អ្នកទាំងនោះលើកគ្នា បះបោរប្រឆាំងនឹងម៉ូសាដោយមានជនជាតិអ៊ីស្រអែលពីររយហាសិបនាក់ ដែលសុទ្ធតែជាមេដឹកនាំ និងជាតំណាងសហគមន៍ ហើយជាអ្នកមានឈ្មោះល្បីជួយគាំទ្រផង។
បានលើកគ្នាបះបោរប្រឆាំងនឹងលោកម៉ូសេ ដោយមានប្រជាជនអ៊ីស្រាអែលពីររយហាសិបនាក់ ដែលសុទ្ធតែជាមេដឹកនាំលើក្រុមជំនុំ ជាមនុស្សរើសតាំងក្នុងចំណោមពួកគេ ហើយជាអ្នកមានឈ្មោះល្បីចូលរួម។
អ្នកទាំងនោះលើកគ្នាបះបោរប្រឆាំងនឹងលោកម៉ូសេ ដោយមានជនជាតិអ៊ីស្រាអែលពីររយហាសិបនាក់ ដែលសុទ្ធតែជាមេដឹកនាំ និងជាតំណាងសហគមន៍ ហើយជាអ្នកមានឈ្មោះល្បីជួយគាំទ្រផង។
គេលើកគ្នានៅមុខម៉ូសេ ជាមួយនឹងមនុស្ស២៥០នាក់ ក្នុងពួកកូនចៅអ៊ីស្រាអែលដែលសុទ្ធតែជាកំពូលលើពួកជំនុំ ជាមនុស្សរើសតាំងក្នុងពួកគេ ហើយក៏មានល្បីឈ្មោះផង
សម័យនោះ មានមនុស្សមាឌធំៗរស់នៅលើផែនដី ហើយក្រោយមកក៏នៅតែមានដែរ។ អ្នកទាំងនោះកើតនៅជំនាន់ដែលពួកម៉ាឡាអ៊ីកាត់នាំគ្នាមកយកកូនស្រីៗរបស់ប្រជារាស្រ្តធ្វើជាប្រពន្ធ គឺអ្នកទាំងនោះហើយដែលជាវិរជនដ៏មានឈ្មោះល្បីនៅសម័យបុរាណ។
ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីមមាន ២០ ៨០០ នាក់ ដែលសុទ្ធតែជាវីរជនដ៏ពូកែអង់អាច ហើយមានឈ្មោះល្បីក្នុងក្រុមគ្រួសាររបស់ពួកគេផង។
រីឯមេដឹកនាំលើក្រុមគ្រួសាររបស់ពួកគេ មានលោកអេភើរ លោកអ៊ីស៊ី លោកអេលាល លោកអាសរាល លោកយេរេមី លោកហូដាវា និងលោកយ៉ាឌាល។ អ្នកទាំងនោះសុទ្ធតែជាមនុស្សខ្លាំងពូកែ និងមានល្បីឈ្មោះ ហើយជាមេដឹកនាំលើក្រុមគ្រួសាររបស់គេ។
កេរ្តិ៍ឈ្មោះរបស់នាងល្បីរន្ទឺសុសសាយ ក្នុងចំណោមប្រជាជាតិទាំងឡាយ ព្រោះនាងមានសម្ផស្សល្អឥតខ្ចោះ និងតែងខ្លួនដោយគ្រឿងអលង្ការដែលយើងប្រគល់ឲ្យ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ពួកគេធ្វើឲ្យនាងនៅខ្លួនទទេ ពួកគេចាប់កូនប្រុសកូនស្រីរបស់នាង ហើយប្រហារជីវិតនាងដោយមុខដាវ។ ពួកគេដាក់ទោសនាង ទុកជាមេរៀនដល់ស្ត្រីឯទៀតៗ។
អ្នកទាំងនេះសុទ្ធតែជាតំណាងរបស់សហគមន៍ ជាមេដឹកនាំកុលសម្ព័ន្ធរបស់គេរៀងៗខ្លួន និងជាមេទ័ពអ៊ីស្រអែល។
មារ៉ាម និងហារូនមានប្រសាសន៍ជំទាស់នឹងម៉ូសា ស្តីអំពីស្ត្រីសាសន៍គូសដែលគាត់បានយកមកធ្វើជាភរិយា។
មានភ្លើងចេញមកពីអុលឡោះតាអាឡា ឆេះកំទេចមនុស្សទាំងពីររយហាសិបនាក់ ដែលចូលទៅជូនគ្រឿងក្រអូបនោះដែរ។
កូនរបស់លោកអេលាប គឺនេមូល ដាថាន និងអប៊ីរ៉ាម។ លោកដាថាន និងលោកអប៊ីរ៉ាម ជាតំណាងរបស់ប្រជាជន ហើយចូលដៃជាមួយបក្សពួករបស់លោកកូរេ លើកគ្នាប្រឆាំងម៉ូសា និងហារូននៅគ្រាដែលគេបះបោរប្រឆាំងនឹងអុលឡោះតាអាឡា។
«ឪពុកយើងខ្ញុំបានស្លាប់នៅវាលរហោស្ថាន តែគាត់ពុំបានចូលដៃជាមួយបក្សពួករបស់លោកកូរេ ដើម្បីបះបោរប្រឆាំងនឹងអុលឡោះតាអាឡាឡើយ គឺគាត់ស្លាប់ ព្រោះតែបាបរបស់គាត់ផ្ទាល់។ ឪពុករបស់យើងខ្ញុំគ្មានកូនប្រុសទេ។