ឥឡូវនេះ ចូរអ្នករត់ទៅផ្ទះរបស់អ្នកវិញទៅ! យើងមានបំណងផ្តល់កិត្តិយសឲ្យអ្នក តែអុលឡោះតាអាឡារារាំងអ្នកមិនឲ្យទទួលកិត្តិយសនេះទេ!»។
ជនគណនា 24:25 - អាល់គីតាប បាឡាមក្រោកឡើង វិលត្រឡប់ទៅស្រុករបស់គាត់វិញ រីឯស្តេចបាឡាក់ក៏ចាកចេញទៅដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក បាឡាមក្រោកឡើង ហើយត្រឡប់ទៅកន្លែងរបស់គាត់វិញ ឯបាឡាកក៏ចេញតាមផ្លូវរបស់ទ្រង់ទៅដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបាឡាមក្រោកឡើង វិលត្រឡប់ទៅស្រុករបស់លោកវិញ រីឯព្រះបាទបាឡាក់ក៏ចាកចេញទៅដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះបាឡាមក៏ក្រោកឡើង ត្រឡប់ទៅឯកន្លែងរបស់គាត់វិញ ឯបាឡាកទ្រង់ក៏យាងតាមផ្លូវរបស់ទ្រង់ទៅដែរ។ |
ឥឡូវនេះ ចូរអ្នករត់ទៅផ្ទះរបស់អ្នកវិញទៅ! យើងមានបំណងផ្តល់កិត្តិយសឲ្យអ្នក តែអុលឡោះតាអាឡារារាំងអ្នកមិនឲ្យទទួលកិត្តិយសនេះទេ!»។
ឥឡូវនេះ មុនពេលខ្ញុំវិលទៅជួបជុំនឹងប្រជាជនរបស់ខ្ញុំវិញ សូមស្តេចមកជិតខ្ញុំ ដើម្បីខ្ញុំប្រាប់អំពីការដែលជនជាតិអ៊ីស្រអែលនឹងប្រព្រឹត្តចំពោះប្រជាជនរបស់ស្តេច នៅពេលខាងមុខ»។
ជនជាតិអ៊ីស្រអែលបោះជំរំនៅស៊ីទីម ហើយនៅទីនោះប្រជាជននាំគ្នាប្រព្រឹត្តអំពើថោកទាបជាមួយស្ត្រីសាសន៍ម៉ូអាប់។
ក្នុងពេលនោះ ពួកគេបានប្រហារស្តេចម៉ាឌាន ទាំងប្រាំ គឺស្តេចអេវី ស្តេចរេគេម ស្តេចស៊ើរ ស្តេចហើរ និងស្តេចរេបា ហើយគេក៏បានសម្លាប់បាឡាម ជាកូនរបស់លោកបេអ៊រ ដោយមុខដាវដែរ។
ក្នុងចំណោមអស់អ្នកដែលជនជាតិអ៊ីស្រអែលបានសម្លាប់ មានបាឡាមជាអ្នកទាយ ដែលត្រូវជាកូនរបស់លោកបេអ៊រ។