រី ហើយអុលឡោះនាំមុខអាល់ម៉ាហ្សៀស។
ហើយអុលឡោះពុំបានបង្កើតបុរសមកសម្រាប់ស្ដ្រីទេ គឺទ្រង់បង្កើតស្ដ្រីសម្រាប់បុរសវិញ។
មិនត្រូវបង្អត់គ្នាទៅវិញទៅមកឡើយ លើកលែងតែបានព្រមព្រៀងគ្នា ដើម្បីទុកពេលមួយរយៈសម្រាប់អធិស្ឋានប៉ុណ្ណោះ។ រួចហើយ ចូររួមរស់ជាមួយគ្នាដូចធម្មតាវិញទៅ ក្រែងលោអ៊ីព្លេសហ្សៃតនល្បួងចិត្ដបងប្អូន មកពីទ្រាំមិនបាន។