នៅពេលដែលហារូនកំពុងតែនិយាយទៅកាន់សហគមន៍អ៊ីស្រអែលទាំងមូល ពួកគេនាំគ្នាបែរមើលទៅវាលរហោស្ថានឃើញសិរីរុងរឿងរបស់អុលឡោះតាអាឡាលេចមកនៅក្នុងពពក។
ជនគណនា 16:42 - អាល់គីតាប សហគមន៍លើកគ្នាប្រឆាំងនឹងម៉ូសា ព្រមទាំងហារូន ប៉ុន្តែ ពេលពួកគេបែរមុខទៅរកជំរំជួបអុលឡោះតាអាឡា នោះស្រាប់តែមានពពកគ្របបាំងជំរំ ហើយសិរីរុងរឿងរបស់អុលឡោះតាអាឡាក៏លេចមកដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលក្រុមជំនុំបានលើកគ្នាទាស់នឹងលោកម៉ូសេ ព្រមទាំងអើរ៉ុន នោះគេបែរមុខទៅត្រសាលជំនុំ ឃើញពពកមានគ្របលើត្រសាល ហើយសិរីល្អរបស់ព្រះយេហូវ៉ាក៏លេចមកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សហគមន៍លើកគ្នាប្រឆាំងនឹងលោកម៉ូសេ ព្រមទាំងលោកអើរ៉ុន ប៉ុន្តែ ពេលពួកគេបែរមុខទៅរកពន្លាជួបព្រះអម្ចាស់ នោះស្រាប់តែមានពពក*គ្របបាំងពន្លា ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ក៏លេចមកដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែកាលពួកជំនុំបានប្រជុំគ្នាទាស់នឹងម៉ូសេ ហើយនឹងអើរ៉ុនដូច្នេះ នោះគេក្រឡេកមើលទៅខាងត្រសាលជំនុំ ឃើញពពកមកគ្របលើត្រសាល ហើយសិរីល្អនៃព្រះយេហូវ៉ាក៏លេចមកដែរ |
នៅពេលដែលហារូនកំពុងតែនិយាយទៅកាន់សហគមន៍អ៊ីស្រអែលទាំងមូល ពួកគេនាំគ្នាបែរមើលទៅវាលរហោស្ថានឃើញសិរីរុងរឿងរបស់អុលឡោះតាអាឡាលេចមកនៅក្នុងពពក។
ព្រឹកស្អែក អ្នករាល់គ្នានឹងឃើញសិរីរុងរឿងរបស់អុលឡោះតាអាឡា ដ្បិតទ្រង់ឮពាក្យដែលអ្នករាល់គ្នារអ៊ូរទាំដាក់ទ្រង់។ តើយើងទាំងពីរនាក់នេះជាអ្វី បានជាអ្នករាល់គ្នារអ៊ូរទាំដាក់យើងដូច្នេះ?»។
សិរីរុងរឿងរបស់អុលឡោះតាអាឡាស្ថិតនៅលើភ្នំស៊ីណៃ ហើយពពកគ្របបាំងលើភ្នំអស់រយៈពេលប្រាំមួយថ្ងៃ។ នៅថ្ងៃទីប្រាំពីរ អុលឡោះតាអាឡាត្រាស់ហៅម៉ូសាពីក្នុងពពក។
ម៉ូសា និងហារូននាំគ្នាចូលក្នុងជំរំជួបអុលឡោះតាអាឡា រួចចេញមកវិញ ជូនពរប្រជាជន។ ពេលនោះ សិរីរុងរឿងរបស់អុលឡោះតាអាឡាលេចមកឲ្យប្រជាជនទាំងមូលឃើញ
ពេលនោះសហគមន៍ទាំងមូល គិតគ្នាបំរុងយកដុំថ្មគប់សម្លាប់ពួកគាត់ ប៉ុន្តែ សិរីរុងរឿងរបស់អុលឡោះតាអាឡាលេចមក នៅលើជំរំជួបអុលឡោះតាអាឡាឲ្យជនជាតិអ៊ីស្រអែលទាំងអស់ឃើញ។
លោកកូរេ ប្រមូលបក្សពួករបស់គាត់មកឈរទល់មុខនឹងអ្នកទាំងពីរ នៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។ ពេលនោះ សិរីរុងរឿងរបស់អុលឡោះតាអាឡាលេចមកឲ្យសហគមន៍ទាំងមូលឃើញ។
ពេលនោះ គ្មានទឹកសម្រាប់សហគមន៍ទេ។ ដូច្នេះ ពួកគេក៏លើកគ្នាទៅប្រឆាំងនឹងម៉ូសា ព្រមទាំងហារូន។
ម៉ូសា និងហារូននាំគ្នាចាកចេញពីក្រុមជំអះ ឆ្ពោះទៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។ អ្នកទាំងពីរក្រាបចុះ អោនមុខដល់ដី ហើយសិរីរុងរឿងរបស់អុលឡោះតាអាឡាលេចមកឲ្យអ្នកទាំងពីរឃើញ។