កាលសម្តេចអាប់សាឡុមកំពុងតែធ្វើគូរបាន សម្តេចបានចាត់គេឲ្យទៅតាមរកលោកអហ៊ីថូផែល ជាអ្នកស្រុកគីឡោ។ ដូច្នេះ ចំនួនមនុស្សដែលចូលរួមបះបោរជាមួយសម្តេចអាប់សាឡុម បានកើនច្រើនឡើង ហើយមានកម្លាំងរឹតតែខ្លាំងឡើងដែរ។
ជនគណនា 23:30 - អាល់គីតាប ស្តេចបាឡាក់ក៏ធ្វើតាមពាក្យរបស់បាឡាម ហើយជូនគោបាមួយ និងចៀមឈ្មោលមួយនៅលើអាសនៈនីមួយៗ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បាឡាកក៏ធ្វើតាមពាក្យរបស់បាឡាម គឺបានថ្វាយគោឈ្មោលមួយ និងចៀមឈ្មោលមួយ នៅលើអាសនានីមួយៗ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទបាឡាក់ក៏ធ្វើតាមពាក្យរបស់លោកបាឡាម ហើយថ្វាយគោបាមួយ និងចៀមឈ្មោលមួយនៅលើអាសនៈនីមួយៗ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចបាឡាកក៏ធ្វើដូចជាបាឡាមបានមានវាចា គឺបានថ្វាយគោ នឹងចៀមមួយៗនៅលើអាសនាទាំងនោះ។ |
កាលសម្តេចអាប់សាឡុមកំពុងតែធ្វើគូរបាន សម្តេចបានចាត់គេឲ្យទៅតាមរកលោកអហ៊ីថូផែល ជាអ្នកស្រុកគីឡោ។ ដូច្នេះ ចំនួនមនុស្សដែលចូលរួមបះបោរជាមួយសម្តេចអាប់សាឡុម បានកើនច្រើនឡើង ហើយមានកម្លាំងរឹតតែខ្លាំងឡើងដែរ។
ប្រសិនបើជំនូននោះ ជាគោដែលត្រូវធ្វើជាគូរបានដុត គេត្រូវយកគោឈ្មោលល្អឥតខ្ចោះមួយក្បាល នាំទៅត្រង់ទ្វារនៃជំរំជួបអុលឡោះតាអាឡា ដើម្បីទូរអាសូមអុលឡោះតាអាឡាទទួលយក។
ស្តេចបាឡាក់បានយកគោ និងចៀមធ្វើគូរបាន ហើយជូនសាច់ខ្លះទៅបាឡាម ព្រមទាំងមេដឹកនាំដែលមកជាមួយអ្នក។
បាឡាមជម្រាបស្តេចបាឡាក់ថា៖ «សូមស្តេចឲ្យគេសង់អាសនៈប្រាំពីរនៅទីនេះ ហើយរៀបចំគោបាប្រាំពីរ និងចៀមឈ្មោលប្រាំពីរឲ្យខ្ញុំផង»។
ស្តេចបាឡាក់ក៏ធ្វើតាមពាក្យរបស់បាឡាម។ ស្តេចបាឡាក់ និងបាឡាមបានជូនគោបាមួយ និងចៀមឈ្មោលមួយ នៅលើអាសនៈនីមួយៗ។
បាឡាមជម្រាបស្តេចបាឡាក់ថា៖ «សូមស្តេចឲ្យគេសង់អាសនៈប្រាំពីរនៅទីនេះ ហើយរៀបចំគោបាប្រាំពីរ និងចៀមឈ្មោលប្រាំពីរឲ្យខ្ញុំផង»។
បាឡាមយល់ឃើញថា អុលឡោះតាអាឡាពេញចិត្តប្រទានពរដល់ជនជាតិអ៊ីស្រអែល គាត់មិនបានចេញទៅសួរអុលឡោះដូចមុនៗទេ តែលោកបែរមុខទៅរកវាលរហោស្ថាន។