Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 5:24 - អាល់គីតាប

24 រីឯ​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​ពួក​គេ មាន​លោក​អេភើរ លោក​អ៊ីស៊ី លោក​អេលាល លោក​អាសរាល លោក​យេរេ‌មី លោក​ហូដា‌វា និង​លោក​យ៉ាឌាល។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ និង​មាន​ល្បី​ឈ្មោះ ហើយ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 រីឯ​ពួក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ គឺ​អេភើរ អ៊ីស៊ី អេលាល អាស‌រាល យេ‌រេមី ហូដា‌វា និង​យ៉ាឌាល នោះ​សុទ្ធ​តែ​ជា​អ្នក​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន ជា​មនុស្ស​មាន​ឈ្មោះ​ល្បី ហើយ​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 រីឯ​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​ពួក​គេ​មាន​លោក​អេភើរ លោក​អ៊ីស៊ី លោក​អេលាល លោក​អាស‌រាល លោក​យេរេ‌មី លោក​ហូដា‌វា និង​លោក​យ៉ាឌាល។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ និង​មាន​ល្បី​ឈ្មោះ ហើយ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ឯ​ពួក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ គឺ​អេភើរ អ៊ីស៊ី អេលាល អាស‌រាល យេរេមី ហូដាវា នឹង​យ៉ាឌាល នោះ​សុទ្ធ​តែ​ជា​អ្នក​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន ជា​មនុស្ស​មាន​ល្បី​ឈ្មោះ ហើយ​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 5:24
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​ដឹក​នាំ​កង‌ពល​ជួយ​ស្តេច​ទត​ក្នុង​ការ​ច្បាំង ដ្បិត​ពួក​គេ​សុទ្ធ​តែ​ជា​មនុស្ស​ពូកែ​អង់‌អាច។ ក្រោយ​មក ពួក​គេ​ធ្វើ​ជា​មេ​បញ្ជា​ការ​កង‌ពល​របស់​ស្តេច​ទត។


លោក​អផែម ជា​ឪពុក​របស់​លោក​អ៊ីស៊ី លោក​អ៊ីស៊ី ជា​ឪពុក​របស់​លោក​សេសាន លោក​សេសាន​ជា​ឪពុក​របស់​លោក​អឡាយ។


ក្រុម​គ្រួសារ​របស់​ពួក​គេ​បាន​កើន​ចំនួន​ឡើង​ជា​ច្រើន។


កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្តាល​តាំង​ទី​លំ‌នៅ​លើ​ទឹក​ដី​នោះ ចាប់​តាំង​ពី​ស្រុក​បាសាន​រហូត​ដល់​ស្រុក​បាល-‌ហ៊ើរ‌ម៉ូន ភ្នំ​ស៊ីនៀរ និង​ភ្នំ​ហ៊ើរ‌ម៉ូន ហើយ​ពួក​គេ​កើន​ចំនួន​ឡើង​ជា​ច្រើន។


ក៏​ប៉ុន្តែ ពួក​គេ​ពុំ​បាន​ស្មោះ​ត្រង់​នឹង​អុលឡោះ​ជា​ម្ចាស់​នៃ​ដូន‌តា​របស់​ពួក​គេ​ទេ ពួក​គេ​បែរ​ទៅ​គោរព​បម្រើ​ព្រះ​របស់​ជាតិ​សាសន៍​ទាំង‌ឡាយ នៅ​ក្នុង​ស្រុក​នោះ គឺ​ជាតិ​សាសន៍​ដែល​អុលឡោះ​បាន​បំផ្លាញ​ចេញ​ពី​មុខ​ពួក​គេ។


កូន​របស់​លោក​អ៊ូស៊ី​គឺ យីស‌រ៉ា‌ហ៊ា កូន​របស់​លោក​យីស‌រ៉ា‌ហ៊ា​មាន មីកែល អូបា‌ឌា យ៉ូ‌អែល និង​យីសយ៉ា គឺ​មាន​មេ​ដឹក​នាំ​ទាំង​អស់​ប្រាំ​នាក់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម