Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 11:5 - អាល់គីតាប

5 ពួក​យើង​ធ្លាប់​បរិភោគ​ត្រី ឥត​គិត​ថ្លៃ​នៅ​ស្រុក​អេស៊ីប ហើយ​ពួក​យើង​ក៏​ធ្លាប់​បរិភោគ​ត្រសក់ ឪឡឹក ស្លឹក​ខ្ទឹម ខ្ទឹម​ក្រហម ខ្ទឹម​ស​ដែរ ពួក​យើង​នឹក​ម្ហូប​អាហារ​ទាំង​នោះ​ណាស់!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 យើង​នឹក​ឃើញ​ពី​ត្រី​ដែល​យើង​បរិ‌ភោគ​ដោយ​ឥត​គិត​ថ្លៃ​នៅ​ស្រុក​អេស៊ីព្ទ ពី​ត្រសក់ ឪឡឹក ខ្ទឹម‌ខ្យល់ ខ្ទឹម‌ក្រហម និង​ខ្ទឹម​ស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ពួក​យើង​ធ្លាប់​បរិភោគ​ត្រី ឥត​គិត​ថ្លៃ នៅ​ស្រុក​អេស៊ីប ហើយ​ពួក​យើង​ក៏​ធ្លាប់​បរិភោគ​ត្រសក់ ឪឡឹក ស្លឹក​ខ្ទឹម ខ្ទឹម​ក្រហម ខ្ទឹម​ស​ដែរ ពួក​យើង​នឹក​ម្ហូប​អាហារ​ទាំង​នោះ​ណាស់!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 យើង​នឹក​រំឭក​ពី​ត្រី​ដែល​យើង​បាន​បរិភោគ​នៅ​ស្រុក​អេស៊ីព្ទ​ជា​ឥត​ថ្លៃ ហើយ​ពី​ត្រសក់ ឪឡឹក ខ្ទឹម​ខ្យល់ ខ្ទឹម​សំឡ នឹង​ខ្ទឹម​ស​ផង

សូមមើលជំពូក ចម្លង




ជន‌គណនា 11:5
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ដេញ​ពួក​គេ​ចេញ​ពី​ចំណោម មនុស្ស​លោក ដោយ​អំណាច​របស់​ទ្រង់ សូម​ដាក់​ទោស​ពួក​គេ ឲ្យ​ជីវិត​ពួក​គេ រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង តាំង​ពី​កូន​រហូត​ដល់​ចៅ។


ជន‌ជាតិ​អ៊ីស្រ‌អែល​ពោល​ទៅ​កាន់​អ្នក​ទាំង​ពីរ​ថា៖ «កាល​នៅ​ស្រុក​អេស៊ីប ពួក​យើង​ធ្លាប់​អង្គុយ​ជុំ​វិញ​ឆ្នាំង​ដែល​មាន​សាច់ និង​មាន​អាហារ​ដ៏​បរិបូណ៌! ប្រសិន​បើអុលឡោះ‌តាអាឡា​ប្រហារ​ពួក​យើង​នៅ​ទី​នោះ ប្រសើរ​ជាង​ឲ្យ​អ្នក​ទាំង​ពីរ​នាំ​ពួក​យើង​ទាំង​អស់​គ្នា មក​ស្លាប់​ដោយ​អត់​ឃ្លាន​ក្នុង​វាល​រហោ‌ស្ថាន​នេះ!»។


គឺ​នៅ​សល់​តែ​ក្រុង​ស៊ីយ៉ូន​ដែល​ប្រៀប​ដូច​ជា​ខ្ទម នៅ​ក្នុង​ចម្ការ​ទំពាំង‌បាយជូរ ឬ​ដូច​ខ្ទម​នៅ​ចម្ការ​ត្រសក់ ឬ​ដូច​ក្រុង​ដែល​ខ្មាំង​ឡោម‌ព័ទ្ធ។


ហើយ​ប្រសិន​បើ​អ្នក​រាល់​គ្នា​ពោល​ថា “យើង​ខ្ញុំ​នឹង​ទៅ​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប ដើម្បី​កុំ​ឲ្យ​ឃើញ​សង្គ្រាម កុំ​ឲ្យ​ឮ​សំឡេង​ត្រែ កុំ​ឲ្យ​ខ្វះ​អាហារ​បរិភោគ!”


ប៉ុន្តែ តាំង​ពី​យើង​ឈប់​ដុត​គ្រឿង​ក្រអូប និង​ឈប់​ច្រួច‌ស្រា​សែន​ម្ចាស់‌ក្សត្រី​នៅ​សូរ៉កា យើង​ខ្វះ​ខាត​សព្វ​គ្រប់ ព្រម​ទាំង​ត្រូវ​វិនាស​ដោយ​មុខ​ដាវ និង​ដោយ​ទុរ្ភិក្ស»។


ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​នាំ​គ្នា​ប្រឆាំង​នឹង​ម៉ូសា ព្រម​ទាំង​ហារូន។ សហគមន៍​ទាំង​មូល​ពោល​មក​កាន់​អ្នក​ទាំង​ពីរ​ថា៖ «បើ​ទុក​ឲ្យ​ពួក​យើង​ស្លាប់​នៅ​ស្រុក​អេស៊ីប​នោះ ប្រសើរ​ជាង​ស្លាប់​នៅ​វាល​រហោ‌ស្ថាន​នេះ!។


ដល់​ទី​បំផុត​អ្នក​ទាំង​នោះ​ត្រូវ​វិនាស​អន្ដរាយ គេ​យក​ក្រពះ​ធ្វើ​ជា​ព្រះ យក​កេរ្ដិ៍​ខ្មាស​ធ្វើ​ជា​កិត្ដិយសហើយ​គិត​តែ​ពី​អ្វីៗ​ដែល​នៅ​លើ​ផែនដី​នេះ​ប៉ុណ្ណោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម