Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 16:42 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

42 តែ​កាល​ពួក​ជំនុំ​បាន​ប្រជុំ​គ្នា​ទាស់​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ដូច្នេះ នោះ​គេ​ក្រឡេក​មើល​ទៅ​ខាង​ត្រសាល​ជំនុំ ឃើញ​ពពក​មក​គ្រប​លើ​ត្រសាល ហើយ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ក៏​លេច​មក​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

42 កាល​ក្រុម​ជំនុំ​បាន​លើក​គ្នា​ទាស់​នឹង​លោក​ម៉ូសេ ព្រម​ទាំង​អើរ៉ុន នោះ​គេ​បែរ​មុខ​ទៅ​ត្រសាល​ជំនុំ ឃើញ​ពពក​មាន​គ្រប​លើ​ត្រសាល ហើយ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា​ក៏​លេច​មក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

42 សហគមន៍​លើក​គ្នា​ប្រឆាំង​នឹង​លោក​ម៉ូសេ ព្រម​ទាំង​លោក​អើរ៉ុន ប៉ុន្តែ ពេល​ពួក​គេ​បែរ​មុខ​ទៅ​រក​ពន្លា​ជួប​ព្រះ‌អម្ចាស់ នោះ​ស្រាប់​តែ​មាន​ពពក*​គ្រប​បាំង​ពន្លា ហើយ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​ក៏​លេច​មក​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

42 សហគមន៍​លើក​គ្នា​ប្រឆាំង​នឹង​ម៉ូសា ព្រម​ទាំង​ហារូន ប៉ុន្តែ ពេល​ពួក​គេ​បែរ​មុខ​ទៅ​រក​ជំរំ​ជួប​អុលឡោះ‌តាអាឡា នោះ​ស្រាប់​តែ​មាន​ពពក​គ្រប​បាំង​ជំរំ ហើយ​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា​ក៏​លេច​មក​ដែរ

សូមមើលជំពូក ចម្លង




ជន‌គណនា 16:42
10 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​អើរ៉ុន​កំពុង​និយាយ​នឹង​ពួក​ជំនុំ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់ នោះ​គេ​ងាក​បែរ​ទៅ​ឯ​ទី​រហោ‌ស្ថាន ឃើញ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​លេច​មក​ក្នុង​ពពក


ហើយ​ដល់​ព្រឹក​ឡើង នោះ​អ្នក​រាល់​គ្នា​នឹង​ឃើញ​សិរី‌ល្អ​របស់​ទ្រង់ ដ្បិត​ទ្រង់​បាន​ឮ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ត្អូញ‌ត្អែរ​នឹង​ទ្រង់​ហើយ ឯ​យើង តើ​យើង​ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្អូញ‌ត្អែរ​នឹង​យើង​ដូច្នេះ


សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ក៏​នៅ​លើ​ភ្នំ ហើយ​ពពក​ក៏​គ្រប​លើ​ភ្នំ​ពេញ​ចំនួន​៦​ថ្ងៃ លុះ​ដល់​ថ្ងៃ​ទី​៧ ទើប​ទ្រង់​មាន​បន្ទូល​ពី​កណ្តាល​ពពក​ហៅ​ម៉ូសេ


ម៉ូសេ នឹង​អើរ៉ុន​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ រួច​ចេញ​មក​វិញ​ឲ្យ​ពរ​ដល់​បណ្តាជន នោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ក៏​លេច​មក​ឲ្យ​គេ​ឃើញ​ទាំង​អស់​គ្នា


ឯ​ពួក​ជំនុំ​ទាំង​អស់​ក៏​ប្រាប់​គ្នា​ថា ចូរ​ចោល​គេ​នឹង​ថ្ម​ទៅ តែ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​បាន​លេច​មក​ក្នុង​ត្រសាល​ជំនុំ ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ឃើញ។


ឯ​កូរេ​ក៏​ប្រមូល​ពួក​ជំនុំ​ទាំង​អស់​គ្នា មក​ទាស់​នឹង​លោក​ទាំង​២ នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ គ្រា​នោះ សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ក៏​លេច​មក ឲ្យ​ពួក​ជំនុំ​ទាំង​អស់​ឃើញ។


ឯ​ម៉ូសេ នឹង​អើរ៉ុន​ក៏​ទៅ​ឯ​ត្រង់​មុខ​ត្រសាល​ជំនុំ


កន្លែង​នោះ​គ្មាន​ទឹក​ឲ្យ​ពួក​ជំនុំ​ផឹក​សោះ ដូច្នេះ​គេ​ក៏​មូល​គ្នា​មក​ទាស់​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន


ឯ​ម៉ូសេ នឹង​អើរ៉ុន ក៏​ចេញ​ពី​ពួក​ជំនុំ​ទៅ​ឯ​មាត់​ទ្វារ​ត្រសាល​ជំនុំ ទំលាក់​ខ្លួន​ក្រាប​ផ្កាប់​មុខ​ចុះ នោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​លេច​មក​ឲ្យ​ឃើញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម