ស្តេចសួរទៀតថា៖ «តើយើងនឹងចេញទៅច្បាំងតាមផ្លូវណា?»។ ស្តេចយ៉ូរ៉ាមតបថា «តាមផ្លូវវាលរហោស្ថានស្រុកអេដុម»។
ជនគណនា 21:4 - អាល់គីតាប ជនជាតិអ៊ីស្រអែលចេញដំណើរពីភ្នំហោរតាមផ្លូវសមុទ្រក្រហម ដើម្បីវាងស្រុកអេដុម។ តាមផ្លូវប្រជាជនបាក់ទឹកចិត្ត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេធ្វើដំណើរចេញពីភ្នំហោរ តាមផ្លូវទៅសមុទ្រក្រហម ដើម្បីដើរវាងស្រុកអេដុម ប៉ុន្តែ នៅតាមផ្លូវ ប្រជាជនមិនចេះអត់ទ្រាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអ៊ីស្រាអែលចេញដំណើរពីភ្នំហោរ តាមផ្លូវសមុទ្រកក់ ដើម្បីវាងស្រុកអេដុម។ តាមផ្លូវប្រជាជនបាក់ទឹកចិត្ត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគេធ្វើដំណើរពីភ្នំហោរដើរទៅ តាមផ្លូវសមុទ្រក្រហម ដើម្បីនឹងវាងព័ទ្ធស្រុកអេដំម តែបណ្តាជនមានចិត្តរវាត ដោយព្រោះផ្លូវនោះ |
ស្តេចសួរទៀតថា៖ «តើយើងនឹងចេញទៅច្បាំងតាមផ្លូវណា?»។ ស្តេចយ៉ូរ៉ាមតបថា «តាមផ្លូវវាលរហោស្ថានស្រុកអេដុម»។
ម៉ូសាក៏នាំបន្ទូលទាំងនោះទៅប្រាប់កូនចៅអ៊ីស្រអែល ប៉ុន្តែ ពួកគេមិនស្តាប់គាត់ឡើយ ព្រោះពួកគេបាក់ទឹកចិត្ត ដោយសារទុក្ខវេទនា ក្នុងភាពជាទាសករ។
ជនជាតិអាម៉ាឡេក និងជនជាតិកាណានរស់នៅតាមវាលទំនាប។ ដូច្នេះ ស្អែកអ្នករាល់គ្នាត្រូវបកក្រោយ វិលត្រឡប់ទៅវាលរហោស្ថានឆ្ពោះទៅកាន់សមុទ្រក្រហមវិញ»។
ម៉ូសាបានធ្វើតាមបន្ទូលដែលអុលឡោះតាអាឡាបង្គាប់មកគាត់។ ពួកគាត់នាំគ្នាឡើងទៅលើភ្នំហោរនៅចំពោះមុខសហគមន៍អ៊ីស្រអែលទាំងមូល។
ហេតុអ្វីបានជាអ្នករាល់គ្នាចង់ធ្វើឲ្យជនជាតិអ៊ីស្រអែលបាក់ទឹកចិត្ត មិនចូលទៅក្នុងទឹកដី ដែលអុលឡោះតាអាឡាប្រទានមកពួកគេ?
ពួកគេបានឡើងទៅដល់ជ្រលងភ្នំអេសកុល ហើយបន្ទាប់ពីបានពិនិត្យមើលស្រុករួច ពួកគេធ្វើឲ្យជនជាតិអ៊ីស្រអែលបាក់ទឹកចិត្ត មិនចូលទៅក្នុងទឹកដីដែលអុលឡោះតាអាឡាប្រទានមកពួកគេ។
លោកដាស់តឿនពួកសិស្សឲ្យតាំងចិត្ដមាំមួន និងលើកទឹកចិត្ដគេឲ្យមានជំនឿខ្ជាប់ខ្ជួន ដោយមានប្រសាសន៍ថា៖ «យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីឲ្យបានចូលក្នុងនគររបស់អុលឡោះ»។
ចំណែកឯអ្នករាល់គ្នាវិញ ចូរចេញដំណើរត្រឡប់ទៅវាលរហោស្ថាន តម្រង់ឆ្ពោះទៅកាន់សមុទ្រក្រហមវិញ”។
បន្ទាប់មក ពួកយើងក៏ចេញដំណើរទៅវាលរហោស្ថាន តាមផ្លូវសមុទ្រក្រហមដូចអុលឡោះតាអាឡាមានបន្ទូលមកខ្ញុំ។ ពួកយើងធ្វើដំណើរចុះឡើង ក្នុងតំបន់ភ្នំសៀរ ជាច្រើនថ្ងៃ»។
ក្រោយមក ជនជាតិអ៊ីស្រអែលក៏បន្តដំណើរទៅមុខទៀត ឆ្លងកាត់វាលរហោស្ថាន ដោយដើរវាងស្រុកអេដុម និងស្រុកម៉ូអាប់ មកដល់ខាងកើតស្រុកម៉ូអាប់។ ពួកគេបោះជំរំនៅត្រើយខាងនាយស្ទឹងអើណូន គឺឥតបានចូលទៅក្នុងទឹកដីរបស់ជនជាតិម៉ូអាប់ទេ។ ស្ទឹងអើណូនជាព្រំប្រទល់នៃទឹកដីរបស់ជនជាតិម៉ូអាប់។