Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 24:23 - អាល់គីតាប

23 គាត់​ថ្លែង​ទៀត​ថា៖ «ពេល​អុលឡោះ​វិនិច្ឆ័យ​ទោស តើ​នរណា​អាច​រស់​រាន​បាន!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 គាត់​បញ្ចេញ​ព្រះ‌បន្ទូល​ទៀត ដោយ​ពាក្យ​ថា៖ «ឱ​គួរ​អនិច្ចា​ណាស់​ហ្ន៎ តើ​អ្នក​ណា​នឹង​រស់​នៅ​បាន ពេល​ព្រះ‌ទ្រង់​ធ្វើ​ការ​នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 លោក​ថ្លែង​ទៀត​ថា៖ «ពេល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស តើ​នរណា​អាច​រស់​រាន​បាន!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 រួច​គាត់​បញ្ចេញ​ព្រះ‌បន្ទូល​ទៀត ដោយ​ពាក្យ​ថា ឱ​គួរ​អនិច្ចា​ណាស់​ហ្ន៎ តើ​អ្នក​ណា​នឹង​រស់​នៅ​ក្នុង​កាល​ដែល​ព្រះ‌ទ្រង់​ធ្វើ​ការ​ទាំង​នេះ

សូមមើលជំពូក ចម្លង




ជន‌គណនា 24:23
5 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​បុរស​ម្នាក់​ឈ្មោះ​លោក​ណាម៉ាន់ ជា​មេ‌ទ័ព​របស់​ស្តេច​ស្រុក​ស៊ីរី។ ស្តេច​ពេញ​ចិត្ត​នឹង​គាត់​ណាស់ ដ្បិតអុលឡោះ‌តាអាឡា​ប្រទាន​ជ័យ‌ជំនះ​ដល់​ស្រុក​ស៊ីរី ព្រោះ​តែ​គាត់។ ប៉ុន្តែ មេ‌ទ័ព​ដ៏​ខ្លាំង​ពូកែ​នេះ​កើត​រោគ​ឃ្លង់។


ប៉ុន្តែ នៅ​ថ្ងៃ​ដែល​ទ្រង់​មក​ដល់ តើ​នរណា​អាច​ទ្រាំ​បាន? នៅ​ពេល​ទ្រង់​លេច​មក តើ​នរណា​អាច​ឈរ​បាន? ដ្បិត​ទ្រង់​ប្រៀប​បាន​នឹង​ភ្លើង​របស់​ជាង​ដែក និង​ដូច​សាប៊ូ​របស់​អ្នក​បោក​សម្លៀក‌បំពាក់។


មន្ត‌អាគម​មិន​អាច​ធ្វើ​អ្វី​យ៉ាកកូប​បាន​ទេ អំពើ​ធ្មប់​ក៏​មិន​អាច​ធ្វើ​អ្វី​អ៊ីស្រ‌អែល​បាន​ដែរ។ នៅ​ពេល​កំណត់ គេ​នឹង​ថ្លែង​អំពី​ការ​អស្ចារ្យ ដែល​អុលឡោះ​ធ្វើ​ចំពោះ​យ៉ាកកូប និង​អ៊ីស្រ‌អែល។


ក៏​ប៉ុន្តែ កែន​នឹង​ត្រូវ​ភ្លើង​ឆាប​ឆេះ អាស‌ស៊ើរ​នឹង​នាំ​អ្នក​ទៅ​ជា​ឈ្លើយ!»។


មាន​ទ័ព​សំពៅ​មក​ពី​ស្រុក​គីទីម ពួក​គេ​នឹង​បង្ក្រាប​អាស‌ស៊ើរ និង​ហេប៊ើរ ក៏​ប៉ុន្តែ អ្នក​ទាំង​នោះក៏​នឹង​ត្រូវ​អន្តរាយ​ដែរ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម