ពួកគេត្រូវមើលថែរក្សាជំរំជួបអុលឡោះតាអាឡា និងទីសក្ការៈ ហើយបំពេញមុខងារនៅក្នុងដំណាក់របស់អុលឡោះតាអាឡា ក្រោមបញ្ជាកូនចៅណាពីហារូន ដែលជាបងប្អូនរបស់ពួកគេ។
ជនគណនា 3:25 - អាល់គីតាប នៅក្នុងជំរំជួបអុលឡោះតាអាឡា កូនចៅគើសូនទទួលបន្ទុកផ្នែកខាងជំរំសក្ការៈ និងជំរំព្រមទាំងក្រណាត់បាំងពីលើ វាំងននច្រកចូលជំរំជួបអុលឡោះតាអាឡា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការទទួលខុសត្រូវរបស់កូនចៅគើសុននៅក្នុងត្រសាលជំនុំ គឺរោងឧបោសថ ត្រសាល និងគម្របត្រសាល ព្រមទាំងវាំងននទ្វារចូលត្រសាលជំនុំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅក្នុងពន្លាជួបព្រះអម្ចាស់ កូនចៅគើសូនទទួលបន្ទុកផ្នែកខាងព្រះពន្លា និងពន្លាព្រមទាំងក្រណាត់បាំងពីលើ វាំងននច្រកចូលពន្លាជួបព្រះអម្ចាស់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯបញ្ញើដែលផ្ញើទុកនឹងពួកកូនចៅគើសុន នៅក្នុងត្រសាលជំនុំ នោះគឺជារោងឧបោសថ ត្រសាល នឹងគំរប ហើយនឹងវាំងននដែលនៅមាត់ទ្វារត្រសាលជំនុំ |
ពួកគេត្រូវមើលថែរក្សាជំរំជួបអុលឡោះតាអាឡា និងទីសក្ការៈ ហើយបំពេញមុខងារនៅក្នុងដំណាក់របស់អុលឡោះតាអាឡា ក្រោមបញ្ជាកូនចៅណាពីហារូន ដែលជាបងប្អូនរបស់ពួកគេ។
ស្តេចហេសេគាបានតែងតាំងក្រុមអ៊ីមុាំ និងក្រុមលេវីតាមជាន់ថ្នាក់ ឲ្យបំពេញមុខងាររបស់គេរៀងៗខ្លួនវិញ គឺក្រុមអ៊ីមុាំ និងក្រុមលេវីដែលបំពេញមុខងារធ្វើគូរបានដុតទាំងមូល និងគូរបានមេត្រីភាព ព្រមទាំងអ្នកដែលបម្រើការងារក្នុងម៉ាស្ជិទ អ្នកចំរៀងសម្រាប់លើកតម្កើងអុលឡោះតាអាឡា និងអ្នកយាមទ្វារជំរំរបស់អុលឡោះតាអាឡា។
អ្នករាល់គ្នាត្រូវសង់ជំរំសក្ការៈ និងធ្វើគ្រឿងបរិក្ខារទាំងប៉ុន្មាន តាមគំរូដែលយើងនឹងបង្ហាញអ្នក។
គេលាតក្រណាត់បាំងជំរំសក្ការៈ ដាក់ក្រណាត់គ្របពីលើ ដូចអុលឡោះតាអាឡាបង្គាប់ម៉ូសា។
ចូរប្រគល់ភារកិច្ចឲ្យពួកគេមើលខុសត្រូវក្នុងជំរំសក្ការៈនៃសន្ធិសញ្ញា និងថែរក្សាគ្រឿងបរិក្ខារទាំងប៉ុន្មានដែលមាននៅទីនោះ។ ពួកគេសែងជំរំសក្ការៈ និងគ្រឿងបរិក្ខារទាំងប៉ុន្មាននៅក្នុងជំរំសក្ការៈ ពួកគេបម្រើការងារនៅក្នុងជំរំសក្ការៈ ហើយបោះជំរំនៅជុំវិញជំរំសក្ការៈនោះ។
គេបានរើជំរំសក្ការៈ ហើយកូនចៅគើសុន និងកូនចៅម៉្រារី នាំគ្នាសែងជំរំសក្ការៈនោះចេញដំណើរទៅ។
ពួកគេមានភារកិច្ចបំពេញមុខងារបម្រើហារូន និងបម្រើសហគមន៍អ៊ីស្រអែលទាំងមូល នៅមុខជំរំជួបអុលឡោះតាអាឡា គឺពួកគេបម្រើកិច្ចការនៅក្នុងជំរំសក្ការៈ។
គាត់ឲ្យរទេះពីរ និងគោពីរនឹមទៅកូនចៅគើសូន សម្រាប់ប្រើប្រាស់ក្នុងការងាររបស់គេ។
ដ្បិតពេលកំណត់នោះប្រៀបបាននឹងបុរសម្នាក់ ដែលចេញដំណើរពីផ្ទះទៅ គាត់ទុកឲ្យពួកអ្នកបម្រើមើលខុសត្រូវក្នុងផ្ទះ ដោយចែកមុខងារឲ្យរៀងៗខ្លួន ព្រមទាំងបង្គាប់ឲ្យអ្នកយាមផ្ទះប្រុងស្មារតីផង។
សូមជម្រាបលោកអើឃីពថា ត្រូវយកចិត្ដទុកដាក់ចំពោះមុខងារដែលលោកបានទទួលពីអ៊ីសាជាអម្ចាស់ គឺត្រូវបំពេញកិច្ចការនេះឲ្យបានល្អ។
ធីម៉ូថេ កូនសម្លាញ់អើយ ខ្ញុំសូមផ្ដាំផ្ញើមកអ្នកស្របតាមបន្ទូលរបស់អុលឡោះដែលគេថ្លែងទុកអំពីអ្នកស្រាប់។ ចូរពឹងផ្អែកលើបន្ទូលនេះ ដើម្បីពុះពារតយុទ្ធឲ្យបានល្អប្រសើរ