Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 22:40 - អាល់គីតាប

40 ស្តេច​បាឡាក់​បាន​យក​គោ និង​ចៀម​ធ្វើ​គូរបាន ហើយ​ជូន​សាច់​ខ្លះ​ទៅ​បាឡាម ព្រម​ទាំង​មេ​ដឹក​នាំ​ដែល​មក​ជា​មួយ​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

40 បាឡាក​បាន​ថ្វាយ​គោ និង​ចៀម​ជា​យញ្ញ‌បូជា ហើយ​ផ្ញើ​ទៅ​ឲ្យ​បាឡាម និង​ទៅ​ឲ្យ​ពួក​មន្ត្រី​ដែល​នៅ​ជា‌មួយ​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

40 ព្រះ‌បាទ​បាឡាក់​បាន​យក​គោ និង​ចៀម ធ្វើ​យញ្ញ‌បូជា ហើយ​ជូន​សាច់​ខ្លះ​ទៅ​លោក​បាឡាម ព្រម​ទាំង​មេ​ដឹក​នាំ​ដែល​មក​ជា​មួយ​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

40 នោះ​បាឡាក​ទ្រង់​ថ្វាយ​គោ នឹង​ចៀម​ជា​យញ្ញ‌បូជា រួច​ផ្ញើ​ទៅ​ឲ្យ​បាឡាម នឹង​ពួក​មេ​ដែល​នៅ​ជា​មួយ​នឹង​គាត់។

សូមមើលជំពូក ចម្លង




ជន‌គណនា 22:40
7 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកកូប​បាន​ធ្វើ​គូរបាន​ជូន​អុលឡោះ​នៅ​លើ​ភ្នំ​នោះ ហើយ​អញ្ជើញ​បង‌ប្អូន​របស់​គាត់​មក​បរិភោគ​ជា​មួយ​គ្នា។ គេ​នាំ​គ្នា​បរិភោគ ហើយ​ពេល​យប់ គេ​ក៏​ស្នាក់​នៅ​លើ​ភ្នំ​នោះ​ទៅ។


ពួក​នោះ​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ងាយ​បង្ហូរ​ឈាម​ណាស់។


បាឡាម​ក៏​ទៅ​ជា​មួយ​ស្តេច​បាឡាក់ រហូត​ដល់​ក្រុង​គារយ៉ាត់–‌ហាសូត។


លុះ​ព្រឹក​ឡើង ស្តេច​បាឡាក់​បាន​នាំ​បាឡាម​ឡើងទៅ​បាម៉ុត–បាល។ នៅ​កន្លែង​នោះ​គាត់​អាច​មើល​ឃើញ​ប្រជា‌ជន​អ៊ីស្រ‌អែល​មួយ​ចំនួន។


ស្តេច​នាំ​បាឡាម​ទៅ​វាល​សូភីម ដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ពីស្កា។ នៅ​ទី​នោះ ស្តេច​សង់​អាសនៈ​ប្រាំ‌ពីរ នៅ​លើ​អាសនៈ​នី​មួយៗ ស្តេច​ជូន​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ។


ស្តេច​បាឡាក់​ក៏​ធ្វើ​តាម​ពាក្យ​របស់​បាឡាម។ ស្តេច​បាឡាក់ និង​បាឡាម​បាន​ជូន​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ នៅ​លើ​អាសនៈ​នី​មួយៗ។


ស្តេច​បាឡាក់​ក៏​ធ្វើ​តាម​ពាក្យ​របស់​បាឡាម ហើយ​ជូន​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ​នៅ​លើ​អាសនៈ​នី​មួយៗ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម