បន្ទាប់មក គាត់ចាកចេញពីស្រុកនោះ ទៅស្រុកអាសើុរ ហើយកសាងក្រុងនីនីវេ ក្រុងរេហូបុត ក្រុងកាឡាស
ជនគណនា 24:22 - អាល់គីតាប ក៏ប៉ុន្តែ កែននឹងត្រូវភ្លើងឆាបឆេះ អាសស៊ើរនឹងនាំអ្នកទៅជាឈ្លើយ!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ សាសន៍កែននឹងត្រូវភ្លើងឆេះ ហើយសាសន៍អាសស៊ើរនឹងនាំអ្នកទៅជាឈ្លើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ កែននឹងត្រូវភ្លើងឆាបឆេះ អាសស៊ើរនឹងនាំអ្នកទៅជាឈ្លើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ សាសន៍កែននឹងត្រូវរោយរៀវទៅ ដរាបដល់សាសន៍អាសស៊ើរនាំទៅជាឈ្លើយ។ |
បន្ទាប់មក គាត់ចាកចេញពីស្រុកនោះ ទៅស្រុកអាសើុរ ហើយកសាងក្រុងនីនីវេ ក្រុងរេហូបុត ក្រុងកាឡាស
រីឯសិមដែលជាបងបង្អស់របស់យ៉ាផេត ក៏មានកូនជាច្រើនដែរ។ គាត់ជាបុព្វបុរសរបស់ជនជាតិហេប៊ើរ។
នោះពួកគេនាំគ្នាមកជួបលោកសូរ៉ូបាបិល និងអស់លោកជាមេក្រុមគ្រួសារ ហើយជម្រាបថា៖ «ពួកយើងចង់សាងសង់ជាមួយអស់លោក ដ្បិតពួកយើងក៏គោរពបម្រើអុលឡោះជាម្ចាស់របស់អស់លោក ដូចជាអស់លោកដែរ ព្រមទាំងធ្វើគូរបានជូនទ្រង់ តាំងពីជំនាន់ដែលស្តេចអេសារ-ហាដោន ជាស្តេចស្រុកអាស្ស៊ីរី នាំពួកយើងមកទីនេះ»។
ហើយសូម្បីតែជនជាតិអាស្ស៊ីរីក៏ចូលរួមជាមួយដែរ គឺពួកគេបានចូលដៃជាមួយ ពូជពង្សរបស់លោកឡុត។ - សម្រាក
ស្រុកអាស្ស៊ីរីពុំអាចសង្គ្រោះយើងខ្ញុំបានទេ យើងខ្ញុំក៏លែងជិះសេះទៅច្បាំងទៀតដែរ យើងខ្ញុំលែងហៅរូបព្រះ ដែលជាស្នាដៃរបស់យើងខ្ញុំថាជា “ម្ចាស់របស់យើងខ្ញុំ” ទៀតហើយ។ មានតែទ្រង់ទេ ដែលមានចិត្ត អាណិតអាសូរដល់ជនកំព្រា។