បន្ទាប់មក ពួកគេចេញដំណើរពីវាលរហោស្ថានឆ្ពោះទៅម៉ាថាណា ពីម៉ាថាណា ទៅណាហាលាល ពីណាហាលាល ទៅបាម៉ុត
ជនគណនា 21:20 - អាល់គីតាប ពីបាម៉ុតទៅជ្រលងភ្នំដែលស្ថិតនៅវាលស្រុកម៉ូអាប់ ហើយទៅដល់កំពូលភ្នំពីស្កា ដែលស្ថិតនៅពីលើវាលរហោស្ថាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយពីបាម៉ូត ទៅជ្រលងភ្នំដែលនៅស្ថិតនៅវាលស្រុកម៉ូអាប់ ជាប់កំពូលភ្នំពីសកា ដែលនៅពីលើវាលរហោស្ថាន ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពីបាម៉ុតទៅជ្រលងភ្នំដែលស្ថិតនៅវាលស្រុកម៉ូអាប់ ហើយទៅដល់កំពូលភ្នំពីស្កា ដែលស្ថិតនៅជាប់វាលរហោស្ថាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយពីបាម៉ូត ដែលនៅក្នុងច្រកភ្នំនៅស្រុកម៉ូអាប់ ក៏ទៅដល់កំពូលភ្នំពីសកា ដែលបែរទៅខាងទីរហោស្ថាន។ |
បន្ទាប់មក ពួកគេចេញដំណើរពីវាលរហោស្ថានឆ្ពោះទៅម៉ាថាណា ពីម៉ាថាណា ទៅណាហាលាល ពីណាហាលាល ទៅបាម៉ុត
ជនជាតិអ៊ីស្រអែលចាត់អ្នកនាំសារឲ្យទៅជួបស្តេចស៊ីហុន ជាស្តេចរបស់ជនជាតិអាម៉ូរី ប្រាប់ថា៖
ជនជាតិអ៊ីស្រអែលចេញដំណើរពីទីនោះ ទៅបោះជំរំនៅវាលទំនាបស្រុកម៉ូអាប់ នៅត្រើយខាងកើតទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។
ស្តេចនាំបាឡាមទៅវាលសូភីម ដែលស្ថិតនៅលើកំពូលភ្នំពីស្កា។ នៅទីនោះ ស្តេចសង់អាសនៈប្រាំពីរ នៅលើអាសនៈនីមួយៗ ស្តេចជូនគោបាមួយ និងចៀមឈ្មោលមួយ។
នេះជាចំនួនជនជាតិអ៊ីស្រអែលដែលម៉ូសា និងអ៊ីមុាំអេឡាសារបានជំរឿននៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ទល់មុខនឹងក្រុងយេរីខូ។
កាលនៅត្រើយខាងកើតទន្លេយ័រដាន់ គឺនៅក្នុងស្រុកម៉ូអាបម៉ូសាចាប់ផ្តើមបង្រៀនហ៊ូកុំដូចតទៅ៖
ចូរឡើងទៅលើភ្នំពីសកា ហើយក្រឡេកមើលទៅទិសខាងលិច ទិសខាងជើង ទិសខាងត្បូង និងទិសខាងកើត។ អ្នកមើលឃើញស្រុកនោះ តែអ្នកមិនអាចឆ្លងទន្លេយ័រដាន់នេះចូលទៅបានឡើយ។
ម៉ូសាឡើងពីវាលទំនាបស្រុកម៉ូអាប់ឆ្ពោះទៅភ្នំនេបូ ត្រង់កំពូលភ្នំពីស្កា ដែលស្ថិតនៅទល់មុខក្រុងយេរីខូ។ អុលឡោះតាអាឡាបានបង្ហាញឲ្យគាត់ឃើញស្រុកទាំងមូល គឺទឹកដីស្រុកកាឡាតរហូតដល់ក្រុងដាន់
វាលទំនាបអារ៉ាបាទាំងមូល ដែលស្ថិតនៅខាងកើតទន្លេយ័រដាន់ រហូតដល់សមុទ្រអារ៉ាបា ដែលនៅជើងភ្នំពីសកា។