ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 26:51 - អាល់គីតាប

ចំនួន​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​គេ​បាន​ជំរឿន មាន​ទាំង​អស់ ៦០១ ៧៣០ នាក់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចំនួន​ប្រជាជន​អ៊ីស្រា‌អែល​ដែល​គេ​បាន​រាប់​មាន ៦០១ ៧៣០ នាក់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចំនួន​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​គេ​បាន​ជំរឿន មាន​ទាំង​អស់ ៦០១ ៧៣០​នាក់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នេះ​ជា​ចំនួន​នៃ​អស់​អ្នក ដែល​បាន​រាប់​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល រួម​ទាំង​អស់ មាន​៦​សែន​១​ពាន់​៧៣០​នាក់។

សូមមើលជំពូក



ជន‌គណនា 26:51
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​បាន​ធ្វើ​ឲ្យ​កូន​ចៅ​របស់​ពួក​គេ កើន​ចំនួន​ច្រើន​ឡើង ដូច​ផ្កាយ​នៅ​លើ​មេឃ ហើយ​ទ្រង់​នាំ​ពួក​គេ​ចូល​ទៅ​ចាប់​យក​ទឹក​ដី ដែល​ទ្រង់​សន្យា​ដល់​បុព្វបុរស​របស់​ពួក​គេ ថា​នឹង​ឲ្យ​ពួក​គេ​កាន់​កាប់។


ប្រសិន​បើ​ទ្រង់​កំទេច​អ្វី​មួយ គ្មាន​នរណា​សង់​ឡើង​វិញ​បាន​ទេ ប្រសិន​បើ​ទ្រង់​ឃុំ​មនុស្ស​ម្នាក់ នោះ​ក៏​គ្មាន​នរណា​អាច​ដោះ​លែង​បាន​ដែរ។


ទ្រង់​ដឹក​នាំ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ តាម​រយៈ​ម៉ូសា និង​ហារូន ដូច​អ្នក​គង្វាល​ដឹក​នាំ​ហ្វូង​ចៀម​ដែរ។


ជន‌ជាតិ​អ៊ីស្រ‌អែល​ធ្វើ​ដំណើរ ពី​ក្រុង​រ៉ាម‌សែស​ទៅ​ក្រុង​សិកូត។ ពួក​គេ​មាន​ចំនួន​ប្រមាណ​ប្រាំ​មួយ​សែន​នាក់ ដោយ​មិន​រាប់​ក្មេងៗ​ទេ។


ប្រាក់​នេះ​បាន​ទទួល​ពី​ប្រជា‌ជន​ចំនួន​៦០៣ ៥៥០ នាក់ ដែល​គេ​បាន​ជំរឿន គឺ​អស់​អ្នក​មាន​អាយុ​ចាប់​ពី​ម្ភៃ​ឆ្នាំ​ឡើង​លើ។ ម្នាក់ៗ​ឲ្យ​សាច់​ប្រាក់​ជាង​ប្រាំ​ក្រាម គិត​តាម​ទម្ងន់​ដែល​ប្រើ​ប្រាស់​ក្នុង​ទី​សក្ការៈ។


ជំរឿន​បាន​ទាំង​អស់ ៦០៣ ៥៥០ នាក់។


ម៉ូសា​ជម្រាប​ថា៖ «កង‌ទ័ព​ដែល​នៅ​ជា​មួយ​ខ្ញុំ មាន​គ្នា​ទាំង​អស់​ប្រាំ​មួយ​សែន​នាក់ តើ​អុលឡោះ​ប្រទាន​សាច់​ឲ្យ​ពួក​គេ​បរិភោគ​ដល់​ទៅ​មួយ​ខែ ដូច​ម្តេច​បាន!


ចំនួន​កូន​ចៅ​អ៊ីស្រ‌អែល​រាប់​តាម​កុល‌សម្ព័ន្ធ និង​តាម​កង​ពល​របស់​គេ សរុប​ទាំង​អស់​មាន ៦០៣ ៥៥០ នាក់។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖