ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 3:51 - អាល់គីតាប

គាត់​ប្រគល់​ប្រាក់​ជា​ថ្នូរ​លោះ​ទាំង​នោះ ជូន​ហារូន និង​កូន​ចៅ​របស់​គាត់​ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​គាត់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​លោក​ម៉ូសេ​ប្រគល់​ប្រាក់​ថ្លៃ​លោះ​នោះ​ដល់​អើរ៉ុន និង​ពួក​កូន​របស់​លោក ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ប្រគល់​ប្រាក់​ជា​ថ្នូរ​លោះ​ទាំង​នោះ​ជូន​លោក​អើរ៉ុន និង​កូន​ចៅ​របស់​លោក ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ម៉ូសេ​ប្រគល់​ប្រាក់​ដែល​ជា​ដំឡៃ​លោះ​នោះ ដល់​អើរ៉ុន នឹង​ពួក​កូន​លោក តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដូច​ជា​ទ្រង់​បាន​បង្គាប់​មក។

សូមមើលជំពូក



ជន‌គណនា 3:51
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់​នាំ​គ្នា​ប្រតិ‌បត្តិ​តាម​បន្ទូល ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា និង​ហារូន។


ចូរ​នឹក​ដល់​ហ៊ូកុំ​របស់​ណាពី​ម៉ូសា ជា​អ្នក​បម្រើ​របស់​យើង ព្រម​ទាំង​ហ៊ូកុំ និង​វិន័យ​ផ្សេងៗ ដែល​យើង​បាន​ប្រគល់​ឲ្យ ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល​នៅ​ភ្នំ​ហូរែប។


ម៉ូសា​ជំរឿន​ប្រជា‌ជន នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ​ដូចអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​គាត់។


ម៉ូសា​ខឹង​យ៉ាង​ខ្លាំង គាត់​សុំអុលឡោះ‌តាអាឡា​ថា៖ «សូម​កុំ​រវី​រវល់​នឹង​ជំនូន​របស់​ពួក​គេ​ឡើយ។ ខ្ញុំ​មិន​ដែល​យក​អ្វី​ពី​ពួក​គេ​ទេ សូម្បី​តែ​សត្វ​លា​មួយ ក៏​ខ្ញុំ​មិន​បាន​យក​ដែរ ខ្ញុំ​ពុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​ពួក​គេ​ទេ»។


ចូរ​ប្រគល់​ប្រាក់​ជា​ថ្នូរ​លោះ​កូន​ច្បង ដែល​លើស​ពី​ចំនួន​ពួក​លេវី​ឲ្យ​ហារូន និង​កូន​ចៅ​របស់​គាត់»។


គឺ​គាត់​យក​ប្រាក់​ពី​កូនច្បង​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​ចំនួន​ទាំង​អស់១ ៣៦៥ ណែន គិត​តាម​ទម្ងន់​របស់​ទី​សក្ការៈ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា និង​ហារូន​ថា៖


ខ្ញុំ​មិន​ដែល​ចង់​បាន​មាស ប្រាក់ ឬ​សម្លៀក‌បំពាក់​អ្វី​ពី​នរណា​ឡើយ។


ប្រសិន​បើ​អ្នក​ផ្សេង​មាន​សិទ្ធិ​ទទួល​ផល​ពី​បង​ប្អូន​យ៉ាង​នេះ​ទៅ​ហើយ តើ​យើង​មិន​រឹត​តែ​មាន​សិទ្ធិ​លើស​អ្នក​ទាំង​នោះ​ទៀត​ឬ? ក៏​ប៉ុន្ដែ​យើង​ពុំ​បាន​ប្រើ​សិទ្ធិ​នេះ​ទេ ផ្ទុយ​ទៅ​វិញ យើង​សុខ​ចិត្ដ​ស៊ូ​ទ្រាំ​គ្រប់​បែប​យ៉ាង ដើម្បី​កុំ​ឲ្យ​មាន​ឧបសគ្គ​ចំពោះ​ដំណឹង‌ល្អ​របស់​អាល់ម៉ា‌ហ្សៀស។


សូម​មើល​ថែ​រក្សា​ហ្វូង​ចៀម​ដែល​អុលឡោះ​ផ្ញើ​ទុក​នឹង​បង​ប្អូន ដោយ​ចិត្ដ​ស្មោះ‌ស្ម័គ្រ ស្រប​តាម​បំណង​អុលឡោះ គឺ​មិន​មែន​ដោយ​ទើស​ទ័ល ឬ​ដោយ​ចង់​បាន​កំរៃ​អ្វី​ដែរ តែ​ត្រូវ​មើល​ថែ​រក្សា​ដោយ​សុទ្ធ​ចិត្ដ។