ដ្បិតពួកគេពុំបានយកអាហារ និងទឹក មកទទួលជនជាតិអ៊ីស្រអែលទេ។ ជនជាតិម៉ូអាប់បានសូកបាឡាមឲ្យដាក់បណ្ដាសាជនជាតិអ៊ីស្រអែល។ ប៉ុន្តែ អុលឡោះជាម្ចាស់របស់យើងបានប្ដូរបណ្ដាសា ឲ្យប្រែទៅជាពរវិញ។
ជនគណនា 22:3 - អាល់គីតាប ជនជាតិម៉ូអាប់ភ័យខ្លាច ហើយញ័ររន្ធត់នៅចំពោះមុខប្រជាជនអ៊ីស្រអែលដែលមានចំនួនដ៏ច្រើននេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សាសន៍ម៉ូអាប់ភ័យខ្លាចដល់ប្រជាជននោះជាខ្លាំង ហើយញ័ររន្ធត់នៅចំពោះមុខប្រជាជនអ៊ីស្រាអែល ព្រោះគេមានចំនួនដ៏ច្រើន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិម៉ូអាប់ភ័យខ្លាច ហើយញ័ររន្ធត់នៅចំពោះមុខប្រជាជនអ៊ីស្រាអែល ដែលមានចំនួនដ៏ច្រើននេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ សាសន៍ម៉ូអាប់ក៏ភ័យខ្លាចជាខ្លាំង ហើយមានចិត្តស្រយុតរន្ធត់ នៅមុខពួកកូនចៅអ៊ីស្រាអែល ដោយព្រោះគេមានគ្នាច្រើន |
ដ្បិតពួកគេពុំបានយកអាហារ និងទឹក មកទទួលជនជាតិអ៊ីស្រអែលទេ។ ជនជាតិម៉ូអាប់បានសូកបាឡាមឲ្យដាក់បណ្ដាសាជនជាតិអ៊ីស្រអែល។ ប៉ុន្តែ អុលឡោះជាម្ចាស់របស់យើងបានប្ដូរបណ្ដាសា ឲ្យប្រែទៅជាពរវិញ។
ទោះបីគ្មានមូលហេតុអ្វីគួរឲ្យភ័យខ្លាច ក៏ដោយ ក៏គេនាំគ្នាភ័យញាប់ញ័រដែរ ដ្បិតអុលឡោះធ្វើឲ្យខ្មាំងសត្រូវ របស់ប្រជារាស្ដ្រទ្រង់ស្លាប់ចោលឆ្អឹង ពួកគេនឹងត្រូវអាម៉ាស់មុខ ព្រោះអុលឡោះបានកំចាត់កំចាយពួកគេ។
ប៉ុន្តែ ជនជាតិអេស៊ីបសង្កត់សង្កិនជនជាតិអ៊ីស្រអែលរឹតតែខ្លាំងយ៉ាងណា ជនជាតិអ៊ីស្រអែលកើនចំនួនរឹតតែច្រើនឡើង ហើយរស់នៅពាសពេញស្រុកយ៉ាងនោះដែរ ជាហេតុបណ្តាលឲ្យជនជាតិអេស៊ីបភ័យខ្លាច។
មេទ័ពរបស់ស្រុកអេដុមនាំគ្នាញ័ររន្ធត់ ទាហានដ៏អង់អាចនៅស្រុកម៉ូអាប់ភិតភ័យ អ្នកស្រុកកាណានទាំងអស់ស្លុតស្មារតី។
មុនពេលអ្នកទៅដល់ យើងនឹងធ្វើឲ្យជាតិសាសន៍ទាំងអស់ញ័ររន្ធត់ យើងនឹងធ្វើឲ្យខ្មាំងសត្រូវរបស់អ្នក បាក់ទ័ពរត់ប្រាសអាយុ។
ពេលដំណឹងនេះលេចឮទៅដល់ស្រុកអេស៊ីប អ្នកស្រុកនាំគ្នាភ័យញ័រ ដូចកាលដែលគេបាន ឮដំណឹងពីហេតុការណ៍ដែលកើតមាន ដល់ក្រុងទីរ៉ុសដែរ។
ចាប់ពីថ្ងៃនេះទៅ យើងនឹងធ្វើឲ្យជាតិសាសន៍នៅគ្រប់ទីកន្លែងភ័យខ្លាច និងកោតស្ញប់ស្ញែងអ្នក។ ពេលណាឮសូរឈ្មោះអ្នក គេនឹងភ័យញាប់ញ័រ ហើយតក់ស្លុតនៅចំពោះមុខអ្នក”»។
បុរសទាំងពីរជម្រាបយ៉ូស្វេថា៖ «អុលឡោះតាអាឡាពិតជាបានប្រគល់ទឹកដីនេះទាំងមូលមកឲ្យយើងកាន់កាប់មែន សូម្បីតែប្រជាជនក្នុងស្រុក ក៏ញ័ររន្ធត់នៅចំពោះមុខយើងទាំងអស់គ្នាដែរ»។
ពួកគេឆ្លើយតបមកយ៉ូស្វេថា៖ «យើងខ្ញុំបានឮគេរៀបរាប់យ៉ាងលំអិតនូវហេតុការណ៍ទាំងប៉ុន្មានដែលអុលឡោះតាអាឡា ជាម្ចាស់របស់លោក បង្គាប់ដល់ម៉ូសាជាអ្នកបម្រើរបស់ទ្រង់ ឲ្យប្រគល់ស្រុកទាំងមូលដល់ពួកអ្នក និងឲ្យពួកអ្នកបំផ្លាញប្រជាជនទាំងអស់នៅក្នុងស្រុកនេះ។ យើងខ្ញុំខ្លាចពួកអ្នកយ៉ាងខ្លាំង ហើយក៏ភ័យបារម្ភចំពោះអាយុជីវិតរបស់យើងខ្ញុំដែរ នេះជាហេតុបណ្តាលឲ្យយើងខ្ញុំប្រព្រឹត្តដូច្នេះ។