Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 23:2 - អាល់គីតាប

2 ស្តេច​បាឡាក់​ក៏​ធ្វើ​តាម​ពាក្យ​របស់​បាឡាម។ ស្តេច​បាឡាក់ និង​បាឡាម​បាន​ជូន​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ នៅ​លើ​អាសនៈ​នី​មួយៗ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 បាឡាក​ក៏​ធ្វើ​តាម​ពាក្យ​របស់​បាឡាម ហើយ​បាឡាក និង​បាឡាម​ក៏​ថ្វាយ​គោ​ឈ្មោល និង​ចៀម​មួយ នៅ​លើ​អាស‌នា​នីមួយៗ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះ‌បាទ​បាឡាក់​ក៏​ធ្វើ​តាម​ពាក្យ​របស់​លោក​បាឡាម។ ព្រះ‌បាទ​បាឡាក់ និង​លោក​បាឡាម​បាន​ថ្វាយ​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ នៅ​លើ​អាសនៈ​នីមួយៗ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 បាឡាក​ទ្រង់​ក៏​ធ្វើ​ដូច​ជា​បាឡាម​បាន​ថា នោះ​បាឡាក ហើយ​នឹង​បាឡាម​ក៏​ថ្វាយ​គោ នឹង​ចៀម​មួយៗ​នៅ​លើ​អាសនា​ទាំង​នោះ

សូមមើលជំពូក ចម្លង




ជន‌គណនា 23:2
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​អំឡុង​ពេល​បុណ្យ​ប្រាំ‌ពីរ​ថ្ងៃ​នោះ មេ​ដឹក​នាំ​ត្រូវ​យក​គោ​បា​ប្រាំ‌ពីរ និង​ចៀម​ឈ្មោល​ប្រាំ‌ពីរ​ដ៏​ល្អ​ឥត​ខ្ចោះ មក​ជូន​រៀង​រាល់​ថ្ងៃ ជា​គូរបាន​ដុត ហើយ​រៀង​រាល់​ថ្ងៃ ត្រូវ​ជូន​ពពែ​ឈ្មោល​មួយ​ជា​គូរបាន​លោះ​បាប​ផង។


បាឡាម​ជម្រាប​ស្តេច​បាឡាក់​ថា៖ «សូម​ស្តេច​ឲ្យ​គេ​សង់​អាសនៈ​ប្រាំ‌ពីរ​នៅ​ទី​នេះ ហើយ​រៀប​ចំ​គោ​បា​ប្រាំ‌ពីរ និង​ចៀម​ឈ្មោល​ប្រាំ‌ពីរ​ឲ្យ​ខ្ញុំ​ផង»។


ស្តេច​នាំ​បាឡាម​ទៅ​វាល​សូភីម ដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ពីស្កា។ នៅ​ទី​នោះ ស្តេច​សង់​អាសនៈ​ប្រាំ‌ពីរ នៅ​លើ​អាសនៈ​នី​មួយៗ ស្តេច​ជូន​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ។


បាឡាម​ជម្រាប​ស្តេច​បាឡាក់​ថា៖ «សូម​ស្តេច​ឲ្យ​គេ​សង់​អាសនៈ​ប្រាំ‌ពីរ​នៅ​ទី​នេះ ហើយ​រៀបចំ​គោ​បា​ប្រាំ‌ពីរ និង​ចៀម​ឈ្មោល​ប្រាំ‌ពីរ​ឲ្យ​ខ្ញុំ​ផង»។


បាឡាម​ជម្រាប​ស្តេច​ថា៖ «សូម​ស្តេច​នៅ​ក្បែរ​គូរបាន​ដុត​របស់​ស្តេច​នេះ​ហើយ ខ្ញុំ​នឹង​ចេញ​ទៅ​ឆ្ងាយ​បន្តិច ប្រហែលអុលឡោះ‌តាអាឡា​មក​ជួប​ខ្ញុំ។ ពេល​អុលឡោះ​មាន​បន្ទូល​មក​ខ្ញុំ​យ៉ាង​ណាៗ​នោះ ខ្ញុំ​នឹង​នាំ​យក​មក​ជម្រាប​ស្តេច»។ បាឡាម​ក៏​ឡើង​ទៅ​លើ​កំពូល​ភ្នំ។


ស្តេច​បាឡាក់​ក៏​ធ្វើ​តាម​ពាក្យ​របស់​បាឡាម ហើយ​ជូន​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ​នៅ​លើ​អាសនៈ​នី​មួយៗ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម