ពួកគេភ្លេចថាអុលឡោះបានសង្គ្រោះពួកគេ ដោយស្នាដៃដ៏ឧត្តុង្គឧត្ដមនៅស្រុកអេស៊ីប
ជនគណនា 20:4 - អាល់គីតាប ហេតុអ្វីបានជាពួកអ្នកនាំក្រុមជំអះរបស់អុលឡោះតាអាឡា ឲ្យមកស្លាប់នៅវាលរហោស្ថាននេះ ជាមួយហ្វូងសត្វរបស់ពួកយើងដូច្នេះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុអ្វីបានជាលោកនាំក្រុមជំនុំរបស់ព្រះយេហូវ៉ាមកក្នុងទីរហោស្ថាន ឲ្យយើងត្រូវស្លាប់នៅទីនេះ ជាមួយហ្វូងសត្វរបស់យើងដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុអ្វីបានជាពួកលោកនាំក្រុមជំនុំរបស់ព្រះអម្ចាស់ឲ្យមកស្លាប់ នៅវាលរហោស្ថាននេះ ជាមួយហ្វូងសត្វរបស់ពួកយើងដូច្នេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុអ្វីបានជាលោកនាំពួកជំនុំផងព្រះយេហូវ៉ាមកក្នុងទីរហោស្ថាន ឲ្យយើងត្រូវស្លាប់នៅទីនេះ ព្រមទាំងហ្វូងសត្វរបស់យើងផងដូច្នេះ |
ពួកគេភ្លេចថាអុលឡោះបានសង្គ្រោះពួកគេ ដោយស្នាដៃដ៏ឧត្តុង្គឧត្ដមនៅស្រុកអេស៊ីប
ជនជាតិអ៊ីស្រអែលពោលទៅកាន់អ្នកទាំងពីរថា៖ «កាលនៅស្រុកអេស៊ីប ពួកយើងធ្លាប់អង្គុយជុំវិញឆ្នាំងដែលមានសាច់ និងមានអាហារដ៏បរិបូណ៌! ប្រសិនបើអុលឡោះតាអាឡាប្រហារពួកយើងនៅទីនោះ ប្រសើរជាងឲ្យអ្នកទាំងពីរនាំពួកយើងទាំងអស់គ្នា មកស្លាប់ដោយអត់ឃ្លានក្នុងវាលរហោស្ថាននេះ!»។
នៅទីនោះ ដោយប្រជាជនស្រេកទឹកខ្លាំងពេក ពួកគេនាំគ្នារអ៊ូរទាំដាក់ម៉ូសាទាំងពោលថា៖ «ហេតុអ្វីបានជាអ្នកនាំពួកយើងចេញពីស្រុកអេស៊ីប ឲ្យពួកយើង ព្រមទាំងកូនចៅ និងហ្វូងសត្វរបស់ពួកយើងស្លាប់ដោយអត់ទឹកដូច្នេះ?»។
ពួកគេពោលទៅកាន់អ្នកទាំងពីរថា៖ «សូមអុលឡោះតាអាឡាមើល ហើយដាក់ទោសអ្នកទាំងពីរចុះ! អ្នកទាំងពីរធ្វើឲ្យស្តេចហ្វៀរ៉អ៊ូន និងពួកមន្ត្រីទាំងអស់ស្អប់ពួកយើង។ អ្នកទាំងពីរបានហុចដាវទៅឲ្យពួកគេសម្លាប់យើង»។
អ្នករាល់គ្នានឹងបរិភោគពេញមួយខែ គឺរហូតទាល់តែឆ្អែតឆ្អន់ ហើយជិនណាយទៀតផង ដ្បិតអ្នករាល់គ្នាបោះបង់ចោលអុលឡោះតាអាឡាដែលនៅក្នុងចំណោមអ្នករាល់គ្នា។ អ្នករាល់គ្នាយំសោកដាក់ទ្រង់ទាំងពោលថា ហេតុអ្វីបានជាពួកយើងនាំគ្នាចេញពីស្រុកអេស៊ីបដូច្នេះ?”»។
ពួកយើងធ្លាប់បរិភោគត្រី ឥតគិតថ្លៃនៅស្រុកអេស៊ីប ហើយពួកយើងក៏ធ្លាប់បរិភោគត្រសក់ ឪឡឹក ស្លឹកខ្ទឹម ខ្ទឹមក្រហម ខ្ទឹមសដែរ ពួកយើងនឹកម្ហូបអាហារទាំងនោះណាស់!
ប្រជាជនអ៊ីស្រអែលទាំងមូលនាំគ្នាប្រឆាំងនឹងម៉ូសា ព្រមទាំងហារូន។ សហគមន៍ទាំងមូលពោលមកកាន់អ្នកទាំងពីរថា៖ «បើទុកឲ្យពួកយើងស្លាប់នៅស្រុកអេស៊ីបនោះ ប្រសើរជាងស្លាប់នៅវាលរហោស្ថាននេះ!។
នៅថ្ងៃបន្ទាប់ សហគមន៍អ៊ីស្រអែលទាំងមូល នាំគ្នារអ៊ូរទាំដាក់ម៉ូសា និងហារូនថា៖ «អ្នកទាំងពីរបានធ្វើឲ្យប្រជាជនរបស់អុលឡោះតាអាឡាបាត់បង់ជីវិត!»។
ជនជាតិអ៊ីស្រអែល បានបដិសេធមិនទទួលស្គាល់ម៉ូសានេះទេ ដោយពោលថា “នរណាបានតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រមលើយើង?”។ ក៏ប៉ុន្ដែ អុលឡោះបានចាត់គាត់ឲ្យទៅ ក្នុងឋានៈជាមេដឹកនាំ និងជាអ្នករំដោះ ដោយមានជំនួយពីម៉ាឡាអ៊ីកាត់ ដែលបានបង្ហាញខ្លួនឲ្យគាត់ឃើញក្នុងគុម្ពោត។
នៅពេលជនជាតិអ៊ីស្រអែលចេញពីស្រុកអេស៊ីប ពួកគេបានឆ្លងកាត់វាលរហោស្ថានរហូតដល់សមុទ្រក្រហម ហើយក៏មកដល់កាដែស។