ជនគណនា 29:40 - អាល់គីតាប ម៉ូសាថ្លែងប្រាប់ជនជាតិ អ៊ីស្រអែល នូវពាក្យទាំងប៉ុន្មានដែលអុលឡោះតាអាឡា បានបង្គាប់មកគាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកម៉ូសេក៏ប្រាប់កូនចៅអ៊ីស្រាអែលគ្រប់ទាំងសេចក្ដីដូចព្រះយេហូវ៉ាបានបង្គាប់លោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេថ្លែងប្រាប់ជនជាតិអ៊ីស្រាអែលនូវព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានបង្គាប់មកលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះម៉ូសេក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលតាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មក។ |
នេះជាជំនូន ដែលអ្នករាល់គ្នាត្រូវជូនអុលឡោះតាអាឡា ក្នុងឱកាសពិធីបុណ្យធំរបស់អ្នករាល់គ្នា ថែមពីលើគូរបានដុត ជំនូនម្សៅ និងស្រា ព្រមទាំងគូរបានមេត្រីភាព សម្រាប់លាបំណន់ ឬជំនូនស្ម័គ្រចិត្ត»។
ម៉ូសាមានប្រសាសន៍ទៅកាន់ មេដឹកនាំនៃកុលសម្ព័ន្ធនានារបស់ជនជាតិអ៊ីស្រអែលថា៖ «អុលឡោះតាអាឡាបង្គាប់មកដូចតទៅ:
ត្រូវបង្រៀនគេឲ្យប្រតិបត្ដិតាមសេចក្ដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ ចូរដឹងថា ខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់អវសានកាលនៃពិភពលោក»។
ដ្បិតខ្ញុំបានជម្រាបបងប្អូន អំពីគម្រោងការទាំងមូលរបស់អុលឡោះរួចហើយ ឥតមានលាក់លៀមត្រង់ណាសោះ
មុនដំបូងបង្អស់ ខ្ញុំជម្រាបជូនបងប្អូននូវសេចក្ដីដែលខ្ញុំបានទទួល គឺថាអាល់ម៉ាហ្សៀសបានស្លាប់ ដើម្បីរំដោះបាបយើង ស្របតាមគីតាប។
អ្នករាល់គ្នាឃើញស្រាប់ហើយថា ខ្ញុំបង្រៀនតាមហ៊ូកុំ និងវិន័យផ្សេងៗដល់អ្នករាល់គ្នាដូចអុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំ បានបង្គាប់មកខ្ញុំដើម្បីឲ្យអ្នករាល់គ្នាប្រតិបត្តិតាម នៅក្នុងស្រុកដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់។
អ៊ីសាស្មោះត្រង់ចំពោះអុលឡោះ ដែលបានតែងតាំងគាត់ ដូចណាពីម៉ូសាមានចិត្ដស្មោះត្រង់ចំពោះកិច្ចការក្នុងដំណាក់នៃអុលឡោះដែរ។
ចំពោះណាពីម៉ូសាគាត់មានចិត្ដស្មោះត្រង់នឹងកិច្ចការ ក្នុងដំណាក់នៃអុលឡោះទាំងមូលក្នុងឋានៈគាត់ជាអ្នកបម្រើ ដើម្បីផ្ដល់សក្ខីភាពពីបន្ទូលដែលអុលឡោះនឹងថ្លែង។