Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 21:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ហើយ​ពី​បាម៉ូត ទៅ​ជ្រលង​ភ្នំ​ដែល​នៅ​ស្ថិត​នៅ​វាល​ស្រុក​ម៉ូអាប់ ជាប់​កំពូល​ភ្នំ​ពីសកា ដែល​នៅ​ពី​លើ​វាល​រហោ‌ស្ថាន ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ពី​បាម៉ុត​ទៅ​ជ្រលង​ភ្នំ​ដែល​ស្ថិត​នៅ​វាល​ស្រុក​ម៉ូអាប់ ហើយ​ទៅ​ដល់​កំពូល​ភ្នំ​ពី​ស្កា ដែល​ស្ថិត​នៅ​ជាប់​វាល‌រហោ‌ស្ថាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ហើយ​ពី​បាម៉ូត ដែល​នៅ​ក្នុង​ច្រក​ភ្នំ​នៅ​ស្រុក​ម៉ូអាប់ ក៏​ទៅ​ដល់​កំពូល​ភ្នំ​ពី​សកា ដែល​បែរ​ទៅ​ខាង​ទី​រហោ‌ស្ថាន។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ពី​បាម៉ុត​ទៅ​ជ្រលង​ភ្នំ​ដែល​ស្ថិត​នៅ​វាល​ស្រុក​ម៉ូអាប់ ហើយ​ទៅ​ដល់​កំពូល​ភ្នំ​ពី​ស្កា ដែល​ស្ថិត​នៅ​ពី​លើ​វាល​រហោ‌ស្ថាន។

សូមមើលជំពូក ចម្លង




ជន‌គណនា 21:20
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ចេញ​ពី​ម៉ាថាណា ទៅ​ណាហា‌លាល ពី​ណាហា‌លាល ទៅ​បាម៉ូត


ពេល​នោះ អ៊ីស្រាអែល​ចាត់​អ្នក​នាំ​សារ​ទៅ​ជួប​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី​ទូល​ថា៖


បន្ទាប់​មក កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ចេញ​ដំណើរ​ទៅ​បោះ​ជំរំ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ នៅ​ត្រើយ​ម្ខាង​ទន្លេ​យ័រ‌ដាន់ ត្រង់​យេរីខូរ។


ស្ដេច​ក៏​នាំ​គាត់​ទៅ​កាន់​វាល​សូភិម គឺ​ទៅ​លើ​កំពូល​ភ្នំ​ពីសកា ហើយ​សង់​អាស‌នា​ប្រាំពីរ រួច​ថ្វាយ​គោ​ឈ្មោល​មួយ និង​ចៀម​ឈ្មោល​មួយ នៅ​លើ​អាស‌នា​នីមួយៗ។


ដូច្នេះ បាឡាក​ក៏​នាំ​បាឡាម​ទៅ​លើ​កំពូល​ភ្នំ​ពេអរ ដែល​មើល​ទៅ​ឃើញ​ទី​រហោ‌ស្ថាន ។


នេះ​ជា​អស់​អ្នក​ដែល​លោក​ម៉ូសេ និង​សង្ឃ​អេលាសារ​បាន​រាប់។ លោក​បាន​រាប់​ប្រជាជន​អ៊ីស្រា‌អែល​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ជិត​ទន្លេ​យ័រ‌ដាន់ ទល់​មុខ​ក្រុង​យេរីខូរ។


នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ក្នុង​ស្រុក​ម៉ូអាប់ លោក​ម៉ូសេ​ចាប់​ផ្ដើម​ពន្យល់​ក្រឹត្យ​វិន័យ​នេះ ដោយ​ពាក្យ​ថា៖


ចូរ​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ពីសកា រួច​ក្រឡេក​ភ្នែក​មើល​ទៅ​ទិស​ខាង​លិច ទិស​ខាង​ជើង ទិស​ខាង​ត្បូង និង​ទិស​ខាង​កើត​ទៅ ហើយ​មើល​ឲ្យ​ច្បាស់​នឹង​ភ្នែក​របស់​អ្នក​ចុះ ដ្បិត​អ្នក​មិន​ត្រូវ​ឆ្លង​ទន្លេ​យ័រ‌ដាន់​នេះ​ឡើយ។


បន្ទាប់មក លោក​ម៉ូសេបាន​ឡើង​ពី​វាល​ទំនាប​ស្រុក​ម៉ូអាប់ ទៅ​ភ្នំ​នេបូរ ត្រង់​ដល់​កំពូល​ពីសកា ដែល​ទល់​មុខ​នឹង​ក្រុង​យេរីខូរ ហើយ​ព្រះ‌យេហូវ៉ាបាន​បង្ហាញឲ្យ​លោក​ឃើញ​ស្រុក​ទាំង​អស់ គឺ​ទឹកដីស្រុក​កាឡាត រហូត​ដល់​ក្រុង​ដាន់


រួម​ទាំង​ស្រុក​វាល​ទាំង​មូល​ដែល​នៅ​ត្រើយ​ទន្លេ​យ័រ‌ដាន់​ខាង​កើត រហូត​ដល់​សមុទ្រ​អារ៉ាបា ត្រង់​ជើង​ភ្នំ​ពីសកា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម