ជនគណនា 1:16 - អាល់គីតាប16 អ្នកទាំងនេះសុទ្ធតែជាតំណាងរបស់សហគមន៍ ជាមេដឹកនាំកុលសម្ព័ន្ធរបស់គេរៀងៗខ្លួន និងជាមេទ័ពអ៊ីស្រអែល។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 នេះហើយជាពួកអ្នកដែលបានជ្រើសរើសពីក្នុងចំណោមក្រុមជំនុំ សុទ្ធតែជាមេដឹកនាំលើកុលសម្ព័ន្ធនៃបុព្វបុរសរបស់ខ្លួន និងជាមេទ័ពនៃសាសន៍អ៊ីស្រាអែល។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 អស់លោកទាំងនេះសុទ្ធតែជាតំណាងរបស់សហគមន៍ ជាមេដឹកនាំកុលសម្ព័ន្ធរបស់គេរៀងៗខ្លួន និងជាមេទ័ពអ៊ីស្រាអែល។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 នេះហើយជាពួកអ្នកដែលបានហៅពីពួកជំនុំមក សុទ្ធតែជាកំពូលលើពូជអំបូរនៃពួកឰយុកោគេរៀងខ្លួន គឺជាមេលើទាំងពាន់ៗនៃសាសន៍អ៊ីស្រាអែល សូមមើលជំពូក |
ខ្ញុំក៏បានជ្រើសរើសមេដឹកនាំ ពីក្នុងកុលសម្ព័ន្ធរបស់អ្នករាល់គ្នា គឺមនុស្សដែលមានប្រាជ្ញា និងមានកេរ្តិ៍ឈ្មោះល្អ តែងតាំងឲ្យធ្វើជាមេដឹកនាំលើមួយពាន់នាក់ មេដឹកនាំលើមួយរយនាក់ មេដឹកនាំលើហាសិបនាក់ និងមេដឹកនាំលើដប់នាក់ ព្រមទាំងឲ្យមានពួកតំរួត មើលខុសត្រូវលើកុលសម្ព័ន្ធរបស់អ្នករាល់គ្នា។
ស្តេចបានបញ្ជាទៅកាន់អ្នកបម្រើដែលឈរនៅក្បែរនោះថា៖ «កូនចៅពុនយ៉ាមីនអើយ! ចូរស្តាប់យើង! តើកូនលោកអ៊ីសាយមានផ្តល់ដីស្រែ និងចម្ការទំពាំងបាយជូរដល់អ្នកទាំងអស់គ្នា ដូចយើងដែរឬទេ? តើវាបានតែងតាំងអ្នករាល់គ្នា ឲ្យធ្វើជាមេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច ឬទេ?